រឿងនេះមានឈ្មោះថា the wandering earth ដែលផលិតក្នុងថ្ងៃទី៥គុម្ភះឆ្នាំ២០១៩ ដែលមានការថតនេះមានរួមជាមួយជនជាតិជាច្រើនដូចជា Mandarin ,English (Electronic Voice), Russian ,French ,Filipino ប៉ុន្នែសំរាប់អង់គ្លេសវិញគេប្រើសំរាប់តែប្រពន្ធទំនាក់ទំងស្វ័យប្រវត្តិនោះទេ។
រឿងនេះនិយាយពីប្រវត្តិនៃចក្រក្រវាបន្ទិច ដោយសារតែព្រះអាទិត្យរបស់យើងកាន់តែមានទំហំធំឡើងបន្ទិចម្តងៗនិងវិវត្តន៍ទៅរកសេចក្តីស្លាប់ ហើយប្រសិនជាព្រះអាទិត្យស្លាប់ គ្រប់មនុស្សទាំងអស់និងមិនអាចរស់បាននោះទេ វាគឺដោយសារព្រះអាទិត្យវានឹងរីកធំរហូតដល់គន្លងនៃផែនដីដែលធ្វើអោយផែនដីនិងត្រូវឆេះជាមួយនឹងព្រះអាទិត្យ តែបើមិនឆេះក៏ផែនដីខ្លាចជានរកលោកកីដែលគ្នាជីវិតណាអាចរស់នៅ បាននោះទេ។
អាស្រ័យហេតុនេះទើបប្រជាជននៅលើផែនដីបានរួមគំនិតគ្នាដើម្បីបង្កើតម៉ាស៊ីនដែលអាចរុញផែនដីចេញពីគន្លងនៃព្រះអាទិត្យមួយនេះឆ្ពោះទៅកាន់ប្រពន្ធព្រះអាទិត្យថ្មី ដែលមានចំងាយ ៤.៥ឆ្នាំពន្លឺ ហើយម៉ាស៊ីននេះនិងអាចរុញផែនដីទៅដល់ត្រង់ចំនុចនោះ ក្នុងរយះពេល ២៥០០ឆ្នាំ។ ដែលជាហេតុដែលត្រូវអោយប្រជាជនធ្វើការផ្លាស់ប្តូទៅជំរកទៅរស់នៅក្រោមដីវិញ ជាស់ផុតពីសីតុណ្ហភាពដែលត្រជាក់ក្រោមសូន្រ។
ដើម្បីធ្វើការងារមួយនេះអោយបានសំរេចគេត្រូវធ្វើការបង្ហោះនូវស្ថាន៍អាវកាសមួយ ដែលមានតួនាទីក្នុងការ ធ្វើជាផ្កាយរណសំរាប់ទំនាក់ទំនងនៅលើផែនដី ព្រមទាំងប្រាប់ពីដំណើរការនិងសុវត្តិភាពក្នុងការធ្វើដំណើររបស់ផែនដី ហើយរាល់ដំណើរការនៅលើស្ថានីអាវកាសនោះត្រូវបានគ្រប់គ្រងដោយម៉ាស៊ីនកុព្យូទ័រមួយគ្រឿងមានឈ្មោះថា Moste ដែលវាមានតួនាទីគ្រប់គ្រងលើដំណើរការឬការទំនាក់ទំងនទាំងអស់ពីផែនដីនិងស្ថានីអាវកាស។ មនុស្សគ្រប់គ្នានៅលើផែនដីបានត្រូវបញ្ចូនទៅទីអាវកាស់ ដើម្បីធ្វើការនៅលើលំហ ដោយអ្នកទាំងនោះមានគ្រប់ជាតិសាស្រ្តទាំងអស់។
