អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

៩ យ៉ាងដែលអ្នកមានគ្រោះថ្នាក់ដោយប្រើ GOOGLE


ខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រាកដជាស្គាល់នូវគេហទំព័រមួយនេះហើយមែនទេ? វាគឺជាគេហទំព័រដល់មួយនៅលើពីភពលោក តែអ្នកទាំងអស់គ្នាមិនដឹងទេថា ក្នុងប្រើ Google នៅលើអ្វីដែលមិនត្រឹមត្រូវនិងធ្វើអោយអ្នកមានបញ្ហាទៅវិញ។ យើងនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាអោយដឹងនូវរឿងមួយចំនួន ដែលការប្រើ Google នេះនាំមកនូវបញ្ហាសំរាប់អ្នកទាំងអស់គ្នា។

១.រោគសញ្ញារបស់អ្នក



ដំបូងបង្អស់សូមនិយាយអំពីបញ្ហាសុខភាពរបស់អ្នក។ មានគេហទំព័រជាច្រើនដែលមានជំនាញក្នុងមាតិកាបែបនេះហើយពិតណាស់ភាគច្រើននៃពួកគេមិនត្រូវបានគ្រប់គ្រងដោយអ្នកជំនាញវេជ្ជសាស្ត្រទេ។ រកមើលអាការះជំងឺរបស់អ្នកនៅលើអ៊ិនធឺរណែតពិតជាមិនអាចជួយអ្នកបានទេ។ ផ្ទុយស្រឡះ - វានឹងធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ឈឺលើសដើមនិងភ័យស្លន់ស្លោ។ ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយសូមកុំសួរ "វេជ្ជបណ្ឌិត Google ។ " ស្វែងរកពេលទៅជួបគ្រូពេទ្យពិតប្រាកដជំនួសវិញប្រសិនជាអ្នកមិនចង់មានបញ្ហាសុខភាព។
២.រឿងព្រហ្មទណ្ឌ




ok, នេះគឺបញ្ហាដល់ធ្ងន់ធ្ងរមួយ។ អ្នកអាចព្យាយាមរកមើលអ្វីដែលដូចជា“ វិធីបង្កើតគ្រាប់បែក” ឬ“ វិធីធ្វើគ្រឿងញៀន” ដោយអ្នកគ្មានការចាប់អារម្មណ៍គ្រាន់តែចង់ដឹង។ ទោះជាយ៉ាងណាក៏ដោយត្រូវចងចាំថាសេវាកម្មសន្តិសុខនិងគ្រឿងញៀននៃប្រទេសយើងតែងតែតាមដាននិងធ្វើការស្វែងរកប្រភេទនៃរឿងទាំងនេះហើយអាសយដ្ឋាន IPលើទូរស័ព្ទឬកុំព្យូទ៍រ របស់អ្នក ត្រូវបានរដ្ឋាពីបាលស្រាវជ្រាវ ។ អ្នកប្រហែលជាមិនចង់មានបញ្ហាដោយសារការចង់ដឹងចង់ឃើញរបស់អ្នកទេមែនទេ?
៣.មហារីក

នេះជាករណីដែលអ្នកមិនសូវគេងលក់ស្រួល។មនុស្សជាច្រើនតែងតែស្វែងរកនៅក្នុងបណ្តាញ អ៊ីនធីណេតដើម្បីសិក្សាអំពីជំងឺមហារីក។ អ្នកទាំងនោះតែងតែមានការភ័យខ្លាចដោយសារការនិយាយពីក្នុងបណ្តា គេហទំព័រដែលបានធ្វើការស្វែងរកតាម Google បញ្ជាក់ថាអាការះរបស់គេដូចទៅនឹងជំងឺមហារីក ហើយធ្វើអោយពួកគេមានការភ័យខ្លាច។ ដោយហេតុតែការធ្វើតេសរកជំងឺមានតំលៃថ្លៃធ្វើអោយអ្នកដែលភ័យខ្លាចនៅតែបន្តភ័យខ្លាចដដែរ។ មិនត្រឹមតែប៉ុណ្ណោះគឺគាត់បន្តចែករំលែករឿងទាំងនោះទៅអ្នកឯទៀតអោយភ័យខ្លាចដូចគាត់ដែរ។


