អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

វត្ថុ៥យ៉ាងដែលអ្នកប្រើជារៀងរាល់ថ្ងៃគឺអាចផ្តល់ផលអាក្រក់និងប៉ះពាល់ខ្លាំងដល់សុខភាពរបស់អ្នក


នៅលើសកលលោកនេះគឺមានក្រុមហ៊ុនជាច្រើនបានផលិតវត្ថុប្រើប្រាស់និងបានប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីអោយមនុស្សទិញផលិតផលរបស់ខ្លួន មានវត្ថុខ្លះគឺមិនមានសារសំខាន់ប៉ុន្មាននោះទេ  តែវាមានផលប៉ះពាល់ខ្លាំងទៅដល់សុខភាពរបស់អ្នកប្រើប្រាស់ ដូច្នេះនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញវត្ថុទាំង៥ដែលមានផលប៉ះពាល់ទៅដល់អ្នកប្រើប្រាស់។ ដែលអ្នកស្រាវជ្រាវបានរកឃើញនៅលើវត្ថុទាំងនោះ ហើយវត្ថុទាំងនោះគឹត្រូវបានមនុស្សជាច្រើននៅតែបន្តប្រើវាដូចជា៖

1.ប្រអប់ជ័រសម្រាប់ដាក់អាហារ



វាមិនគ្រាន់តែជាសារធាតុជ័រ(Plastic)ប៉ុណ្នោះទេ  តែវាផ្តល់ផងប៉ះពាល់ទៅដល់សុខភាពរបស់អ្នកប្រើប្រាស់។ ប៉ុន្តែអ្នកផលិតបានប្រើប្រាស់នូវសមាសភាគគីមីជាច្រើន ដើម្បីធ្វើអោយប្រអប់នេះអាចធន់ទៅនិងការលាងសំអាតជាច្រើនដង និងកំដៅដែលនិងធ្វើអោយស្ថានភាពនៃអាហារនៅខាងក្នុងកាន់តែមានផលអាក្រក់ចំពោះអ្នកបរិភោគ។ ជ័រPlastic វាអាចបញ្ចេញនូវសារធាតុពុលនិងមានគ្រោះថ្នាក់បំផុតទៅដល់សុខភាពអ្នកប្រើប្រាស់។តាមការសិក្សាររបស់ក្រុមអ្នកស្រាវជ្រាវគឺគេមិនអនុញ្ញាតអោយប្រើប្រអប់ជ័រលើសពី៥ខែឡើយ និង មិនត្រូវប្រើវាដាក់នៅក្នុងម៉ាស៊ីនកំដៅនោះទេ។
2.ស្បែកជើង Crocs



មនុស្សរាប់លាននាក់នៅលើពិភពលោកគឺចូលចិត្តពាក់នូវស្បែកជើងមួយប្រភេទនេះណាស់ប៉ុន្តែស្បែកជើងCrocsនេះគឺវាមិនបានផ្តល់លំនឹងល្អដល់កែងជើងនោះទេ។កាលណាដែលកែងជើងមិនមានលំនឹងល្អវាអាចនិងធ្វើអោយកន្លែងផ្សេងទៀតនៃជើងមានបញ្ហា ដូចជា ធ្វើអោយម្រាមជើងខូច ស្បែកក្រិន និងឈឺប្រអប់ជើងជាដើម។ សម្រាប់ដំណោះស្រាយដល់ល្អអ្នកគួតែជ្រើសរើសស្បែកជើងណាដែលមានសភាពទន់អាចធ្វើអោយកែងជើងរបស់អ្នកមានលំនឹងល្អនិងមិនធ្វើអោយម្រាមជើងឈឺ។វាអាចជះឥទ្ធិពលអាក្រក់ណាស់បើសិនជាអ្នកពាក់ស្បែកជើងណាដែលមានកនិងបាតរឹងដូច្នេះ វានិងធ្វើអោយមានអារម្មណ៍គ្មានផាសុខភាពនៅពេលពាក់វាដើរ។
3.Mascara




