អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ស្បែកជើងទាំងនេះវាអាចធ្វើឱ្យខូចខាតដល់រាងជើងរបស់អ្នក


ក្នុងការរស់នៅរបស់មនុស្សយើងលើភពផែនដីគឺចាំបាច់ត្រូវការដើរ ទោះបីជាអ្នកមានលុយច្រើនយ៉ាងណាក៏ដោយ អោយតែអ្នកមានសុខភាពល្អគឺអ្នកត្រូវតែដើរ។ មនុស្សគ្រប់គ្នាមិនសូវផ្តោតសំខាន់ទៅលើសុខភាព ផ្លូវកាយនោះទេ កុំថាឡើយសុខភាពជើងរបស់ខ្លួននោះ ពិសេសគឺមនុស្សស្រីដែលផ្តោតសំខាន់លើតែសម្រស់ច្រើនជាងសុខភាពរបស់ខ្លួនឯង អោយតែស្អាត កែអ្វីក៏បាន ខូចអ្វីក៏មិនថ្វី អស់លុយប៉ុន្មានអោយតែស្អាត។
មនុស្សជាមធ្យមដើរ ២៤៥-២៩២ គីឡូម៉ែត្រក្នុងមួយឆ្នាំ។ នោះហើយជាមូលហេតុដែលចាំបាច់ក្នុងការស្វែងរកស្បែកជើងល្អឥតខ្ចោះដែលមិនធ្វើឱ្យខូចជើងរបស់អ្នក។ ការធ្វើម៉ូតស្បែកជើងគឺឡូយក្នុងការបង្ហាញពីភាពស្រោះស្អាតរបស់អ្នក ប៉ុន្តែការមានជើងដែលមានសុខភាពល្អគឺវាប្រើសើរជាង។យើងនឹងធ្វើការបង្ហាញ​
អ្នកទាំងអស់គ្នាពីប្រភេទស្បែកយើងដែលអ្នកពាក់ហើយប្រកដជាស្តាយក្រោយអស់មួយជីវិត។

១.ស្បែកជើងដែលតឹងហើយស្រួចមុខពេក

សុខភាពជើង
ស្បែកយើងស្រួចមុខ



ជើងដែលធំពិតណាស់ថាក្នុងពេលដែលពាក់ស្បែកយើងកែងនិងមិនមានអារម្មណ៍សប្បាយរីករាយទេ។ ពួកវាតឹងពេកហើយនឹងដាក់សម្ពាធលើម្រាមជើងរបស់អ្នក។ គ្មាននរណាម្នាក់ចង់ច្របាច់ជើងរបស់ខ្លួនឯងអោយចង្អេតឈឺចាប់នោះទេតែវាដោយសារកាលះទេសកបង្ខំ។ វាអាចនាំឱ្យមានរឿងដូចជាការឈឺសរសៃប្រសាទនិងពងបែកលើជើងរបស់អ្នក។ ដូច្នេះមុនពេលទិញស្បែកជើងដែលមានម៉ូតទាន់សម័យស្អាតសូមពិនិត្យមើលថាតើជើងរបស់អ្នកមានអារម្មណ៍ស្រួលទេក្នុងពេលដែលអ្នកកំពុងតែលស្បែកយើងនឹង។
២.ស្បែកជើងផ្ទាត់ធ្វើអោយមានភាពប៉ះពាល់ដល់សសៃបាតជើងរបស់អ្នក

