ជំងឺឆ្កែឆ្កួត (Rabies)
ជំងឺឆ្កែឆ្កួត កើតចេញពីសត្វ (ឆ្កែ ឆ្មា កញ្ជ្រោង ចចក ស្វា…) ដែលមានផ្ទុកមេរោគហើយខាំ ឬ ខ្វាច។ បើអ្នករងរបួសមិនបានលាងសំអាត និងចាក់វ៉ាក់សាំងការពារ នោះអាចនាំឲ្យកើតជំងឺបាន។ ជំងឺនេះធ្ងន់ធ្ងរ ហើយរាយការណ៍ថាមានមនុស្សជាង 55,000 នាក់ស្លាប់រៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។
រោគសញ្ញានៅសត្វឆ្កែ
- បញ្ចេញអាការៈឃោរឃៅ ខុសពីធម្មតា
- លាក់ខ្លួនពេលប៉ះខ្យល់
- ស៊ីចំណីធម្មតា ប៉ុន្តែគ្មានរសជាតិ
- ផ្ទុះតណ្ហាខ្លាំង
- ផ្លាស់ប្តូរសំឡេង ដើរញ័រ ជើង ឬងាប់ភ្លាមៗ
- បែកពពុះមាត់ ភ្នែកក្រហម កន្ទុយធ្លាក់ចុះ
រោគសញ្ញានៅសត្វឆ្មា
- ចូលចិត្តស្រែក និងរកកន្លែងស្ងាត់
- បើប៉ះវា នឹងខាំ ហើយបញ្ចេញអាការៈខ្វិន
- ចុងក្រោយស្លាប់ភ្លាមៗ
រោគសញ្ញានៅសត្វគោ និងក្របី
- កាចសាហាវ និងដេញវ័ធ
- ដើរឆ្លេឆ្លា ភ្នែកក្រឡាប់ មិនស៊ីស្មៅ
- ងាប់ក្នុងរយៈពេលខ្លី
រោគសញ្ញានៅមនុស្ស
- កាចសាហាវ ខ្លាចខ្យល់ និងខ្លាចទឹក
- ដកដង្ហើមមិនស្មើ ពិបាកលេបអាហារ
- សំឡេងដូចឆ្កែលូ ស្តោះទឹកមាត់
- ខ្លះស្រែកទ្រហោយំ ឬរកកន្លែងសម្លាប់ខ្លួន
ចំណាំ៖ មិនថាសត្វអ្វីខាំ ឬខ្វាចក៏ដោយ ត្រូវលាងសំអាតមុខរបួស និងចាក់វ៉ាក់សាំងការពារ។ ប្រសិនបើមិនធ្វើនោះ អាចនាំឲ្យមានជំងឺធ្ងន់ដល់ជីវិត។
No comments:
Post a Comment