![]() |
| ព្យាបាលរោគភ្លឺ-ស្រែងរូបមន្ដធម្មជាតិ |
ជំងឺ ភ្លឺ គឺជាជំងឺសើស្បែកមួយប្រភេទ បង្កឡើងដោយមេរោគផ្សិត ដែលមានលក្ខណៈដូចជាមេដំបែ ឬហៅជា
ភាសាបារាំងថា ឡឺវៀ។ ពពួកមេរោគផ្សិតនេះមាននៅគ្រប់ទីកន្លែង នៅក្នុងបរិស្ថានរស់នៅ។ តែ ភ្លឺ មិនមែនជាជំងឺកាចសាហាវនោះទេ។ ជំងឺ ភ្លឺ កើតឡើងដោយសារការធ្វើអនាម័យខ្លួនប្រាណមិនបានត្រឹមត្រូវ ដែលមេរោគផ្សិតងាយនឹងរាតត្បាតបាន។ ភ្លឺ កើតមានចំពោះមនុស្សគ្រប់វ័យ និងគ្រប់ជាតិសាសន៍ទាំងអស់។ មនុស្សម្នាក់ស្ទើរតែមិនអាចរំលងជំងឺនេះទេ ប៉ុន្ដែអាចព្យាបាលឲ្យជាសះស្បើយ។ ភ្លឺ ច្រើនប្រទះឃើញនៅកន្លែងណាដែលមានក្រពេញបញ្ចេញជាតិខ្លាញ់ច្រើន ដូចជា នៅលើផ្ទៃមុខ ក ទ្រូង ខ្នងជាដើម។ ប៉ុន្ដែវាក៏អាចកើតមាននៅគ្រប់ទីកន្លែងផងដែរ។ យើងអាចសម្គាល់ជំងឺនេះបានដោយមានស្នាមពណ៌ស និងមានក្រមរស្ដើងៗនៅលើស្បែក ហើយមានអាការៈរមាស់នៅពេលបែកញើស។
ចំណែកជំងឺស្រែង ច្រើនកើតនៅត្រង់កន្លែងគន្លាក់ ដែលស្បែកផ្អឹបចូលគ្នា ហើយងាយនឹងសើម ដូចជានៅចង្វែកគូថ ក្រលៀន ក្លៀក ឬក្បែរប្រដាប់ភេទ។ ចំពោះមនុស្សស្រីវិញ គេឃើញកើតមាននៅខាងក្រោមសុដន់ផងដែរ។ ស្រែងធ្វើឲ្យឱ្យអ្នករមាស់ ហើយឡើងកន្ទួលរាបៗ នៅលើស្បែក ហើយបើទុកយូរ ដោយមិនបានព្យាបាល វានឹងឡើងក្តាំង ក្រហម ឈឹផ្សារក្រហាយ ហើយរាលដាលបន្តទៀត។ យ៉ាងណាមិញ បើអ្នកចេះតែអេះ ដោយមិនបានគិត វាអាចក្លាយ ឬឆ្លងមេរោគ តាមរយៈក្រចកដៃថែមទៀតផង។
ខាងក្រោមជារូបមន្តធម្មជាតិព្យាបាលរោគភ្លឺ នឹងស្រែង៖
ព្យាបាល៖ ភ្លឺ-ស្រែង
I. វិធីទី១
I. វិធីទី១
ប្រភេទរុក្ខជាតិ៖ ស្លឹកដង្ហិតខ្មោច (ដង្ហិត) និងខ្ទឹមស
វិធីធ្វើ៖
– យកស្លឹកដង្ហិតខ្មោច 7សន្លឹក ខ្ទឹមស3កំពិស អំបិល 3ដុំ បុកបញ្ចូលគ្នាឱ្យល្អិត ឬម៉ដ្ឋ ។
វិធីប្រើប្រាស់៖
– លាបលើបរិវេណភ្លឺ-ស្រែងនៅពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ។
វិធីប្រើប្រាស់៖
– លាបលើបរិវេណភ្លឺ-ស្រែងនៅពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ។




No comments:
Post a Comment