មនុស្សម្នាក់ៗមានចំណូលចិត្ត
ឥរិយាបថ និងទម្លាប់ប្រចាំថ្ងៃរៀងៗខ្លួន
ហើយគេពិបាកនឹងដឹងថាហេតុអ្វីគេមានទម្លាប់បែបនោះ។ ជាទូទៅ
យើងគិតថាទម្លាប់គ្រាន់តែជាសកម្មភាពធម្មតាៗ ប៉ុន្តែអ្នកវិទ្យាសាស្រ្តអះអាងថា
ទម្លាប់របស់យើងអាចប្រាប់បានច្រើនយ៉ាងពាក់ព័ន្ធនឹងបុគ្គលិកលក្ខណៈរបស់យើងដែលយើងព្យាយាមលាក់បាំង។
ចង់ដឹងថា ជាទម្លាប់ប្រចាំថ្ងៃអ្វីខ្លះនោះ សូមអានខាងក្រោមទាំងអស់គ្នា។
1. ការបរិភោគអាហារសរីរាង្គ (Organic Food)
មនុស្សដែលមិនបរិភោគអាហារមានគ្រោះថ្នាក់
ឬជ្រើសយកតែអាហារមានគុណភាពខ្ពស់ (ដូចជាអាហារសរីរាង្គជាដើម)
ច្រើនមានទំនោរវាយតម្លៃមនុស្សដទៃ ហើយជាទូទៅគេជាមនុស្សមិនសូវខ្វល់ពីអ្នកដទៃ។
ម្យ៉ាងទៀត គេអាចជាមនុស្សឱ្យតម្លៃលើខ្លួនខ្ពស់ និងអាចមានសកម្មភាពបែបអសីលធម៌ផងដែរ។
ម្យ៉ាងទៀត គេអាចជាមនុស្សឱ្យតម្លៃលើខ្លួនខ្ពស់ និងអាចមានសកម្មភាពបែបអសីលធម៌ផងដែរ។
2. ការធ្វើឱ្យស្បែកឡើងពណ៌ដែងទុងដែងដូចត្រូវកម្តៅព្រះអាទិត្យខ្លាំង
អ្នកវិទ្យាសាស្រ្តថា
អ្នកដែលចូលចិត្តធ្វើឱ្យស្បែកឡើងពណ៌ដាំដែងដូចត្រូវកម្តៅព្រះអាទិត្យខ្លាំង(ប្រើពន្លឺសិប្បនិម្មិត)
អាចជាមនុស្សដែលញៀននឹងជាតិអាល់កុល(មនុស្សប្រមឹក)ច្រើនជាងមនុស្សធម្មតា៦ដង
និងមានទំនោរទទួលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុតាមរដូវជាងមនុស្សធម្មតាផងដែរ។
3. ការងូតទឹកត្រជាក់
ការស្រាវជ្រាវបង្ហាញថា
មនុស្សដែលចូលចិត្តងូតទឹកត្រជាក់ៗច្រើនជាមនុស្សដែលចចេស គិតថាខ្លួនល្អឆ្នើមជាងគេ
និងមិនសូវចូលចិត្តគំនិតរបស់អ្នកដទៃ។ មនុស្សប្រភេទនេះអាចស្តាប់គំនិតផ្សេងៗ
ប៉ុន្តែគេកម្រនឹងយល់ស្របតាមណាស់។
4. ការប្រើកាបូបដែលអាចប្រើឡើងវិញ
(ឧទាហរណ៍កាបូបសំពត់កំណាត់) សម្រាប់ការដើរទិញទំនិញ
មនុស្សដែលមានទម្លាប់ប្រភេទនេះ
គិតថាពួកគេខ្វល់ខ្វាយពីបរិស្ថាន ដូចនេះពួកគេមានសិទ្ធិទិញរបស់ដែលមានរសជាតិ
ប៉ុន្តែច្រើនជាអាហារដែលមិនសូវល្អសម្រាប់សុខភាពដូចជា បន្ទះសូកូឡា និងសូដាជាដើម។
5. ការមើលនិងអានអ៊ីម៉ែល
ប្រអប់សាររបស់មនុស្សម្នាក់អាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់មនុស្សដូចខាងក្រោម៖
·
អ្នកដែលមិនមើលរំលងសារថ្មីៗ (តែងចាត់ប្រភេទសារដែលផ្ញើចូល លុបសារ
ឬឆ្លើយតបសារភ្លាមៗនៅពេលដែលគេទទួលបាន)
ច្រើនជាមនុស្សចូលចិត្តទុកអ្វីគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
·
អ្នកដែលកម្រលុបសារបន្ទាប់ពីអានរួច អាចជាមនុស្សសុក្រឹតនិយម
ព្រោះមនុស្សប្រភេទនេះត្រូវការសុវត្ថិភាពដោយគេរក្សាទុកគ្រប់យ៉ាង ក្រែងលោត្រូវការប្រើចាំបាច់។
·
អ្នកដែលទុកសារចោលមិនអាន និងមិនលុបចោល អាចជាមនុស្សឆ្លាត
ព្រោះគេអាចយល់ដឹងថាការអានសារទាំងនេះមិនផ្តល់ប្រយោជន៍ឡើយ
ដូចនេះគេជ្រើសមិនខ្ជះខ្ជាយពេលអានវា។
6. ការមើល
Likes នៅក្នុងបណ្តាញទំនាក់ទំនងសង្គម
អ្នកវិទ្យាសាស្រ្តរកឃើញថា
អ្នកអាចប្រើ Likes នៅលើ
Facebook ដើម្បីមើលពីភេទ ទស្សនៈនយោបាយ និងទំនោរផ្នែកភេទ
ទស្សនៈសាសនា និងកម្រិតភាពឆ្លាតរបស់មនុស្ស។ គេរកឃើញថា Likes គឺជាទម្រង់
និងសញ្ញានៃភាពខ្ជិលច្រអូស។ គេអាចបង្ហាញថាគេបារម្ភពីអ្វីមួយដោយគ្រាន់តែចុចមួយលើ Mouse
របស់កុំព្យូទ័រ។
7. ចំណូលចិត្តអាហារល្វីងចត់
អ្នកវិទ្យាសាស្រ្តអះអាងថា
មនុស្សដែលចូលចិត្តពិសារកាហ្វេខ្មៅ និងអាហារល្វីងចត់
ទំនងជាមានផ្លូវចិត្តច្របូកច្របល់។ ជាមួយគ្នានេះដែរ មនុស្សដែលចូលចិត្តស្រាបៀរ
ថ្នាំលើកកម្លាំង និងភេសជ្ជៈដែលគ្មានជាតិផ្អែម
ទំនងជាមនុស្សបង្ហាញនូវបុគ្គលិកលក្ខណៈដែលចូលចិត្តធ្វើឱ្យអ្នកដទៃឈឺចាប់
ឬដែលស្រលាញ់ងប់នឹងខ្លួនឯង។ ពួកគេអាចជាមនុស្សលាក់ពុត ឥតបានការ និងអាត្មានិយម។








No comments:
Post a Comment