អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

មនុស្សដែលងាយឆ្លងមេរោគផ្សិត និង វិធីការពារ




មេរោគផ្សិតត្រូវការកន្លែងសំណើមដើម្បីផលិតកូនចៅ និងការលូតលាស់ ដូច្នេះ តំបន់ក្លៀក, ជើង, ក្រលៀន និងកន្លែងដែលមានផ្នត់ គឺជាទីតាំងដែលល្អបំផុតសម្រាប់ពួកវា។
មេរោគមួយប្រភេទនេះអាចឆ្លងតាមរយៈ សម្លៀកបំពាក់ និងការរស់នៅជិតស្និតជាមួយនឹងអ្នកដែលមានផ្ទុកជំងឺ។ ជាពិសេស អ្នកដែលប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគខ្លាំងជាងគេគឺ៖
មនុស្សដែលមានញើសច្រើន(ផ្សិតអាចលូតលាស់នៅកន្លែងមានសំណើម)
មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ
មនុស្សដែលនៅជិតស្និតជាមួយនឹងអ្នកដែលឆ្លងមេរោគស្រាប់
មនុស្សដែលប្រើថ្នាំ អង់ទីប៊ីយូទិច(antibiotics) ឬមករដូវយូរ
មនុស្សពេញវ័យ ឬកុមារដែលមិនអាចគ្រប់គ្រងការបត់តូចបាន
របៀបការពារ
អ្នកអាចឆ្លងមេរោគផ្សិតតាមរយៈការទំនាក់ទងជិតស្និតជាមួយនឹងអ្នកជំងឺ ឬកោសិកាស្បែករបស់ពួកគេ ដូច្នេះគួរប្រុងប្រយ័ត្ននៅពេលដែលអ្នកងូតទឹកក្នុងអាងជាមួយគ្នា ឬសម្រាកក្នុងបន្ទប់តែមួយ។
ហាមប្រើរបស់របររួមគ្នាដាក់ខាត ដូចជា ស៊ាប៊ូដុសខ្លួន និងកន្សែងជាដើម។
ព្យាយាមរក្សាស្បែកឲ្យស្ងួត និងស្អាតគ្រប់ពេល ដើម្បីកុំឲ្យមេរោគឆ្លៀតឱកាសបាន។
ប្រើកន្សែងស្អាត និងឧស្សាហ៍លាងសម្អាតតំបន់ដែលងាយរងនូវប៉ះពាល់ជាមួយទឹកក្តៅឧណ្ឌៗ។
ការឆ្លងមេរោគផ្សិតមិនអាចគំរាមកំហែងដល់ជីវិតនោះទេ ហើយជំងឺនេះអាចព្យាបាលយ៉ាងងាយស្រួលប្រសិនបើអ្នកទៅជួបគ្រូពេទ្យ៕
តើអ្នកមានស្បែកជើងដែលអ្នកចូលចិត្តទេ? តើអ្នកពាក់ស្បែកជើងមិនស្រួលប៉ុន្មានដង? សូមទុកមតិយោបល់នៅខាងក្រោមហើយចែករំលែកអត្ថបទនេះជាមួយមិត្តភក្តិប្រសិនបើអ្នកយល់ថាមានប្រយោជន៍។
វាគឺមានការរក្សាសិទ្ធដោយ Khmer Of Legend

For More Videos on youtube

No comments:

Post a Comment

Powered by Blogger.