អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ជួយ share បន្តផងដើម្បីបានសក់ស្អាតទាំងអស់គ្នា

ជួយ share បន្តផងដើម្បីបានសក់ស្អាតទាំងអស់គ្នា 
☞ វិធីអប់សក់ធ្វើឲ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់ ចំពោះបុរស និងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឲ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ? នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍ សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖ 
១/ ពងមាន់២គ្រាប់សម្រាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ 
២/ ក្រូចឆ្មារ១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ
 ៣/ យកពងមាន់ និងក្រូចឆ្មារ ព្រមទាំងប្រេងអូលីវដែលគេប្រើសម្រាប់សក់ មិនមែនប្រេងធ្វើម្ហូបទេ វាយបញ្ចូលគ្នាឲ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឲ្យជោកតាំងពីចុងសក់ដល់គល់សក់ 
#វិធីប្រើដើម្បីទទួលបានប្រសិទ្ឋភាពខ្ពស់ *ធ្វើឲ្យបាន២ដងក្នុងមួយសប្តាហ៍
 *អប់សក់រយៈពេល១ម៉ោងឬ២ម៉ោងដើម្បីឲ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ប្លាស្ទិច *អនុវត្តបែបនេះឲ្យបានរយៈពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺរលើបរលោងមានទម្ងន់ជាងមុន 
☝ចំណាំ 
-ពងមាន់យកតែពងក្រហមខាងក្នុងបានហើយ (ពងសក៏មានគុណប្រយោជន៍ដែរប៉ុន្តែវាធ្វើអោយមានក្លិនឆ្អាបជាប់សក់) 
-បើសក់វែងប្រហែលសក់របស់ខ្ញុំត្រូវប្រើពងមាន់៣គ្រាប់ -សម្រាប់សក់មនុស្សប្រុសប្រើក្រូចឆ្មារតែមួយចំហៀងបានហើយ។ បរិមាណក្រូចឆ្មារត្រូវប្រែប្រួលទៅតាមចំនួនពងមាន់  
-ប្រេងអូលីវដាក់២ស្លាបព្រាបាយឬប្រែប្រួលទៅតាមចំនួនពងមាន់ដូចគ្នា (បើអត់មានប្រេងអូលីវអាចប្រើប្រេងHoneyជំនួសក៏បានដែរ) ឬបើអាចថែមទឹកឃ្មុំទៀតកាន់តែប្រសើរ
 -បន្ទាប់ពីអប់សក់រួចសូមលាងជម្រះជាមួយក្រែមបន្ទន់សក់ ដូចជាDove ឬ Sunsilk ជាការស្រេច - ចំពោះអ្នកដែលមានបញ្ហាសក់ឡើងប្រេងធ្ងន់ធ្ងរឬស្បែកក្បាលខូច ធ្ងន់ធ្ងរគួរជៀសវាងកុំប្រើអី ខ្លាចវាមានប្រតិកម្មព្រោះយើងអប់ជាមួយ ប្រេងហើយទុកយូរ។ 
សម្រាប់អ្នកសក់ឡើងប្រេងតិចៗស្រាប់ហើយគួរកាត់បន្ថយបរិមាណប្រេងអូលីវ។ ថ្ងៃសម្រាកចុងសប្ដាហ៍បើទំនេរអាចសាកល្បងបាន វាចំណាយលុយតិចហើយទទួលបានគុណប្រយោជន៍ខ្ពស់ គ្រាន់បើជាងផលិតផលតាមទីផ្សាមួយចំនួនចំណាយលុយច្រើនហើយសក់កាន់តែដុនដាបទៅ នេះជាវិធីដែលក្មួយស្រី Roth អនុវត្តបានផលពិតៗ
ប្រភពពី អ៊ាង សុផល្លែត Sophalleth





No comments:

Post a Comment

Powered by Blogger.