ឡុវយើងនិយាយពីតួអង្គសំខាន់របស់យើងវិញ រយះពេល១៥ឆ្នាំក្រោយមក ដែលប៉ារបស់តួឯកយើងបានធ្វើការនៅលើស្ថានីអាវកាស ហើយទុកតួឯករបស់យើងនៅជាមួយតា ព្រមទាំងចៅស្រីចិញ្ចឹមមួយទៀត។ ខ្ញុំសូមមិននិយាយឈ្មោះនោះទេ ព្រោះពិបាកនិយាយពេក។
តួឯករបស់់យើងបានទៅរកប្អូនស្រីរបស់ខ្លួនដែលជាប្អូនចិញ្ចឹមនោះដើម្បីចេញទៅលើផែនដីដោយសារតែវាគឺជាថ្ងៃចូលឆ្នាំចិន គេបានផ្តាច់ភ្លើងយកប្អូនរបស់គេចេញមក ហើយទៅជួបជាមួយមេបងធំម្នាក់ដែល មានសមត្ថភាពក្នុងការអោយសំលៀកបំពាក់និងសោរឡានសំរាប់គេចេញទៅក្រៅបាន។បងធំនោះយល់ព្រមតែត្រូវធ្វើការយកនូវឈុតនោះអោយគេវិញក្នុងរយះពេលមួយថ្ងៃ តែប្អូនស្រីរបស់គេបានជ្រុលមាត់ ហើយក៏សួរបងថាក្រែងថាចប់ចូលឆ្នាំទើបមកវិញនោះអី។ ធ្វើអោយបងធំនោះ ដឹងហើយបានព្យាយាមអោយគេយកឈុតទុកវិញ ក៏មានការរត់គេចនៅទីនោះទៅ តែពួកគេក៏បានគេចរួច ព្រោះគេបានចូលទៅក្នុងក្រុមអ្នកដឹកជញ្ជូនរួចហើយ ដែលធ្វើអោយបងធំនោះមិនហ៊ាននិយាយអ្វីទាំងអស់។
បន្ទាប់ពីបានចេញមកយើងឃើញថាមានគ្រឿងចាក់ជាច្រើនបានកុំពង់យកថ្មមកធ្វើជាឧន្ទះសំរាប់ប្រើប្រាស់និងសំរាប់ម៉ាស៊ីនរុញផែនដី ដោយម៉ាស៊ីនទាំងនោះមានច្រើនរហូតដល់៥០០០គ្រឿងឯនោះ។ ដើរលេងមិនទាន់បានប៉ុន្មានផងក៏ត្រូវគេចាប់បានថាលួចឡាននិងបន្លំខ្លួន ហើយក៏សន្តិសុខចាប់ខ្លួននិងប្រាប់តារបស់គេមកធានា ពេលធានាតានោះបានសូកវត្ថុទៅនាក់យាមគុកនោះក៏ជាប់ទាំងតាទៀតទៅ។ ហើយអ្នកជាប់គុកក្មេងមួយទៀតគឺគេជាប់គុកដោយសារលួចសំលៀកបំពាក់គេមកពាក់ដូចគ្នា។
មិនបានមួយថ្ងៃផងផែនដីក៏មានការរំជួយដោយសារតែវាបានហោះជិតនៃភពព្រហសត្យ៍ដែលធ្វើអោយ ម៉ាស៊ីនជាច្រើនសំរាប់រុញផែនដីនោះបានខូច។ ធ្វើអោយគុកនោះបានខូចខាតហើយពួកគេក៏បានរត់គេចខ្លួនរួចបាត់ទៅ។ បន្ទប់ពីរត់រួចគេក៏បានជួបជាមួយក្រុមមួយទៀតដែលជាក្រុមពាក់ឈុតខ្មៅ ដែលតំណាងអោយសន្តិសុខ បានឃាត់គេ តែមិនមែនចាប់ខ្លួនគាត់ទេ គឺសុំអោយគាត់ជួយយកថ្មថាមពលសំរាប់ ម៉ាស៊ីនរុញផែនដី បើមិនដូចច្នោះទេ ផែនដីនិងត្រូវភពព្រហស្បតិ៍លេបបាត់ជាមិនខាន ។ ហើយកាដឹកជញ្ជូននេះបើប្រសិនជាយកទៅមិនទាន់ក៏ត្រូវភពព្រហស្បតិ៍នេះលេបបាត់ដូចគ្នា។
