អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

១១ចំនុចក្នុងការជួយជីវិតរបស់អ្នកពីការស្លាប់


ក្នុងពេលដែឡមានគ្រោះអាសន្នរឿងដំបូងដែលត្រូវគិតគឺដំបូន្មានរបស់មិត្តភក្តិនិងក្រុមគ្រួសាររបស់យើងដែលគាត់ប្រាប់អោយធ្វើ។ ទោះជាយ៉ាងណាក៏ដោយសូម្បីតែអនុសាសន៍ដែលល្បីបំផុតដែលយើងធ្លាប់បានលឺក៏អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ជីវិតផងដែរ ព្រោះវាខុសពីការសិក្សារបស់គ្រូពេទ្យ។
ពួកយើងនិងប្រាប់អ្នកទាំងអស់គ្នានូវបញ្ហាចំនួន១១ដែលអ្នកអាចនឹងជួបប្រទះ ហើយយកវាទៅធ្វើការប្រើប្រាស់បាន។
១.ការស្អំទឹកកលើស្នាមជាំ
ការស្អំទឹកកលើស្នាមជាំ

សូមកុំស្អំជាងរបស់អ្នកជាមួយនឹងទឹកកក
ហេតុអ្វីវាខុស៖ ទឹកកកពិតជាជួយកាត់បន្ថយស្នាមជាំប៉ុន្តែកុំប្រើកញ្ចប់ដោយផ្ទាល់ទៅលើស្បែកឬអ្នកដែលរលាក។

ត្រូវធ្វើវាអោយត្រឹមត្រូវ៖ ដាក់កណាត់មួយនៅចន្លោះស្បែករបស់អ្នកនិងទឹកកក។ ស្អំអោយត្រជាក់រយៈពេល ២០ នាទីយកទឹកកកចេញហើយរង់ចាំ ២០ នាទីទៀតចាំធ្វើម្តងទៀតច្រើនដង។ វានិងមិនប៉ះពាល់ដល់សរសៃប្រាសាទនៃជើងរបស់អ្នកនោះទេ។
២.កុំធ្វើការជួតខ្លួនអ្នកជំងឺដែលក្តៅខ្លួនជាមួយអាល់កុលស្រាឬទឹកខ្មេស

កុំធ្វើការជួតខ្លួនអ្នកជំងឺដែលក្តៅខ្លួនជាមួយអាល់កុលស្រាឬទឹកខ្មេស
កុំធ្វើការជួតខ្លួនអ្នកជំងឺដែលក្តៅខ្លួនជាមួយអាល់កុលស្រាឬទឹកខ្មេស

ហេតុអ្វីបានជាវាខុស៖ ប្រសិនជាយើងយកវាទៅជួតលើអ្នកជំងឺទឹកខ្មេះនិងស្រាត្រូវបានស្រូបចូលទៅក្នុងឈាម។ ការជួតអាល់កុលអាចបង្កើតឱ្យមានការស្រវឹងខណៈទឹកខ្មះនឹងបង្កើនជាតិអាស៊ីតច្រើនពេកនៅក្នុងឈាម។ វាគ្រោះថ្នាក់ជាពិសេសសម្រាប់កុមារសូមចងចាំ។

ធ្វើវាឱ្យបានត្រឹមត្រូវ៖ គ្រុនក្តៅអាចត្រូវបានកាត់បន្ថយដោយការផឹកច្រើនដូចជាទឹកក្រូចឆ្មា តែ និងនៅកន្លែដែលមានខ្យល់ត្រជាក់នៅក្នុងបន្ទប់ (៦១-៦៤ F ឬ 18-20 C) ។ ប្រសិនបើលក្ខខណ្ឌទាំងនេះត្រូវបានគេធ្វើដោយត្រឹមត្រូវយើងអាចសង្កេតឃើញអ្នកជំងឺដែលក្តៅខ្លួននិងប្រែមកមានសិតុណ្ហភាពធម្មតា។
៣.កុំលើកមនុស្សសន្លប់

លើកមនុស្សសន្លប់

ហេតុអ្វីបានជាវាខុស៖ ប្រសិនបើអ្នកណាម្នាក់ដួលសន្លប់កុំព្យាយាមលើកពួកគេឬប្រោះទឹកត្រជាក់លើពួកគេ - វាគ្រាន់តែធ្វើឱ្យស្ពឹកស្រពន់ប៉ុណ្ណោះ។
ត្រូវធ្វើការដាក់ជើងរបស់គេអោយខ្ពស់ឡើងប៉ុន្តែកុំខ្ពស់ពេក បន្ទាប់ពីពួកគេបានដឹងខ្លួនឡើងវិញសូមកុំអនុញ្ញាតឱ្យពួកគេផឹកកាហ្វេឬភេសជ្ជៈប៉ូវកម្លាំង៖ ជាតិកាហ្វេអ៊ីននឹងនាំឱ្យមានការខ្សោះជាតិទឹក។

