ដូចដែលយើងដឹងហើយថាមនុស្សយើងមិនល្អឥតខ្ចោះនោះទេ។ មានបុរសចំនួន២៣% និងស្រ្តី១៩% ដែលបានសារភាពថាបានក្បត់ឬមិនស្មោះត្រង់លើដៃគូរបស់ពួកគេ។ ក្នុងអត្ថបទនេះយើងនឹងប្រាប់អ្នកអំពីរបៀបធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភាពល្អប្រសើរ ហើយអ្នកអាចទទួលបានទំនុកចិត្តពីដៃគូរបស់អ្នកបានផងដែរ។
មនុស្សម្នាក់ដែលត្រូវបានគេក្បត់តែងចង់ដឹងថាវាបានកើតឡើងយ៉ាងដូចម្ដេច។ ទោះបីជាអ្នកឆ្លើយតាមស្មោះត្រង់ក៏ដោយ ក៏នៅមានអារម្មណ៍ថាអ្នកកំពុងលាក់បាំង។ កុំទុកអារម្មណ៍ទាំងនោះទេ ត្រូវនិយាយចេញមកឱ្យអស់។
ការទុកចិត្តក្នុងទំនាក់ទំនងមានភាពផុយស្រួយណាស់។ ប្រសិនបើមានការកុហក មិនគួរធ្វើម្ដងទៀតឡើយ ត្រូវនិយាយតែការពិត។
អ្នកទាំងពីរត្រូវដោះស្រាយបញ្ហាជាមួយគ្នា ដោយគ្មានការវាយប្រហារ ឬប្រើពាក្យអាក្រក់។ ការសន្ទនាជាដំណោះស្រាយល្អជាងគេ។
ការនិយាយពាក្យដែលមិនសមរម្យអាចបំផ្លាញទំនាក់ទំនង។ ត្រូវយកចិត្តទុកដាក់ពេលនិយាយ និងរក្សាសន្តិភាព។
បញ្ហាគួរតែដោះស្រាយរវាងគូស្នេហ៍ទាំងពីរ ដោយគ្មានភាគីទីបី ចូលមកពាក់ព័ន្ធ។
ត្រូវគាំទ្រគ្នាទៅវិញទៅមក ព្រោះការចែករំលែក និងជួយគ្នា ជាកន្លែងបង្កើតទំនុកចិត្ត។
ធ្វើសកម្មភាពជាមួយគ្នា ដូចជា ដើរលេង ឬទៅមើលកុន។ វាជួយបង្កើតអនុស្សាវរីយ៍ និងពង្រឹងសេចក្តីស្រឡាញ់។
ការឈឺចាប់មិនបាត់ភ្លាមៗទេ។ ត្រូវអត់ធ្មត់ និងយល់ចិត្តចំពោះអារម្មណ៍ដៃគូ។
No comments:
Post a Comment