ប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់អោយសត្វចិញ្ចឹម(សត្វសុនខ)លិឍមុខហើយមើលទៅ ហើយលោកអ្នកប្រហែលជាមិនដឹងទេថា ការធ្វើបែបនេះអាចបណ្ដាលអោយមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
ជាការពិតណាស់ សត្វសុនខបរិភោគតែសំរាម, លាមក និងរបស់ផ្សេងទៀត ហើយវាក៏មិនបានដុសធ្មេញដូចមនុស្សយើងទេ។ ហេតុនេះហើយនៅក្នុងមាត់របស់សត្វសុនខគឺសម្បូរទៅដោយបាក់តេរីជាច្រើនប្រភេទដែលគ្រោះថ្នាក់យ៉ាងខ្លាំងមកលើមនុស្សយើងនៅពេលដែលវាលិឍ។
ដូចកាលពីឆ្នាំ 2013 ក្មេងប្រុសម្នាក់បានឆ្លងជំងឺរបេងពីសត្វសុនខ នៅពេលដែលក្មេងនោះអោយសត្វសុនខលិឍមុខជារឿងរាល់ថ្ងៃ។ គួរបញ្ជាក់ផងដែរថា កុមារដែលមានអាយុក្រោម 10 ឆ្នាំ គឺងាយនឹងឆ្លងជំងឺពីសត្វចិញ្ចឹមខ្លាំងណាស់។
ដូចកាលពីឆ្នាំ 2013 ក្មេងប្រុសម្នាក់បានឆ្លងជំងឺរបេងពីសត្វសុនខ នៅពេលដែលក្មេងនោះអោយសត្វសុនខលិឍមុខជារឿងរាល់ថ្ងៃ។ គួរបញ្ជាក់ផងដែរថា កុមារដែលមានអាយុក្រោម 10 ឆ្នាំ គឺងាយនឹងឆ្លងជំងឺពីសត្វចិញ្ចឹមខ្លាំងណាស់។
ហេតុផលមួយផ្សេងទៀតគឺអ្នកត្រូវជៀសអោយផុតទឹកមាត់របស់វា ដោយសារតែនៅក្នុងទឹកមាត់របស់វាគឺមានលាយឡំជាមួយនឹងញើសដែលអាចចំលងជំងឺអញ្ចាញធ្មេញនិងជំងឺរាក់សុីធ្មេញពីឆ្កែ។
បញ្ចាក់៖ ចំពោះករណីនេះ អាចឆ្លងមេរោគបានលុះត្រាតែវាលិឍរបួសរបស់អ្នក។
គេហៈទំព័រយើងមិនបាននិយាយថា អ្នកគួរតែនៅអោយឆ្ងាយពីសត្វចិញ្ចឹមឬបញ្ឈប់ការផ្តល់ក្ដីស្រលាញ់ថ្នាក់ថ្នមដល់វានោះទេ គ្រាន់អោយប្រិយមិត្តព្យាយាមកុំអោយវាលិឍមុខនិងរបួសរបស់លោកអ្នកទៅបានហើយ៕
ប្រែសម្រួលពី៖ ហ្វេមម៉ាលី
រក្សាសិទ្ធដោយ Khmer of legendវាគឺមានការរក្សាសិទ្ធដោយ Khmer Of Legend
For More Videos on youtube

No comments:
Post a Comment