ថែរក្សាសុខភាព
ស្បែកជើងផ្ទាត់ធ្វើអោយក្រិនជើង

ស្លាបជំពាមហាក់ដូចជាអស្ចារ្យសម្រាប់រដូវក្តៅនិងឆ្នេរ។ ប៉ុន្តែសូមក្រឡេកមើលពួកវាឱ្យបានល្អប្រសើរហើយមើលថាតើនេះជាការពិតមែនទេ។ នៅប្រទេសកម្ពុជាយើងប្រាកដជាថាវាមើលទៅគ្នានផលប៉ះពាល់នោះទេ ដោយសារតែខ្ញុំពាក់រាប់ឆ្នាំទៅហើយនឹង។ ស្បែកជើងប្រភេទនេះវានិងធ្វើអោយប៉ះពាល់ទៅដល់ស្បែករបស់អ្នក ក្នុងពេលដែលអ្នកពាក់ស្បែកជើងនេះហើយដើរ ជំពាមពីរនោះវានិងកកិតស្បែករបស់អ្នកអាចអោយរលាក ហើយបាត់ជើងរបស់អ្នកប្រសិនជាពាក់ស្បែកជើងនេះផ្លូវឆ្ងាយប្រាកដជាពងបែកជើងជាមិនខាន។ សំរាប់បញ្ហាមួយទៀត គឺវាធ្វើអោយប៉ះពាល់ដល់កជើងរបស់អ្នក ព្រោះក្នុងពេលដែរស្បែកជើងនេះ វាផ្ទាត់ប៉ះកែងជើងរបស់អ្នក ដែលជាសសៃរប្រាសាទនៅត្រង់នោះ វាធ្វើអោយអ្នកឆាប់ឈឺសន្លាក់កែងជើង។


ដូចគ្នានេះផងដែរនៅពេលដើរជើងរបស់អ្នកអាចមានអារម្មណ៍ឆាប់ធុញទ្រាន់ដោយវាពិបាកណាស់ក្នុងការរត់ដោយប្រើស្បែកជើងនេះ វារវល់តែរបូតឬធ្វើអោយអ្នកក្រឡាច់ជើងទៀតផត។
៣.ស្បែកជើងដែលមានកែងចោតខ្លាំងពែក

ស្បែកជើងដែលមានកែងចោតខ្លាំងពែក
ស្បែកជើងដែលមានកែងចោតខ្លាំងពែក

មែនហើយស្ត្រីចូលចិត្តស្បែកជើងកែងខ្ពស់ពីព្រោះពួកគេមើលទៅអស្ចារ្យហើយធ្វើឱ្យពួកគេមានអារម្មណ៍ទាក់ទាញប៉ុន្តែវាមានការខូចខាតអាចធំជាងអ្វីដែលអ្នកគិត។ ការពាក់ស្បែកជើងកែងខ្ពស់តែងតែបណ្តាលឱ្យឆ្អឹងខ្នងជើងរបស់អ្នកកោងឬក៏រលាក់និងខូចសរសៃប្រសាទទៀតផង។

ដើម្បីកម្ចាត់បញ្ហាទាំងនេះវាត្រូវបានណែនាំអោយប្រាកដថាកែងជើងប្រចាំថ្ងៃរបស់អ្នកមិនខ្ពស់ជាង ៣ អ៊ីញ។ ហើយត្រូវចាំថាអ្នកត្រូវធ្វើផ្លាស់ប្តូរស្បែកជើងរបស់អ្នកនៅការិយាល័យ ប្រសិនបើការងាររបស់តំរូវអោយអ្នកអង្កុយច្រើនម៉ោងដោយមិនធ្វើការផ្លាស់ទៅឆ្ងាយ។
៤.ស្បែកជើងរាបស្មើពេកដាក់សម្ពាធលើសន្លាក់កជើង

ស្បែកជើងរាបស្មើពេកដាក់សម្ពាធលើសន្លាក់កជើង
ស្បែកជើងរាបស្មើពេកដាក់សម្ពាធលើសន្លាក់កជើង

