អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ត្រីមានក្បាលថ្លាដូចកញ្ជក់ឈ្មោះ Barreleye

Barreleye


ត្រីមានក្បាលថ្លាដូចកញ្ជក់ឈ្មោះ Barreleye

ត្រីចម្លែកមួយប្រភេទដែលគេស្គាល់ថា Barreleye មានលក្ខណៈពិសេសផ្តាច់មុខគឺ ក្បាលថ្លា ដូចកញ្ចក់។ ភ្នែករបស់វាមានរាងពងក្រពើពណ៌បៃតង ហើយស្ថិតនៅខាងក្នុងក្បាល មិនមែនខាងក្រៅដូចត្រីទូទៅទេ។

ត្រី Barreleye បន្តពូជដោយការចាក់ស្ពែម និងបង្កើតពង ដូចជាត្រីប្រភេទផ្សេងៗផងដែរ។ វាត្រូវបានរកឃើញនៅក្នុងមហាសមុទ្រធំៗ ដូចជា អាត្លង់ទិក មហាសមុទ្រ ឥណ្ឌា និងមហាសមុទ្រ ប៉ាស៊ីហ្វិក

ភាពកម្រដែលអាចជួប Barreleye

ត្រី Barreleye គឺជាសត្វមួយដែលកម្រណាស់ក្នុងការប្រទះឃើញ។ អ្នកវិទ្យាសាស្ត្របានធ្វើការមុជទឹកជាង 5,600 ដង ដោយប្រើយាននាវាមុជទឹកបញ្ជាពីចម្ងាយ ប៉ុន្តែអាចថតបានត្រឹមតែ 9 ដង ប៉ុណ្ណោះ ទោះបីមានការថតវីដេអូសរុបលើស 27,000 ម៉ោង ក៏ដោយ។

ជំរុំជ្រៅដែល Barreleye រស់នៅ

ការសិក្សាអំពីត្រី Barreleye ពិបាកណាស់ ព្រោះវារស់នៅជំរុំជ្រៅដល់ទៅ 2,400 ម៉ែត្រ។ នៅជម្រៅនេះ ពន្លឺព្រះអាទិត្យមិនអាចឈានដល់ទេ ប៉ុន្តែត្រី Barreleye អាចប្រើភ្នែកពិសេសរបស់វា ដើម្បីមើលក្នុងភាពងងឹត និងចាប់អាហារបាន។

ជំរុំជ្រៅដូចនេះធ្វើឱ្យការថតរូប និងវីដេអូត្រូវការគ្រឿងបរិក្ខាពិសេសលើនាវាមុជទឹកទើបអាចរក្សាទុកភាពយន្តអំពីវាបាន។ នេះហើយជាមូលហេតុដែលត្រី Barreleye នៅតែជាសត្វចម្លែកដែលពិបាកសិក្សា ប៉ុន្តែគួរឲ្យចាប់អារម្មណ៍បំផុត។

No comments:

Post a Comment

Powered by Blogger.