អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

តើ​អ្នកដឹង​ទេ ហេតុអ្វី​បានជា​មាន​ករណី​បុរស​ស្លាប់​លើ​បង្គង?


ត្បូងឃ្មុំ​៖ នៅ​ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ​2016 វេលា​ម៉ោង​13 និង​30​នាទី នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​46 ភូមិ​ស្រែ​សោម​ថ្មី ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំលាំង​ជំនាញ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​មេមត់ បានធ្វើការ​ល្បាត​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះក្នុងឆ្នាំៗ នៅលើពិភពលោកយើងនេះ មានមនុស្សយ៉ាងហោចណាស់ប្រមាណ ៥ម៉ឺននាក់បានស្លាប់ ខណៈពេលកំពុងរួមសិច ដែលក្នុងនោះចំនួនបុរសមានអត្រាខ្ពស់ជាងបើប្រៀបធៀបជាមួយនឹងស្ត្រី។ តើអ្នកដឹងទេថា មានមូលហេតុណាខ្លះ ដែលបណ្តាលឲ្យកើតមានស្ថានភាពដូចខាងលើនេះ? សូមចំណាយពេលអានអត្ថបទខាងក្រោមនេះ ដោយបង្ហាញពីហេតុផលមួយចំនួនដែលពាក់ព័ន្ធ៖ 
 ០១)ជំងឺបេះដូង
មូលហេតុចម្បងដែលឈានឲ្យដល់ការស្លាប់លើបង្គង ឬខណៈពេលកំពុងរួមរ័ក គឺកើតឡើងដោយសារជំងឺបេះដូង។ ប្រសិនមនុស្សធម្មតាម្នាក់ដកដង្ហើម ១៦-១៨ដង ក្នុង១នាទី នោះក្នុងពេលរួមភេទ នៅពេលឈានដល់ចំណុចកំពូល តួលេខនេះកើនដល់៤០ដង ។ សម្ពាធឈាម ១២០/៨០ អាចកើនឡើងដល់ ១៨០-២០០/១០០-១២។ យោងតាមក្រុមអ្នកស្រាវជ្រាវនៅ Toulouse ប្រទេសបារាំងបានឲ្យដឹងថា អ្នកកើតជំងឺសរសៃឈាមបេះដូង ឬមានប្រវត្តិជំងឺសរសៃឈាមបេះដូងពីអាយុ៥៤ឆ្នាំឡើងទៅ ច្រើនគាំងបេះដូងក្រោយពេលរួមសិចនៅពេលព្រឹកថ្ងៃចន្ទ។ ក្នុងពេលនោះអ្នកមានអាយុចាប់ពី២៥ដល់៤៤ឆ្នាំ បែរជាច្រើនត្រូវគាំងបេះដូងនៅថ្ងៃសៅរ៍ និងអាទិត្យ ទៅវិញ។ ចំពោះអ្នកកើតជំងឺបេះដូង ចូរប្រយ័ត្នប្រយែងក្នុងការរួមភេទ ចូរតាមដានរាល់សកម្មភាពរបស់សរីរាង្គ និងប្រតិកម្មរបស់សរីរាង្គជាប្រចាំមុនធ្វើប្រតិបត្តិការសិចលក្ខណៈធ្ងន់ធ្ងរ និងអូសបន្លាយ។ ចូរកែសម្រួលរវាងចលនា និងការសម្រាកយ៉ាងណាឲ្យសមស្រប និងស្រុះស្រួល។ មិនត្រូវឲ្យផ្នែកណាមួយ ធ្វើសកម្មភាពឥតឈប់ឈរក្នុងរយៈពេលយូរ ដោយពុំមានការសម្រាកនោះទេ។ ចូរស្វែងយល់ពីលំហាត់ប្រាណស្រាលៗ តែមានប្រយោជន៍សម្រាប់សុខភាព ពិសេស គឺមិនជះឥទ្ធិពលដល់បេះដូង ។ ភាពស្វិតស្វាញ និងចរិកអត់ធ្មត់ព្យាយាមហ្វឹកហាត់គឺចាំបាច់បំផុតដើម្បីមានសុខភាពមួយល្អ ។