ម៉ាស្ការ៉ាគឺជាជំរើសដ៏ល្អមួយសម្រាប់មនុស្សស្រីដែលអាចធ្វើអោយពួកគាត់មើលទៅមានភ្នែកទាក់ទាញនិងស្រស់ស្អាតប៉ុន្តែសូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ខ្លាំងបន្តិចទៅលើសារធាតុផ្សំនៃMascaraនេះ។ Mascaraមួយចំនួនមានសមាសភាគផ្សំដូចជាសារធាតុគីមីParaben ,ម្សៅអាលុយមីនីយ៉ូម,(ប្រូប៉ាន) ដែលសុទ្ធសឹងជាសារធាតុដែលធ្វើអោយមានគ្រោះថ្នាក់បំផុតទៅដល់សុខភាពភ្នែករបស់អ្នក។និងត្រូវជៀសវាងការប្រើ Mascara របស់អ្នកផ្សេងឬមិត្តភក្តិរបស់អ្នកបើមិនដូច្នោះទេវាអាចនាំអោយមានការកកើតបាក់តេរី និងផ្សិតមិនត្រឹមតែប៉ុន្នោះអ្នកអាចឆ្លងជំងឺភ្នែកពីអ្នកដទៃ។
4.ការប្រើសារធាតុដែលមិនធ្វើអោយជាប់ខ្ទះនៅពេលចំអិន(Nonstick Cookware)



ការប្រើសារធាតុគីមី ដែលមិនធ្វើអោយជាប់ខ្ទះនៅពេលចំអិនអាហារគឺវាមិនសូវជាបញ្ហាប៉ុន្មាននោះទេដល់សុខភាព ប៉ុន្តែនៅពេលដែលសីតុណ្ហាភាពកើនដល់២៣០អង្សារសេ ការចំអិនរបស់អ្នកនិងបង្ករជាផ្សែងឡើង ហើយបើតាមការសិក្សាររបស់ក្រុមអ្នកស្រាវជ្រាវដាណឺម៉ាកបានអោយដឹងថាការប្រើនូវសារធាតុទាំងពេលដែលយើងធ្វើការបរិភោគទៅ វានិងចូលទៅក្នុងឈាមរបស់មនុស្សហើយវានិងបង្ករអោយកើតនូវជំងឺមហារីកកោសិការ។ ដូចឆ្នេះសូមកុំធ្វើការប្រើព្រេងសណ្តែកឬដូងដែលសល់ឬខ្លោចពេក ព្រោះអ្នកអាចកើតនូវជំងឺប្រភេទនេះ។
5.សាប៊ូប្រឆាំងមេរោគ(Antibacterial Soap)



ច្បាប់បានកំណត់យ៉ាងច្បាស់ចំពោះការប្រើសារធាតុគីមី triclosan (ជាសារធាតុប្រឆាំងនឹងផ្សិត)និងសារធាតុថ្នាំសម្លាប់សត្វល្អិតដែលគេបានប្រើវានៅក្នុងសាប៊ូ ដែលមានចំនួនពី០.១%ទៅ០.៣%។ប៉ុន្តែវានៅតែមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពដូចជាសារធាតុគីមីtriclosanធ្វើអោយប្រព័ន្ធភាពស៊ាំនៃសារពាង្គកាយមានការចុះខ្សោយនិងធ្វើអោយរាងកាយមិនអាចចាប់យកនូវសារធាតុអង់ទីវីយូទិចបាន (Antibiotic), ធ្វើអោយអរម៉ូនគ្មានតុល្យភាព និងធ្វើអោយសាច់ដុំមានការលូតលាស់មិនល្អ។តាមពិតទៅសាប៊ូប្រភេទនេះគឺមិនសូវជាមានដាក់លក់នៅក្នុងទីផ្សារប៉ុន្មាននោះទេហើយអ្នកស្រាវជ្រាវក៏បានលើកឡើងថាអ្នកអាចលាងសំអាតដៃនិងកំចាត់មេរោគបានយ៉ាងល្អជាមួយនិងសាប៊ូធម្មតា៕

No comments:

Post a Comment

Powered by Blogger.