សត្វមានពិសខ្លាំងបំផុត ១០ ប្រភេទ
ប្រសិនជាអ្នកឃើញសត្វមួយណាក្នុងចំនោមសត្វទាំង១០ប្រភេទនេះ សូមនៅឆ្ងាយពីពួកវា ដោយសារពួកវាសត្វមានពិសខ្លាំងបំផុតនៅលើលោក ហើយអាចធ្វើឲ្យអ្នកបាត់បង់ជីវិតយ៉ាងរហ័ស។
១. ខ្យែសមុទ្រ
ខ្យែសមុទ្រប្រភេទមួយនេះមានពិសសាហាវបំផុត។ វាផលិតសារធាតុនេម៉ាតូស៊ីស ដែលអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ និងបេះដូងឈប់ដំណើរក្នុងមនុស្សម្នាក់។
២. ពស់វែក King Cobra
ពស់វែកនេះមានពិសសាហាវជាទី២។ ពិសរបស់វា អាចស្លាប់ដល់ដំរីមួយ ឬស្មើនឹងមនុស្សចំនួន ២០ នាក់។
៣. ខ្យងម៉ាប
សត្វនេះអាចបង្ករជាគ្រោះថ្នាក់ដូចជាការហើម, ពិការសាច់ដុំ, និងស្លាប់បាន។
៤. មឹកដៃខៀវ
ជាតិពិសរបស់វាអាចធ្វើឲ្យខ្វាក់, ពិការ, និងស្លាប់ ប្រសិនបរិភោគដោយមិនប្រយ័ត្ន។
៥. ខ្យាដំរីពណ៌ដី
នៅពេលវាទិចមនុស្ស អាចមានអារម្មណ៍ដកដង្ហើមពិបាក និងបេះដូងឈប់។
៦. ត្រីថ្ម
ត្រីនេះមានបន្លា ដែលអាចបង្កឲ្យហើម, រលាក, ពិការ និងស្លាប់ ប្រសិនគ្មានជំនួយទាន់ពេល។
៧. ពីងពាងប្រេស៊ីល (ចេក)
វាមានសារធាតុសេរ៉ូតូនីន ដែលអាចធ្វើឲ្យពិការឬស្លាប់ ប្រសិនខាំមនុស្ស។
៨. ពស់វែក Inland Taipan
ពស់វែកនេះមានពិសខ្លាំងជាងគេ និងអាចស្លាប់មនុស្សក្នុង ៤៥ នាទីបន្ទាប់ពីចឹក។
៩. កង្កែបពិស
ទោះបីមានពណ៌ស្អាតក៏ដោយ វាមានសារធាតុបាត្រាខូតុស៊ីន អាចបិទសញ្ញាសាច់ដុំ និងធ្វើឲ្យពិការ ឬស្លាប់។
១០. ត្រីកំពត
ត្រីនេះអាចធ្វើឲ្យពុលស្លាប់ ប្រសិនមិនសម្អាតវាមុនយកទៅធ្វើម្ហូប។ ទោះជាយ៉ាងណា វាជាអាហារទំនើបនៅចិន និងជប៉ុន។










No comments:
Post a Comment