០២)អំពើផិតក្បត់
ការសិក្សាស្រាវជ្រាវមួយនៅអាមេរិកបង្ហាញថា បុរសមានទំនាក់ទំនងជាមួយស្រីជាច្រើន ជាពិសេស ឧស្សាហ៍ «លួចស៊ីក្រៅ» ដែលទង្វើមួយនេះងាយនឹងស្លាប់ដោយប្រថុចញ៉ុចលើគ្រែជាងបុរសស្មោះត្រង់ជាមួយគូស្នេហ៍តែមួយ និងរក្សាទំនាក់ទំនងបានយូរអង្វែង។ តាមតួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកបានឲ្យដឹងថា ពេញមួយឆ្នាំ ២០១២ មានបុរសជាង ៥.៥៥៩នាក់ បានស្លាប់ដោយសារជំងឺបេះដូង។ ទន្ទឹមនឹងនោះស្ថិតិក៏បានបង្ហាញផងដែរថា មានប្រមាណ ៧៥% នៃអ្នកស្លាប់ក្នុងពេលរួមសិចជាបុរសផិតក្បត់។ ក្រុមអ្នកវិទ្យាសាស្ត្របានបកស្រាយថា ការស្លាប់ដោយចៃដន្យរបស់បុរសពេលមានសិចជាមួយស្រីកំណាន់ក្រៅផ្ទះ គឺផ្ដើមពីផ្លូវចិត្តតានតឹង ភ័យខ្លាចជាមួយនឹងអារម្មណ៍ថាខ្លួនឯងមានកំហុសចំពោះភរិយា។ ផ្តើមពីចំណុចមួយនេះ វាអាចបង្កជាជំងឺខ្សោយបេះដូង ឬអាចស្លាប់ដោយប្រថុចញ៉ុច។ ពួកអ្នកជំនាញការទូន្មានបានផ្ដល់ជាទស្សនៈមួយចំពោះបុរសៗដែលមានទម្លាប់រកស៊ីក្រៅ(មានស្រីកំណាន់ផិតប្រពន្ធ)គ្រប់គ្នាថា ត្រូវរស់នៅក្នុងជីវភាពដ៏ត្រឹមត្រូវ រវាងប្តីមួយប្រពន្ធមួយ ដើម្បីបញ្ចៀសផលវិបាកផ្លូវចិត្ត និងបញ្ហាសុខភាព។ ក្រៅពីនេះ អ្នកមានជំងឺលើសឈាម ហឺត ឬបណ្តាលមកពីវ័យ ក៏ជាមូលហេតុនាំដល់ស្ថានភាពស្លាប់លើទ្រូងប្រពន្ធដែរ។ ដូច្នេះ ចំពោះបុរសអាយុច្រើន ត្រូវផ្លាស់ប្តូរកាយវិការ ដើម្បីបន្ថយសម្ពាធលើបេះដូង។
០៣)អាការៈស្តែងចេញ និងវិធីជួយសង្គ្រោះក្រោយពេលបញ្ចេញទឹកកាម 
ស្វាមីស្រាប់តែមានអាការៈប្រែប្រួលមុខឡើងសស្លាំង ដង្ហើមខ្លី និងញាប់ ដៃជើងកន្ត្រាក់ ពេលនេះ ភរិយាមិនត្រូវតក់ស្លុតទេ តែត្រូវនឹងនរ។ មិនត្រូវស្លន់ស្លោរុញស្វាមីចេញពីខ្លួននោះទេ តែត្រូវរក្សា «អាវុធ» របស់ស្វាមី ក្នុង «ទ្វារមាស» និងប្រើវត្ថុស្រួច (ដង្កៀបសក់ ម្ជុលស្រួច) បុកខ្លាំងទៅក្នុងឆ្អឹងបង្ហើយក្បាលរបស់ស្វាមី។ ទន្ទឹមនោះ ត្រូវចុចឲ្យខ្លាំងទៅលើជីពចរនៅចន្លោះក្រោមចុងច្រមុះ (ស្ថិតនៅលើមាត់ ចន្លោះពីច្រមុះដល់មាត់ខាងលើ) ដើម្បីជួយវិញ្ញាណឲ្យស្តារឡើងវិញ គួបផ្សំជាមួយការធ្វើដំណកដង្ហើមសិប្បនិម្មិត។ ចុងក្រោយ សន្សឹមៗ និងស្រាលៗយក «ប្រដាប់» របស់ស្វាមីចេញ ដាក់ស្វាមីឲ្យដេកចុះ ម៉ាស្សាសព្វសារពាង្គកាយ គួបផ្សំនឹងដំណកដង្ហើមសិប្បនិម្មិត រួចប្រញាប់ហៅរថយន្តសង្គ្រោះបន្ទាន់នាំស្វាមីទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប្រសិនមិនអាចធ្វើអ្វីបាន ចូរហៅអ្នកដទៃដែលនៅជិតមកជួយ កុំខ្មាស់អៀន ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិត។ ដូច្នេះ ដើម្បីបង្ការរឿងនេះ ភាគីទាំង២នាក់មិនត្រូវមានសិចពេលកម្លាំងកាយទន់ខ្សោយទេ។ ក្រៅពីនេះ ពេលមានស្មារតីមិននឹងនរ ឬមានអារម្មណ៍តានតឹង ភ័យបារម្ភ ឬចំណង់ខ្លាំងជ្រុល បុរសក៏ត្រូវចៀសវាងរឿង «លើគ្រែ» ដែរ៕

x

No comments:

Post a Comment

Powered by Blogger.