អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

តើសត្វដែលបានបាត់ពូជជាង១៩០លានឆ្នាំពិតជាមាននៅកម្ពុជាដែលអាយុជាង២០០០ឆ្នាំនៃគ.ស

ដាយណូស័រ និងការឆ្លាក់នៅប្រាសាទតាព្រហ្ម

អ្នកទាំងអស់គ្នាធ្លាប់បានដឹងថា ប្រទេសកម្ពុជាទើបតែកើតជាដីទ្វីបមិនទាន់បានអាយុ ១០០ លានឆ្នាំ។ ចឹងហេតុអ្វីបានជាដាយណូស័រដែលមានអាយុច្រើនជាង ១៩០ លានឆ្នាំ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា? អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ប្រាសាទតាព្រហ្ម នៅសម័យអង្គរ ដែលប្រជាជនមិនសូវបានដឹងអំពីផូស៊ីល តែប៉ុន្តែបានឆ្លាក់រូបដាយណូស័រមួយប្រភេទ — Stegosaurus

Stegosaurus គឺជាដាយណូស័រស៊ីរុក្ខជាតិធំមួយ ដែលបានរស់នៅចុងសម័យ Jurassic ប្រហែល ១៥០.៨ លានទៅ ១៥៥.៧ លានឆ្នាំមុន នៅអាមេរិកខាងជើង។ វាមានក្បាលតូច បើប្រៀបធៀបនឹងរាងកាយ ហើយអាចដើរលឿនបំផុតត្រឹមតែ ៧ km/h។ វាមានកំពស់ ៣ ម៉ែត្រ ប្រវែង ៨ ម៉ែត្រ និងទំងន់ប្រហែល ៣ តោន។

អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះគឺ តើហេតុអ្វីបានជាសត្វដែលបានដាច់ពូជលើផែនដីច្រើនជាង ១០០ លានឆ្នាំ ត្រូវបានឃើញនៅលើជញ្ជាំងប្រាសាទតាព្រហ្ម? ពត៌មាននេះត្រូវបានផ្សាយនៅលើបណ្តាញ ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញពិភពលោក។

រក្សាសិទ្ធដោយ HANUMAN

For More Videos on YouTube

No comments:

Post a Comment

Powered by Blogger.