៤.ស្ថានភាពស្បែក





មានគេហទំព័រជាច្រើនដែលនិយាយអំពីជំងឺសើរស្បែក ។ ពួកគេបាននិយាយពីមូលហេតុផ្សេងៗដែលទាក់ទងទៅនឹងជំងឺសើរស្បែក ដូចជាខ្លះវីតាមីន ជំងឺថ្លើម ផ្សេងៗទៀត។ តែអ្វីដែលពួកគេមិនដែលនិយាយនោះ គឺ មនុស្សអាចមិនមានជំងឺសើរស្បែកដូចដែលនិយាយនោះទេ តែដោយអាការះនិងរោគសញ្ញារបស់គេ គឺកើតឡើងដោយសារសត្វសង្កោចខាំទៅវិញតើ។
ដូចនេះសូមកុំមានការភ្ញាក់ផ្ញើរទៅលើកន្ទូលស្បែករបស់អ្នក ព្យាយាមមើលគ្រេរបស់អ្នកសិនទៅមុននិងស្វែងរកជំនួយពី Google ។

៥.សួតរបស់អ្នកជក់បារី



យើងភាគច្រើនជក់បារីហើយពីមួយពេលទៅមួយពេលយើងគិតអំពីការជក់បារីដែលបង្កគ្រោះថ្នាក់ជាពិសេសដល់សួតរបស់យើង។ នៅក្នុងគេហទំព័រជាច្រើនបានបង្ហាញពីរូបសួតដែលអាក្រក់ឬអាក្រក់ហួសពីការពិត ធ្វើអោយអ្នកជួកបារីមានភាពភ័យខ្លាច បង្កើតជាអារម្មណ៍មិនស្រួលទៅលើពួកគេ។ដោយសារតែរូបភាពទាំងនោះប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគេ។ ប្រសិនជាអ្នកជាអ្នកជួកបារីឬនៅកន្លែងដែលមានផ្សែងច្រើន ព្យាយាមកុំស្វែងរករូបភាពទាំងនោះអីព្រោះអ្នកអាចមានបញ្ហាអារម្មណ៍កើតឡើងជាមិនខាន។

៦.សត្វគ្រោះថ្នាក់



សូមនៅឱ្យឆ្ងាយពីការនិយាយអំពីការនិយាយពីប្រភេទសត្វដែលគ្រោះថ្នាក់និងមិនមានគ្រោះថ្នាក់។ មានសត្វគួរឱ្យភ័យខ្លាចជាច្រើននៅលើភពផែនដីរបស់យើងហើយពួកវាខ្លះមានរូបរាង្គប្រហាក់ប្រហែលជានឹងសត្វដែលគ្មានគ្រោះថ្នាក់។ ឧទាហរណ៍ ពស់ខៀវ ពស់វែកឬស្សីនិងពស់ខ្សែគោមានពណ៍ខៀវដូចគ្នា
ប្រសិនយើងមិនមែនអ្នកជំនាញយើងអាចយល់ច្រឡំបាន វានិងនាំគ្រោះថ្នាក់ដល់យើង។អ្នកមិនចង់អោយរឿងនោះកើតឡើងទេមែនទេ?

៧.ឈ្មោះ​របស់​អ្នក




វាមិនមែនជារឿងអាថ៌កំបាំងទេដែលនៅក្នុងយុគសម័យអ៊ិនធឺណិតភាពឯកជនរបស់យើងត្រូវបានគេចោទសួរយ៉ាងខ្លាំង។ ប្រសិនបើអ្នកព្យាយាមប្រើ Google ដើម្បីវាយរកឈ្មោះរបស់អ្នកប្រហែលជាអ្នកនឹងជួបរឿងមិនល្អណាមួយ។ដូចជាឈ្មោះរបស់អ្នកត្រូវបានដូចជាមួយនិងមនុស្សម្នាក់ទៀតដែលបានស្លាប់ដោយបញ្ហាអ្វីមួយ ឬ ឈ្មោះរបស់ត្រូវបានគេទាយថាមានគ្រោះថ្នាក់ ឬ ឈ្មោះរបស់អ្នកគឺជាឈ្មោះនាំគ្រោះឬមានមនុស្សថតរូបអាក្រាតដោយប្រើឈ្មោះដូចអ្នក។មើលទៅដូចជារឿងធម្មតាតែអ្នកមិនដឹងទេថាវាកំពង់បង្កើតនូវអារម្មណ៍ភ័យព្រួយក្នុងខួរក្បាលរបស់អ្នកដោយមិនដឹងខ្លួន។ ថ្ងៃណាមួយពេលអ្នកជួបរឿងអាក្រក់អ្នកនិងយកវាមកគិត។ ដូចជាឈ្មោះរបស់អ្នកគេទាយថានាំគ្រោះដោយសារមនុស្សប្រុស ហើយអ្នកមានរឿងចែកដន់បន្ទាប់ពីអានវារួច ពេលនោះអ្នកនឹងគិតចង់ដូរឈ្មោះរបស់អ្នកតែម្តង។

No comments:

Post a Comment

Powered by Blogger.