ធ្វើវាត្រឹមត្រូវ៖ លើកជើងរបស់មនុស្សឡើងលើង បន្ធរចង្កេះខោរគេ ប្រសិនជាសម្លៀកបំពាក់តឹង ៗ ហើយកុំអោយពួកគេផ្គៀងទៅខាងស្តាំបន្ទាប់ពីពួកគេដួរមក។
៤.ការប្រើប៊ឺរឬក្រែមជូរដើម្បីព្យាបាលការរលាក
ក្រែមជូរដើម្បីព្យាបាលការរលាក


មូលហេតុដែលវាខុស៖ អ្នកនឹងមានការធូរស្បើយបន្ទាប់ពីការយកប៊ឺឬសារធាតុជូរទាំងនោះមកលាប។ បន្ទាប់ពីនោះវិញគឺស្បែកនិងសាច់ដុំរបស់អ្នកជាអ្នករងគ្រោះ វាគឺដោយសារសារធាតុទាំងអស់បន្ទាប់ពីវាស្ងួត
វានិងធ្វើអោយបំរែបំរួលសីតុណ្ហភាពអ្នកឡើងជាងមុន វាកាន់តែរលាកនិងឈឺដដែលនឹង។

ធ្វើវាឱ្យបានត្រឹមត្រូវ: សង្កត់កន្លែងដែលរលាកក្នុងទឹកត្រជាក់រយៈពេល ១៥ នាទី។ កុំធ្វើអោយផ្ទុះពងបែកនៃកន្លែងដែលរលាកចេញព្រោះវានឹងយកស្រទាប់ការពារចេញហើយទុកមុខរបួសអោយនៅចំហរសម្រាប់ការបង្ករោគដែលអាចបណ្តាលខ្លាយមុខរបួស។
៥.កុំតំរងឆ្អឹងដោយខ្លួនឯង

កំណត់ឆ្អឹងដោយខ្លួនឯង


ហេតុអ្វីបានជាវាខុស៖ អ្នកមិនគួរកំណត់ការផ្លាស់ប្តូរសន្លាក់ដោយខ្លួនឯងទេព្រោះវាអាចបណ្តាលឱ្យមានរបួសបន្ថែមឬរលាកសន្លាក់ឆ្អឹងបាន។

ធ្វើវាឱ្យត្រឹមត្រូវ៖ សូមធ្វើការរុំលើអវយវៈដែលរងរបួសនោះហើយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ មិនត្រូវរុំអោយតឹងដោយកម្លាំងឡើយ។ ផ្ទុយទៅវិញរុំវានៅក្នុងទីតាំងប្រកបដោយភាពសមល្មមដោយមិនរង្គោះរង្គើដល់កន្លែងបាក់ឆ្អឹង។ សូមទៅមន្ទីរពេទ្យ កុំរកគ្រូខ្មែររំបាលីអីប្រសិនជាឆ្អឹងរបស់អ្នកបាក់ វាអាចជាដូចគ្នាតែជើងឬដៃប្រាកដជាវៀជហើយ។
៦.កុំយកកុំដៅទៅដាល់កន្លែងគ្រេច

អនុវត្តភាពកក់ក្តៅទៅនឹងស្នាមប្រេះ


ហេតុអ្វីបានជាវាខុស៖ កណាត់កក់ក្តៅនឹងមិនអាចជួយបានទេប្រសិនបើសាច់ដុំរបស់អ្នកត្រូវបានគ្រេច។ ផ្ទុយទៅវិញកម្តៅនឹងជួយពង្រឹងលំហូរឈាមដែលបណ្តាលឱ្យហើមកាន់តែខ្លាំង។

ធ្វើវាឱ្យបានត្រឹមត្រូវ: ស្អុំទឹកកកអោយត្រជាក់នៅថ្ងៃដំបូងបន្ទាប់ពីរងរបួស។ វានឹងបន្ថយការរលាកនិងឈឺចាប់។ 
៧.ធ្វើឱ្យខ្លួនអ្នកក្អួតករណីពុល

ធ្វើឱ្យខ្លួនអ្នកក្អួតក្នុងករណីពុល


មូលហេតុដែលវាខុស៖ អ្នកមិនត្រូវបន្តអោយខ្លួនឯងខ្អួតនោះទេ វាគឺជាការខុស។ប្រសិនជាអ្នកត្រូវបានពុលដោយសារធាតុមួយចំនួនដូចជាអាស៊ីតអាល់កាឡាំងឬសារធាតុដទៃទៀត វានិងធ្វើអោយអ្នកចុះកំលាំងរហូតអាចបាត់បងជីវិតបានព្រោះវាខ្អួតរហូតហើយពីបាកដកដង្ហើម។

