អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

របៀបធ្វើអោយសេវាទូរស័ព្ទអ្នកមានល្បឿនលឿនជាងមុនទោះទូរស័ព្ទចាស់ក៏ដោយ



របៀបក្នុងការធ្វើអោយសេវា Internet របស់អ្នកមានល្បឿនលៀន មិនថា 4G ឬ 5G ទេប្រសិនជាមិនធ្វើការតាម ការនែនាំរបស់យើងនោះទេ និងមានល្បឿនយឺត ជាពិសេសគឺទូរស័ព្ទដែលមានសេរីចាស់តែម្តង។

ក្នុងការសរសេរខាងក្រោមវាគឺជាការសរសេរចេញពីបទពិសោធរបស់ខ្ញុំផ្ទាល់ក្នុងការប្រើប្រាស់នូវប្រភេទទូរស័ព្ទដើរដោយប្រព័ន្ធ Android ។ ខ្ញុំនិងប្រាប់ពីវិធីចំនួន៣ដែលមានប្រសិនភាពភ្លាមៗលើសេវា Internet ក្នុងទូរស័ព្ទដៃរបស់អ្នក។​

របៀបទី១ (ការចុចទៅលើ Flight)

វាគឺមានប្រសិនភាពភ្លាមតែម្តង ជាពិសេសបើអ្នកលេង Game Pubg, Free fire ជាដើមសូមប្រើនូវវិធីមួយនេះ អ្នកនឹងរួចខ្លួនពីសត្រូវ។​ 

របៀបក្នុងការធ្វើវាងាយស្រួលបំផុត គ្រាន់តែហូត ទៅលើផ្នែកខាងលើនៃទូរស័ព្ទរបស់អ្នក រួចធ្វើការជ្រើសរើស ពាក្យថា Airplane Mode រួចជាស្រេច ឬ អ្នកអាចចុចលើ Setting button ហើយហូតទៅស្តាំជាការស្រេច បន្ទាប់មកសូមធ្វើការបើកនូវសេវាវិញ មានន័យថាបិទ Airplane Mode ពេលនោះសេវារបស់អ្នកនឹងមកវិញជាមិនខាន។



របៀបទី២ (Change 4G,3G,2G)

វាគឺជារបៀបដែលខ្ញុំចូលចិត្តប្រើជាងគេ ហើយសេវា internet របស់ខ្ញុំអាចដើរលឿនរហូតដល់ 30 នាទីឯនោះ ខ្ញុំសូមណែនាំអ្នកអោយប្រើនូវវិធីមួយនេះដំបូងគេ ។ របៀប​ប្រើប្រាស់ងាយស្រួលបំផុត 

មុនដំបូងសូមចូលទៅក្នុង Setting Button



 រួចធ្វើការចុចលើ Dual Sim&Mobie Network​ (សំរាប់ទូរស័ព្ទ ស៊ីម២)ឬ Mobie Network (សំរាប់ទូរស័ព្ទដែលមានស៊ីម១)


 រួចចុចទៅលើស៊ីមដែលអ្នកកំពុងតែប្រើ Internet 





រួចធ្វើការចុចទៅលើ Preferred Network Type ហើយធ្វើការចុចទៅលើ 3G/2G (Auto)


រួចចុចមក 4.5G/4G/3G/2G (Auto) វិញ។


 ពេលនោះសេវាទូរស័៍ព្ទរបស់អ្នកនឹងមានសេវាខ្លាំងឡើងវិញហើយ របៀបទី២នេះខ្ញុំបានប្រើនឹងបាននែនាំមិត្តភក្តិជាច្រើន ឃើញថាគេទទួលបានយោគជ័យខ្លាំងណាស់។

របៀបទី៣ (Clear all Memory)

សំរាប់វិធីមួយនេះវាមានលក្ខណះល្អត្រង់ថាបើទូរស័ព្ទរបស់យើងមានCPUខ្លាំងវានឹងដើរលឿន វាមានន័យាថា វាអាស្រ័យលើម៉ាស៊ីនទូរស័ព្ទរបស់យើងផ្ទាល់ ខ្ញុំនែនាំសំរាប់អ្នកដែលមានទូរស័ព្ទទំនើប។

របៀបធ្វើទី១ចុចលើ Button Menu ហើយចុច Clear អោយអស់។

 ហើយរបៀបទី២ចុចលើ Clean master,Phone Manager ទៅតាមប្រភេទនៃទូរស័ព្

 រួចចុច Clean Storage ហើយអ្នកអាចជ្រើសររើស Clear all និងអ្នកអាចធ្វើការលុបនូវរូបភាពឬវិដេអូផ្សេងៗដែលចង់លុប ព្រោះពេល Memory សល់ធំវានឹងធ្វើអោយម៉ាស៊ីនដើរលឿនជាងមុន ហើយ Internet ក៏ដើរលឿនដែរ។



សំរាប់របៀបធ្វើជាវិដេអូអ្នកអាចមើលក្នុងវីដេអូខាក្រោមនេះបាន


No comments:

Post a Comment

Powered by Blogger.