ដោយសារតែនៅតាមផ្លូវគេបានជួបនឹងបញ្ហាទឹកកកសង្កត់ធ្វើអោយពួកគេត្រូវធ្វើការទាញថ្មនោះឡើងទៅលើទឹកកកដែលត្រូវធ្វើដំណើរតាមអាគាមួយ ដែលធ្វើអោយពួកគេបាត់បងតានិងទាហានម្នាក់ក្នុងការងារមួយនោះ។ ចៅប្រុសរបស់គាត់មានការខឹងសំបារជាខ្លាំងបានធ្វើការសុំចេញពីក្រុមនោះ ហើយទាហានក៏ព្រមដោយសារតែ ពួកគេគ្មានឡានសំរាប់ដឹងជញ្ជូនទៀតនោះទេ។
បន្ទាប់ពីចេញពីទាហានតួឯករបស់យើងនិងប្អូនស្រីបានជូបជាមួយយន្តហោះដែលធ្លាក់ ឃើញមានមនុស្សម្នាក់ដែលមិនស្លាប់ មានឈុតសរដំណាងអោយអ្នកខាងបច្ចេកវិទ្យា ។ គេក៏រកឃើញឡានមួយគ្រឿងដែលមិនទាន់ខូចហើយធ្វើដំណើរចេញទៅ។
និយាយពីទាហាននិងក្រុមសង្គ្រោះរបស់យើងវិញដោយម៉ាស៊ីនដែលគេបានមកដល់វាបានខូចបាត់ទៅហើយគេក៏គ្រងនឹងទៅរកម៉ាស៊ីនថ្មីមួយទៀត តែក៏សម៉ាជិកមិនព្រមក៏វាយគ្នាហើយក៏បានបាញថ្មនោះខូចបាត់ទៅ មេគេខឹងខ្លាំងណាស់ ដោយដឹងថាប្រពន្ធនិងកូនរបស់គេព្រមទាំងមនុស្សលើពិភពលោកនេះនិងស្លាប់ជាមិនខាន។ តែជាសំណាងល្អតួឯករបស់យើងបានយកឡានដែលរើសបាននោះ មកជាមួយនិងថ្មមួយដុំទៀតដែលអាចជួយផែនដីបាន។
ចំណែកឯប៉ារបស់តួឯកបានដឹងថា Mouse ដែលជាអ្នកគ្រប់គ្រងស្ថានីបានព្យាយាមគេចចេញពីផែនដី ព្រោះវាខ្លាចស្លាប់ដែល ប្រសិនជាស្ថានីត្រូវបំផ្លាញវាក៏ស្លាប់ដែរ។ គាត់បានទៅជាមួយមិត្តរបស់គាតជនជាតិរស្សី ហើយមិត្តរបស់គាត់បានស្លាប់ដោយសារ Moust និងបើកខ្យលអោយជាបុកពួកគេ តែប៉ាតួឯកយើងក៏បានមកដល់បន្ទប់បញ្ជាការ ហើយព្យាយាមបញ្ជាអោយស្ថានីនោះទៅគន្លងដើមវិញ តែត្រូវបានបិទដោយ Mouse ហើយម៉ាស៊ីននោះបានប្រាប់ថាវាមិនក្បត់ផែនដីនោះទេ តែដោយវាមិនអាចជួយអ្វីផែនដីបានមានតែរក្សាមនុស្សដែលនៅក្នុងស្ថាននីនោះអោយមានជីវិតរស់នៅបានហើយ។ ដោយលឺបែបនេះគាត់ក៏បញ្ឈប់សកម្មភាបរបស់គាត់ដោយព្យយាមទំនាក់ទំនងទៅប៉ានិងកូនប្រុសរបស់គាត់ តែ Mouse បានប្រាប់ថាពួកគេបានបាត់ទំនាក់ទំនងហើយ មិនត្រឹមតែប៉ុន្នោះ ទីកន្លែងដែលគាត់បានតាំងនៅក៏បានផ្ទាំងទឹកកករលំលើរួចទៅហើយ គាត់ប្រហែលជាស្លាប់អស់ទៅហើយ។
