អ្នកទាំងអស់គ្នាក្នុងពេលដែលបានឃើញនូវប្រភេទសត្វមួយនេះ អ្នកប្រាកដជាគិតថាវាគឺជាសាលាដ មែនទេ? ពិតណាស់វាមិនមែនជាសាលាដទេ តែវាគឺជាសត្វសាលាដសមុទ្រទៅវិញ។
នៅស្រុករបស់យើងមិនសូវឃើញមានទេ តែបើនៅអង់គ្លេសវិញ សំបូរដល់ក។ វាជាសាលាដសមុទ្រ ដែលប្រជាជនអង់គ្លេសទិញយកមកចិញ្ចឹម។ តម្លៃមធ្យមរបស់វាគឺប្រហែល ១០ ដុល្លារ ក្នុងមួយក្បាល។
សត្វប្រភេទនេះរស់នៅក្នុងកំរិត PH នៃទឹកប្រហែល 8.1 ដល់ 8.6 ទើបអាចរស់បាន។ វាស៊ីសារាយសមុទ្រក្នុងទឹកប្រៃ។ ប្រសិនបើយើងចង់ចិញ្ចឹមក្នុងទឹកសាប ត្រូវដាក់អំបិលឲ្យល្មម និងបន្ថែមអុកស៊ីសែនជាប្រចាំ បើមិនដូច្នោះទេ វានឹងស្លាប់ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
ប្រវត្តិរូបរបស់សាលាដសមុទ្រ
សាលាដសមុទ្រ ជាភាវរស់នៅតំបន់ទឹករាក់លើថ្មប៉ប្រះទឹក។ វាស៊ីសារាយសមុទ្រ និងអាចរស់បានរហូតដល់មួយឆ្នាំ។ ប៉ុន្តែវាមានសារធាតុពុលក្នុងខ្លួនដែលអាចធ្វើឲ្យមនុស្សពុល ប្រសិនបើបរិភោគ។ ទោះជាយ៉ាងណាក៏ដោយ ត្រីមួយចំនួនអាចស៊ីវាបាន។
វាមានប្រវែង 20–30 សង់ទីម៉ែត្រ ហើយរស់នៅគ្រប់សមុទ្រទាំងអស់ រួមទាំងកម្ពុជាផងដែរ។ ទោះយ៉ាងណាវាមិនអាចរស់នៅតំបន់ប៉ូលទឹកកក ព្រោះសីតុណ្ហភាពត្រជាក់ពេក។
តើសាលាដសមុទ្រជាបរាសិធមែនទេ? ទេ! វាជាភាវរស់ដែលមានញី និងឈ្មោល ហើយអាចបន្តពូជបាន។ វាត្រូវបានចាត់ទុកជាសត្វគ្មានឆ្អឹងកង។
នេះគឺជាការស្រាវជ្រាវតាមប្រភពអ៊ីនធឺណិត រូបភាពគ្មានសិទ្ធិរក្សាទុក ហើយបានដាក់បង្ហោះក្នុង App TNOAT។
No comments:
Post a Comment