អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

របៀបធ្វើស្វាយត្រាំ

របៀបធ្វើស្វាយត្រាំ អោយស្រួយឆ្ងាញ់🤤😋
-គ្រឿងផ្សំ៖ ស្វាយ អំបិល កំបោរ កំប៉ុងសំរាប់ដាក់ស្វាយ
-របៀបធ្វើ៖
១- យកស្វាយលាងអោយស្អាត ដាក់ហាលថ្ងៃពីរបីម៉ោង ប្រែផ្លែចុះឡើង ម្តងមួយយាម អោយស្ងួតទឹក រាងស្វិតសំបកបន្តិច ទើបយកច្រកក្នុងកែវ
២- ដាំទឹកអំបិលមួយឆ្នាំង ពុះហើយ លើកចុះពីចង្ក្រាន ទុកអោយក្តៅឧណ្ណៗ

៣- បើចង់បានពណ៌ស្អាត ក្លិនក្រអូបឆ្ងាញ់ ហើយមានរសផ្អែម សូមថែមស្ករត្នោត នៅក្នុងទឹកដាំ ហើយទុកអោយពុះសឹមលើកចុះ
៤- នៅពេលទឹកដាំចុះកំដៅ មកក្តៅឧណ្ហៗ ប្រហែល 40c សូមចាក់ទៅក្នុងកែវ បិទគ្របអោយជាប់ ហើយដាក់ហាលថ្ងៃ ហាលសន្សើម ពីរទៅបីថ្ងៃ
៥- ពេលណាផ្លែស្វាយដូរពណ៌អស់ ពេលនោះ យើងអាចទទួលទានបានហើយ។
បើចង់ទុកអោយបានយូរ ៖
 – កុំដាក់ស្ករ ឬ ម្ទេស
 – កុំចាក់ទឹកក្តៅស្រោចផ្លែស្វាយ ទុកទឹកអំបិលដែលដាំពុះ អោយត្រជាក់សិន សឹមចាក់ចូលកែវ ដែលដាក់ស្វាយហាលស្ងួត
 – ហាលស្វាយអោយស្ងួតបន្តិចថែមទៀតសិន សឹមច្រកកែវ
 – ដាក់អំបិល អោយប្រៃបន្តិចថែមទៀត
 ធ្វើបែបនេះ ស្វាយក្រប្រែពណ៌ នៅពេលដាក់ហាល តែដល់ប្រែពណ៌អស់ គឺទុកបានយូរ មិនងាយខូច។
របៀបធ្វើមានច្រើនវិធីផ្សេងៗគ្នា






No comments:

Post a Comment

Powered by Blogger.