អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

អ្វីដែលត្រូវធ្វើប្រសិនបើអ្នកត្រូវបានវាយប្រហារដោយឆ្កែ



រាល់ថ្ងៃពួកយើងប្រឈមនឹងហានិភ័យនៃការជួបឆ្កែដែលអំឡុងពេលចេញដើរឬរត់។ ពេលខ្លះឆ្កែទាំងនេះខ្លះអាចបង្ហាញអាកប្បកិរិយាដែលមិនអាចទាយទុកជាមុនបានហើយមានភាពឆេវឆាវនិងមិនរាក់ទាក់។ ដូច្នេះវាមានការគំរាមកំហែងជាក់ស្តែងនិងចំ ៗ ដល់អាយុជីវិតមនុស្ស។
តើអ្នកធ្វើយ៉ាងណាក្នុងពេលដែលអ្នកកំពុងតែដើរឬរត់កីឡាស្រាប់តែឃើញឆ្កែមួយដែលកំពុងរត់មករកអ្នក ? អ្នកគួរតែរត់ នៅស្ងាម ខ្លាចភាំង ឬ កវាយប្រហារទៅវិញ? ខាងក្រោមនេះយើងនិងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបយករួចខ្លួនពេលដែលត្រូវបានឆ្កែវាយប្រហារ។
អ្នកណាជាអ្នកជនរងគ្រោះខ្លាំងដោយសារឆ្កែ
ដំបូងយើងត្រូវដឹងថាអ្នកក្នុងចំនោមជនរងគ្រោះដែលងាយប្រឈមមុខជាងគេគឺអ្នកណា ក្នងពេលហាត់កីឡាឬសកម្មភាពទូទៅ។
អ្នករត់កីឡា អ្នកជិះកង អ្នកវាយបាល់
ពិតណាស់សំរាប់ឆ្កែ វិញគឺវាចាប់អារម្មណ៍ខ្លាំងទៅលើអ្នកដែលកំពុងរត់នោះឯង ពីព្រោះអ្នករត់គឺធ្វើអោយវាចាប់អារម្មណ៍មែនទែន និយាយបែបនេះមិនមែនខ្ញុំចិត្តដូចឆ្កែនោះទេ។ អ្នកវិទ្យាសាស្រ្តជាអ្នកសិក្សា។
កុំភ័យស្លន់ស្លោ
វាត្រូវបានគេជឿជាក់យ៉ាងមុតមាំថាឆ្កែនិងសត្វដទៃទៀតមានអារម្មណ៍ភ័យខ្លាចមនុស្ស។ ទោះយ៉ាងណាក៏ដោយអ្នកស្ទើរតែមិនអាចរក្សាភាពស្ងប់ស្ងាត់បានទេនៅពេលដែលឆ្កែឈ្លានពានកំពុងតែស្រែកនិងព្រុសដាក់អ្នក។ ប្រសិនបើអ្នកស្រែកគ្រវីដៃរបស់អ្នកឬរត់ចេញអ្នកអាចកេះសភាវគតិរបស់សត្វឆ្កែហើយជំរុញឱ្យគាត់វាយប្រហារ។
ត្រូវរត់យឺតៗមកដើរវិញ
ប្រសិនបើអ្នកជួបឆ្កែក្នុងអំឡុងពេលរត់អ្នកត្រូវបន្ថយល្បឿនទៅជាដើរវិញ។ បន្ទាប់ពីអ្នកបន្តយល្បឿនរហូតដល់ដើរហើយ សូមធ្វើការប្តូរទៅដៅ ទៅឆ្វេងឬស្តាំ ឬដើរថយក្រោយវិញ ដោយប្រើសកម្មភាពយឹតៗ។
លើសពីនេះទៅទៀតប្រសិនបើអ្នកឈរស្ងាមដោយដៃរបស់អ្នកមិនធ្វើការបោះដៃវែងក្នុងពេលដែលដើរឬឈរ សកម្មភាពបែបនេះនឹងធ្វើអោយឆ្កែមិនមានចំណាប់អារម្មណ៍មកលើអ្នកនោះទេ។
សូមកុំធ្វើការទំនាក់នងភ្នែករបស់អ្នកជាមួយនិងឆ្កែ (ព្រោះអ្នកមិនមែនម្ចាស់ឆ្កែនោះទេ)

ការសំលឹងមើលភ្នែករបស់ឆ្កែអាចបង្កើនឥរិយាបថរបស់ឆ្កែ ធ្វើការវាយប្រហារមករកយើង។ ការសម្លឹងមើលសត្វឆ្កែនៅក្នុងភ្នែកអាចត្រូវបានបកស្រាយថាជាការគំរាមកំហែងរបស់សត្វឆ្កែនិងក្លាយជាហេតុផលសម្រាប់ការវាយប្រហារមកលើមនុស្ស។ តាមការស្រាវជ្រាវឆ្កែដែលខាំគ្នា មុននិងខាំគ្នាគឺវាធ្វើការមើលភ្នែកគ្នា ប្រសិនជាមួយខ្សោយវាមិនមើលភ្នែកនោះទេ ហើយវានិងដើរចេញទៅ វាគឺជាមូលហេតុដែលមិនត្រូវមើលភ្នែកវា។កាលមិនមើលភ្នែករបស់ឆ្កែគឺមានន័យថាអ្នកកំពុងផ្តល់សញ្ញាដល់សត្វឆ្កែថាអ្នកមិនមែនជាការគំរាមកំហែងទេហើយវាប្រហែលជានឹងទៅឆ្ងាយហើយទៅ។
រំខានឆ្កែជាមួយវត្ថុផ្សេងទៀត
តាមពិតវត្ថុណាមួយដែលនៅនឹងដៃអ្នកគឺអាចជួយបាន។ ឱ្យវានូវអ្វីមួយដើម្បីទំពារដូចជាស្បែកជើងដបឬកាបូបស្ពាយរបស់អ្នក។ នេះអាចបំបែរអារម្មណ៍ឆ្កែមួយរយៈហើយទុកពេលឱ្យអ្នករត់គេចខ្លួន។ ប្រសិនជាអ្នកឃើញបាលជិតអ្នកឬមែកឈើក៏អាចយកមកប្រើបានដែរ ក្រវែងវាអោយឆ្ងាយ វាគឺជាសត្វដែលចូលចិត្តលេងដែរ។
ធ្វើការបញ្ជាឆ្កែអោយដើរទៅវិញ
ប្រសិនបើឆ្កែនៅតែបន្តអាកប្បកិរិយាវាយប្រហារអ្នកយ៉ាងខ្លាំងប្រឈមមុខនឹងវា ស្រែកដាក់វាថា អោយវាចេញឆ្ងាយ ឬត្រលប់ក្រោយវីញដោយសំលេងសំឡុតនិងមាំ។ ត្រូវប្រាកដថាប្រើសំលេងខ្លាំងនិងមានទំនុកចិត្តប៉ុន្តែមិនមែនសំលេងលឺនិងសំលេងខ្ពស់នោះទេ។ បទបញ្ជាដែលមានប្រសិទ្ធភាពបំផុតគឺ "ទេ" និង "ថយក្រោយ" ដោយសម្លេងរឹងមាំ ឆ្កែនឹងភ័យខ្លាចហើយចាកចេញ។
សំលែងបែបនេះ ឈប់នឹងហើយ ថតក្រោយ។ វាគឺមានការរក្សាសិទ្ធដោយ Khmer Of Legend

For More Videos on youtube

No comments:

Post a Comment

Powered by Blogger.