នេះប្រហែលជាគួរឱ្យភ្ញាក់ផ្អើលប៉ុន្តែស្បែកជើងរាបស្មើក៏អាចធ្វើឱ្យខូចជើងរបស់អ្នកផងដែរ។ វាកើតឡើងដោយសារតែពួកគេមិនមានបាតក្រាស់និងទុនល្មមសំរាប់ទ្សម្ពាធពីកែងជើងរបស់អ្នកដែលធ្វើអោយកជើងរបស់ឆាប់រយនិងរលាកបាន។ ជាលទ្ធផលអ្នកមានអារម្មណ៍ឈឺចាប់ឬរយនៅជង្គង់និងសន្លាក់កជើង ពេលដែលអ្នកដើរឆ្ងាយ។
ប៉ុន្តែមិនចាំបាច់ដោះស្បែកជើងរាបស្មើរបស់អ្នកទេ។ អ្នកគ្រាន់តែទិញទ្រនាប់មកបញ្ចូលបន្ថែមពីលើស្បែកជើងចាស់របស់អ្នកទៅបានហើយ។
៥.ស្បែកជើងដែលទុននិងស្លាលពេកពេលរត់ក៏បណ្តាល់អោយខូចសន្លាកជើងដែរ

ស្បែកជើងដែលទុននិងស្លាលពេកពេលរត់ក៏បណ្តាល់អោយខូចសន្លាកជើងដែរ
ស្បែកជើងដែលទុននិងស្លាលពេកពេលរត់ក៏បណ្តាល់អោយខូចសន្លាកជើងដែរ

ត្រឹមត្រូវ​ហើយ! សូមពាក់ស្បែកជើងដែលកំពុងរត់របស់នៅពេលដែលអ្នកកំពុងហាត់កីឡាចុះ។ ប្រសិនបើអ្នកពាក់វាជារៀងរាល់ថ្ងៃសំរាប់ការហាត់កីឡាពេលល្ងាចឬព្រឹកព្រោះវាជួយអោយអ្នកមានសុកភាពល្អ។ប៉ុន្តែ សូមកុំធ្វើការការពាក់ស្បែកជើងកីឡារបស់អ្នកពេញមួយថ្ងៃអី។ព្រោះដោយសារតែការពាក់ស្បែកជើងកីឡា វាមានបាត់ក្រាស់ហើយស្ដើង ប្រសិនជាពាក់មួយថ្ងៃពេញ វាធ្វើអោយអ្នកក្រហាយជើង ហើយហប់ជើងថែមទៀតផង ចឹងពេលដែលអ្នកដោះវាចេញអ្នកនឹងមានអារម្មណ៍ថាត្រជាក់ស្រួលមែន។ ការពាក់ស្បែកជើងកីឡាពេញមួយថ្ងៃវាធ្វើអោយអ្នកមានអារម្មណ៍តាមដឹងផងដែរ។
៦.ស្បែកជើង Discomfort ធ្វើអោយអ្នករបួសសាច់ដីជើង

ស្បែកជើងវេទិកាបំផ្លាញយន្តការនៃការដើរ។
ស្បែកជើងវេទិកាបំផ្លាញយន្តការនៃការដើរ


ស្បែកជើងប្រភេទនេះមិនបត់បែននិងមានបាត់ក្រាសពេកព្រមទាំងរឹងថែមទៀតផង។ ជើងរបស់យើងត្រូវការស្បែកជើងដែលមានកែងទុនល្មមនិងមិនអាចទ្រសម្ពាតទំងន់ និង ប្រអប់ជើងអាបតបែនបាន ពីព្រោះជើងរបស់យើងចាំបាច់ត្រូវពត់ទៅតាមការដើររបស់យើង។

តើអ្នកមានស្បែកជើងដែលអ្នកចូលចិត្តទេ? តើអ្នកពាក់ស្បែកជើងមិនស្រួលប៉ុន្មានដង? សូមទុកមតិយោបល់នៅខាងក្រោមហើយចែករំលែកអត្ថបទនេះជាមួយមិត្តភក្តិប្រសិនបើអ្នកយល់ថាមានប្រយោជន៍។
ដកស្រង់ពី BrightSide
កែសម្រួលដោយ Brighting Videos 

For More Videos on youtube

No comments:

Post a Comment

Powered by Blogger.