និយាយពីតួឯករបស់យើងវិញពួកគេបានយកថ្មមកដាក់ក្នុងម៉ាស៊ីនរុញផែនដីបានសំរេចតែវាហួសពេលាបាត់ទៅហើយ ដោយគន្លងរបស់ផែនដីចូលទៅក្នុងគន្លងរបស់ភពព្រហសត្យបាត់ទៅហើយ ដូចនេះផែនដីមានតែស្លាប់តែមួយគត់។
ពេលនោះដែរតួឯករបស់យើងបាននឹកឃើញកាលពីក្មេងដែលគាត់បានសួរប៉ារបស់គាត់ថាតើភ្លែកអ្វីនៅក្នងភពព្រហសត្បនោះ គាត់បានប្រាប់ថាវាគឺជាអ៊ីដ្រូសែន ដែលវាដូចជាប្រេងឈានអាវកាសរបស់គាត់បែបនោះដែរ ។ គាត់ក៏មានគំនិយមួយកើតឡើង ថាប្រសិនជាគាត់បិទម៉ាស៊ីនទាំងអស់ទុកអោយដំណើរការតែមួយនោះ ភ្លើងដែលចេញពីម៉ាស៊ីនរបស់គាត់និងអាចដុតឧស្ម័នក្នុងភពព្រហស្បតិបាន ហើយវានឹងរុញផែនដីអោយចេញពីគន្លងរបស់ភពព្រហសត្បបានតែម្តង។ បន្ទាប់ពីរកគំនិតនេះឃើញ គេក៏ស្រស់ស្រួលគ្នាធ្វើនូវការងារទាំងអស់នេះ ព្រោះវាជាឪកាសចុងក្រោយសំរាប់ពួកគេ។
និយាយពីដំណើរការការងារនេះពួកគេត្រូវធ្វើដំណើរទៅកាន់ម៉ាស៊ីនរុញផែនដីមួយទៀតព្រោះម៉ាស៊ីនទីនោះជិតនឹងភ្មែករបស់ភពព្រហសត្បនោះជាងគេ ពេលទៅដល់យើងឃើញថាមនុស្សនាំគ្នារត់ចេញពីទៅនោះដើម្បីគេចផុតពីការស្រូបរបស់ភពព្រហសត្បតែគេមិនដឹងទេថាផែនដីក៏ស្រូបចូលដែរតើមានមនុស្សណាកេចរួចពីស្លាប់បាន។ ពួកគេបានព្យាមឃាត់ដើម្បីរកជំនួយតែគ្នានអ្នកណាជួយនោះទេ។
ពេលពួកគេកំពុងធ្វើការស្រាប់តែរំជួយដីធ្វើអោយថ្មសង្កត់សមាជិករបស់ពួកគេ ដោយអស់សង្ឃឹមព្រោះមិនអាចរុចថ្មចូលក្នុងបានព្រោះមិនមានកំលាំងគ្រាប់គ្រាន់ ដោយសារម៉ាស៊ីនខូចមិនអាចទាញថ្មចូលបាននោះទេ។ ប្អូនស្រីតួឯកយើងបាននឹកឃើញសួរដែលជា Name Card តារបស់គេយកមកប្រើសំរាប់ទាក់ទងប៉ាចិញ្ចឹមរបស់គេ ដែលពេលនោះគាត់អស់សង្ឃឹមនិងដើរទៅកាន់កន្លែងរបស់គាត់ទៅហើយ។ គាត់សប្បាយចិត្តណាស់ព្រោះកូនរបស់គាត់រស់តែគាត់ក៏ឈឺចិត្តដែលព្រោះដឹងថាប៉ារបស់គាត់ស្លាប់។ គាត់បានសុំអង្គការនៅលើផែនដីអោយជួយលើគំរោងមួយនេះ តែត្រូវបានបដិសេដ ព្រោះមុននោះ អ៊ីស្រាអែលបានធ្វើអោយរួចមកហើយ តែមិនបានដល់គោរដៅនោះទេ។ តែទោះជាយ៉ាងណាគេបានអនុញ្ញាតអោយសំលែងរបស់ប្អួនស្រីតួឯករបស់យើងលឺទៅដល់អ្នកដែលនៅជិតតំបន់នោះ ប្រសិនជាគេចង់ជួយគឺគេមិនថានោះទេ គ្រាន់តែគេមិនអាចបញ្ជាអោយសមាជិកលើផែនដី ធ្វើតាមបានទៀតនោះទេ ព្រោះមនុស្សកំពុងបាក់ទឹកចិត្តអស់ទៅហើយមិនអាចស្តាប់បញ្ជាទៀតនោះទេ។
ក្រោយពីបានស្តាប់ការអង្វររបស់ប្អួនស្រីមនុស្សទាំងអស់បានបុតឡាននិងមកជួយគ្រប់គ្នាធ្វើអោយកាំរស្មីនោះហោះទៅភពព្រហសត្បតែក៏មិនបានដល់គោលដៅព្រោះខ្វះ៥០០គីឡូម៉ែត្រទៀត។ ពេលពួកគេកំពង់អស់សង្ឃឹម ប៉ាតួឯកបានឃើញឥន្ទះរបស់ស្ថានីសល់ច្រើនតោនក៏បានស្នើរសុំអង្កការលើផែនដីដើម្បីដុតអោយគ្រប់៥០០គីឡូម៉ែត្រទៀត។គ្រាន់តែស្នើរសុំបែបនេះ Mouse នឹងបានធ្វើការផ្តាច់ទំនាក់ទំនង ហើយប្រាប់ទៅប៉ាតួឯកថាវាមិនព្រមអោយកំទេចស្នានីនោះទេ។ ក្រោយមកគាត់ក៏បានយកស្រាទៅបោកលើ Mouse នោះធ្វើអោយប្រព័ន្ធដែលស្វ័យប្រវត្តនោះមកធ្វើការដោយប្រើមនុស្សវិញ ។
គាត់ទំនាក់ទំនងទៅអង្កការលើផែនដីម្តងទៀតគេបានថា គេព្រមព្រោះវាជាឪកាសតែមួយគាត់ដែលអង្កការនិងមនុស្សលើផែនដីអាចរស់នៅបាន។ គេអរគុណនិងសោកស្តាយសំរាប់លោក Lu ដែលបានធ្វើលះបង់សំរាប់មនុស្សលើផែនដី។ លោកលូ បានធ្វើការប្រាប់ទៅលើមនុស្សលើផែនដីថាកុំអោយលែងថាមពលព្រោះគាត់និងបំផ្ទុះចំងាយដែលនៅសល់នោះ គាត់បានសុំទោសទៅកូនរបស់គាត់ដែល មិនបានមើលថែកូនគាត់អោយបានល្អតាំងពីម្តាយគេបានស្លាប់ទៅពេលបង្កើតកូនរូបគេនោះទេ គេមិនដែលស្អាប់កូនឬដាក់កំហុសលើកូននោះទេ ជាចុងក្រោយអោយប៉ាសុំទោសដែលមិនអាចចូលឆ្នាំចិនជាមួយនិងគ្នា។ ក្រោយមកគេក៏ទំលាក់មនុស្សចេញពីស្ថានីទាំងអស់ហើយគាត់បើកចូលទៅតែម្នាក់ឯង ដែលធ្វើអោយឆេះភ្មែកភពព្រហសត្បីបាន រួចធ្វើការរុញផែនដីចេញពីគន្លងបិសាចដោយសុវត្តិភាព។

No comments:
Post a Comment