អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ធ្លាប់​ដឹង​ទេ​! កាំភ្លើង​​​ AK-47មួយ​ដើម​តម្លៃ​ប៉ុន្មាន​ក្នុង​ទីផ្សារ​ងងឹត​ពិភពលោក?

ប្រវត្តិ និងព័ត៌មានអំពី AK-47

ម៉ូដែល​ដំបូង​របស់​កាំភ្លើង AK-47 ត្រូវ​បាន​ចែក​ចាយ​ឲ្យ​ប្រើប្រាស់​ដោយ​ទាហាន​សូវៀត​ដំបូង​បំផុត កាលពី​ឆ្នាំ ១៩៤៨។ ឌីសាញ​សម្រាប់​តម្លៃ​ថោក តែ​មាន​ទំនុក​ចិត្ត​ងាយស្រួល​ប្រើ​ប្រាស់ ធ្វើឲ្យ​កាំភ្លើង​ប្រភេទ​នេះ​ពេញ​និយម​ប្រើប្រាស់​ពេញ​ពិភពលោក​អស់ ៧ ទសវត្ស​មកហើយ។

លោក Michael Hodges បាន​និយាយ​ក្នុង​សៀវភៅ The Story of The People's Gun ថា មាន​កាំភ្លើង ម៉ាក Kalashnikov rifles (AK-47) ច្រើន​ជាង ២០០ លាន​ដើម ប្រើ​ប្រាស់​ពេញ​ពិភពលោក។ ក្នុង​ចំណោម ៣៥ នាក់ មាន​ម្នាក់​ប្រើ​ប្រាស់ AK-47។ ដោយ​មាន​តម្លៃ​ថោក ជាង​គេ អាវុធ​ម៉ាក់​នេះ​មាន​ប្រជា​ប្រិយភាព​យ៉ាង​ទូលំទូលាយ ពិសេស​កង​ទ័ព, ពួក​ឧក្រិដ្ឋជន និង​ពួក​សកម្ម​ប្រយុទ្ធ ដោយ​សារ​អាច​រក្សា​ទុក​បាន​យូរ និង​មាន​ទំនុក​ចិត្ត។

បច្ចុប្បន្ន មាន​កាំភ្លើង AK-47 ត្រូវ​បាន​ផលិត និង​បន្ទាន់​សម័យ​កាល ២០០ ប្រភេទ ខុសៗ​គ្នា ហើយយ៉ាង​ហោច​ណាស់ មាន ៣០ ប្រទេស​កំពុង​ផលិត ជាមួយ​ចំនួន​ដ៏​ច្រើន ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ពេញ​ពិភពលោក ពិសេស​ទ្វីប​អាហ្វ្រិក។ កាំភ្លើង​រាប់លាន​ដើម​ត្រូវ​បាន​បាត់ ពេល​បញ្ហា​កើត​ឡើង​នៅ​តំបន់ Yugoslavia។ កាំភ្លើង ម៉ាក Kalashnikovs ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស នៅ​សាល​មហោស្រព Charlie Hebdo និង Bataclan ដែល​កាំភ្លើង​ទាំង​នោះ ក្រុម​ភេរវជន ទិញ​ពី​ប្រទេស​បែលហ្សិក។

AK-47
តម្លៃ

តាម​ប្រភព​របាយការណ៍​ថ្មី​មួយ​ពី Global Financial Integrity បាន​ឲ្យ​ដឹង​តម្លៃ​លក់​ទិញ​កាំភ្លើង AK-47 មាន​ភាព​ខុសគ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នៅ​ប្រទេស​អាហ្វហ្គានីស្ថាន, AK-47 មួយ​ដើម​តម្លៃ ៦០០ ដុល្លារ ខណៈ​ព្រំដែន ភាគ​ខាង​ជើង​ប្រទេស​ម៉ិកស៊ិក តម្លៃ​ឡើង​ដល់ ១២០០ ដុល្លារ។

ក្នុង​ប្រទេស​បែលហ្សិក ដែល​ជា​កន្លែង​ចរាចរណ៍​ទៅ​កាន់​ទីក្រុង​ប៉ារីស, កាំភ្លើង​ផលិត​នៅ​ទី​ក្រុង Balkan (Balkan Kalashnikovs) ឡើង​ដល់ ១១៣៥ ដុល្លារ។ កាំភ្លើង​ម៉ាក​សុទ្ធ​ពី​ដើម​លក់​នៅ​ប៉ាគីស្ថាន ប្រហាក់​ប្រហែល ១២០០ ដុល្លារ ប៉ុន្តែ​កាំភ្លើង​ផលិតក្នុង​ស្រុក មាន​តម្លៃ​លើស​បន្តិច ១៤៨ ដុល្លារ។

ចំណែក​នៅ​តាម​ទីផ្សារ​ងងឹត​អនឡាញ AK-47 មាន​តម្លៃ​ចាប់​ពី ២៨០០ ដុល្លារ ដល់ ៣៦០០ ដុល្លារ។ តាម​ប្រភព​របាយការណ៍ បាន​បន្ត​ថា កាំភ្លើង AK-47 មាន​តម្លៃ​កាន់​តែ​ថ្លៃ ពេល​រត់ពន្ធ​កាន់​តែ​ឆ្ងាយ, ពិសេស កាំភ្លើង​ប្រភេទ​នេះ រត់​ពន្ធ​ឆ្លង​កាត់​ព្រំដែន អាមេរិក-កាណាដា។ ការ​ចរាចរណ៍​អាវុធ​ខុស​ច្បាប់​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា មាន​ទឹក​ប្រាក់​ដល់​ទៅ ១៧​លាន ដុល្លារ ទៅ ៣៣​លាន ដុល្លារ រៀង​រាល់​ឆ្នាំ។

ដោយ​សារ​តែ​កាំភ្លើង​ប្រភេទ​នេះ​នៅ​តែ​មាន​ការ​ផលិត​ច្រើន និង​ប្រើ​ប្រាស់​ច្រើន​បំផុត គឺ​បាន​កំណត់​ថា វា​ជា​ម៉ាស៊ីន​សម្លាប់​មនុស្ស​ដ៏​ច្រើន​បំផុត បន្ត​រហូត​ដល់​រាប់​ទសវត្សរ៍​ទៅ​មុខ។

No comments:

Post a Comment

Powered by Blogger.