វីរភាពរបស់ Zinoviy Kolobanov ក្នុងសង្គ្រាមលោកលើកទី២
នៅពេលដែលសង្រ្គាមលោកលើកទី ២ បានចាប់ផ្តើម លោក Zinoviy Kolobanov មានបទពិសោធន៍ផ្នែកយោធាក្រាស់ក្រែលរួចទៅហើយ។ ឧទាហរណ៍ គាត់បានប្រឡូកក្នុងសង្គ្រាមធ្វើទល់ហ្វាំងឡង់ឆ្នាំ ១៩៣៩-១៩៤០។ ក្នុងអំឡុងពេលនោះ គាត់បានរួចជីវិតដោយរត់គេចចេញពីរថក្រោះកំពុងឆេះដល់ទៅ ៣ ដង។
នៅឆ្នាំ ១៩៤១ Kolobanov បានធ្វើជាមេបញ្ជាអង្គភាពក្នុងកងរថក្រោះមួយ នៅពេលដែលទាហានអាឡឺម៉ង់ធ្វើដំណើរឆ្ពោះទៅកាន់ Leningrad (ឥឡូវ St. Petersburg)។ នៅជិតភូមិ Voskovitsy អង្គភាពរបស់ Kolobanov បានទទួលបញ្ជា ដើម្បីការពារផ្លូវនាំទៅទីប្រជុំជន Krasnogvardeysk (ឥឡូវ Gatchina)។
កងរថក្រោះរបស់លោកមានតែ KV-1 ចំនួន ៥ គ្រឿង។ Kolobanov បានប្ដូរទៅកាន់ផ្លូវសំខាន់ ហើយបិទផ្លូវដោយរថក្រោះខ្លះ។ រថក្រោះរបស់លោកត្រូវបានចតយុទ្ធសាស្ត្រចម្ងាយ ៣០០ ម៉ែត្រ នៅក្នុងទីតាំងដែលសត្រូវមើលមិនឃើញ។
នៅពេលរថក្រោះអាឡឺម៉ង់ចូលជិត ពួកគេមិនបានឃើញរថក្រោះរបស់ Kolobanov ទេ។ អ្នកបាញ់កាំភ្លើង Andrey Usov បានកម្ទេចរថក្រោះដំបូង និងចុងក្រោយក្នុងចំណោមរថក្រោះ ២២ គ្រឿង ដោយរារាំងសត្រូវនៅលើផ្លូវតូចចង្អៀត។ រថក្រោះសត្រូវត្រូវបានបាញ់បន្តបន្ទាប់ តែ KV-1 បានប្រើអនុភាពពិសេសរបស់វា។
ក្រោយការប្រយុទ្ធ ស្នាមគ្រាប់ជាង ១០០ នៅលើ KV-1 ប៉ុន្តែគ្មាននរណាត្រូវគ្រាប់ស្លាប់ទេ។ Kolobanov បានកម្ទេចរថក្រោះសត្រូវ ២២ គ្រឿង និងរថយន្តផ្សេងៗសរុប ៤៨។
បន្ទាប់ពីវីរភាពនេះ លោក Kolobanov បានរងរបួសធ្ងន់ ហើយបានជាសះស្បើយឡើងវិញនៅឆ្នាំ ១៩៤៥។ ក្រោយសង្គ្រាម លោករស់នៅទីក្រុង Minsk រហូតដល់ទទួលមរណភាពឆ្នាំ ១៩៩៤។ ក្នុងឆ្នាំ ១៩៧០ ទូរទស្សន៍បេឡារុសបានផលិតភាពយន្តស្តីពីវីរភាពរបស់គាត់។
No comments:
Post a Comment