ធ្វើវាត្រឹមត្រូវ: ហៅរថយន្តសង្គ្រោះបន្ទាន់ជាបន្ទាន់។ ប៉ុន្តែប្រសិនបើអ្នកនៅតែប្រាកដថាក្អួតនឹងមិនមកពីសារធាតុទាំងឡាយនិងតែមកពីកត្តាផ្សេងៗទៀតដូចជាពុលក្លិន ខ្ពឹម សូមធ្វើការផឹកទឹកក្តៅឱ្យបានច្រើន។
៨.ដោះស្រាយជាមួយវត្ថុនៅក្នុងភ្នែក


ដោះស្រាយជាមួយវត្ថុបរទេសនៅក្នុងភ្នែក

ហេតុអ្វីបានជាវាខុស៖ អ្នកមិនត្រូវធ្វើការយកដៃរបស់អ្នកទៅកាយវត្ថុដែលនៅជាប់ភ្នែកនោះទេ។
ធ្វើវាឱ្យបានត្រឹមត្រូវ: ប្រសិនជាភ្នែករបស់របួសសូមធ្វើការគ្របភ្នែកដោយមារៈបង់រុំហើយហៅទូរស័ព្ទទៅវេជ្ជបណ្ឌិត។ តែប្រសិនបើវាជាការរលាកគីមីអ្នកគួរតែលាងភ្នែកភ្លាមជាមួយទឹកស្អាត។
ហើយប្រសិនជាមានធុលីឬសត្វល្អិតចូលភ្នែកសូមយកទឹកដាក់ភ្នែករួចយកក្រដាសទុនហើយស្អាតមកផ្តិតយកវាចេញ។
៩.ទាញវត្ថុចេញពីស្នាមរបួស

ទាញវត្ថុចេញពីស្នាមរបួស
ទាញវត្ថុចេញពីស្នាមរបួស


ហេតុអ្វីបានជាវាខុស៖ អ្នកអាចទាញបំបែកចេញឬកែវតូចដោយប្រើម្រាមដៃរបស់អ្នកប៉ុន្តែមិនដែលព្យាយាមទាញវត្ថុពីរបួសធ្ងន់ធ្ងរទេ។ គ្រូពេទ្យផ្តល់យោបលរក្សាវាឱ្យនៅដដែលរហូតដល់អ្នកជំងឺកំពុងធ្វើការវះកាត់។ បើមិនដូច្នោះទេការហូរឈាមនឹងកើតឡើងដែលអាចបណ្តាលឱ្យស្លាប់។

ធ្វើវាត្រឹមត្រូវ៖ ទោះយ៉ាងណាគួរឱ្យខ្លាចកាំបិតនៅលើជើងឬទ្រូងគួរតែជួយជួនគេទៅមន្ទីរពេទ្យជាជាងជួយពួកគេទាញវត្ថុចេញពីរាងកាយរបស់ពួកគេ។
១០.លាបថ្នាំលាបលើមុខរបួស

លាបថ្នាំលាបលើមុខរបួស


ហេតុអ្វីបានជាវាខុស៖ សូមកុំដាក់ថ្នាំលាបមុខរបួសលើរបួសដោយមិនបានលាងអោយស្អាត ព្រោះបណ្តាលអោយមេរោគចូលក្នុងឈាមបាន។

ធ្វើវាឱ្យបានត្រឹមត្រូវ៖ សម្អាតមុខរបួសក្នុងទឹកត្រជាក់ជាមួយសាប៊ូហើយដាក់ពីលើវាដោយបង់រុំស្អាតស្ងួត។
១១.ការប្រើកាវបិទមុខរបួសជាងការដេរមុខរបួស

លាបថ្នាំលាបលើមុខរបួស


មូលហេតុដែលវាខុស៖ ការដេរស្នាមរបួសគឺជានីតិវិធីដ៏វែងនិងឈឺចាប់ មិនត្រឹមតែប៉ុន្នោះវាតម្រូវឲ្យ ដោះស្នាមនៅពេលក្រោយដែលយូរ។ ការប្រើប្រាស់កាវបិទស្បែកមានគុណសម្បត្តិ ២ យ៉ាងគឺវារហ័សនិងគ្មានការឈឺចាប់។

ធ្វើវាត្រឹមត្រូវ៖ ដំបូងត្រូវបញ្ឈប់ការហូរឈាមដោយការដាក់លើដៃអោយខ្ពស់ជាបេះដូងឈាមនិងកកហើយធ្វើការលាងសំអាតដោយប្រើសាប៊ូ កុំប្រើអាលកុលព្រោះវាធ្វើអោយស្បែកងាប់និងមិនអាចជាប់គ្នាបានឆាប់នោះទេ។ បនា្ទប់មកបិទគែមរបស់មុខរបួសដោយកាវបិទលើស្បែក។ រង់ចាំរហូតដល់វាស្ងួត។ តែប្រសិនជាមុខរបួសធំសូមទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
វាគឺមានការរក្សាសិទ្ធដោយ Khmer Of Legend

For More Videos on youtube

No comments:

Post a Comment

Powered by Blogger.