សុខភាព : ការដែលជួបបញ្ហាសុដន់យារធ្លាក់ គឺជារឿងមួយធម្មតាទេ សម្រាប់ស្ត្រីអាយុខ្ទង់៤០ឆ្នាំឡើងទៅ។ នេះដោយសារតែភាពតឹងណែនរបស់សុដន់មានការថយចុះក្នុងសរីរាង្គមួយនេះ។ យ៉ាងណាមិញ មានកត្តាច្រើនទៀតដែលអាច ធ្វើឲ្យសុដន់ងាយនឹងយារធ្លាក់បានដូចជា ការសម្រកទម្ងន់លឿនពេក កង្វះជីវជាតិ ការបំបៅដោះកូន មានផ្ទៃពោះ រ៉ាំងរដូវ ហាត់ប្រាណខ្លាំងក្លាពេក និងមានជំងឺមហារីកសុដន់។ បើសិនជាអត់មានករណីខាងលើទេ ចូរគិតបន្តិចទៀតថាអ្នកមានបញ្ហា ផ្លូវដង្ហើម ជក់បារី និងជំងឺបណ្តាលមកពីការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិហ្គាសច្រើនៗដែរឬទេ ព្រោះវាក៏ជាហេតុផលមួយនាំឲ្យសុដន់យារធ្លាកដែរ។
ប៉ុន្តែបើសិនជា អ្នកគ្មានបញ្ហាណាមួយដែលខ្ញុំបានរៀបរាប់ទេ តែសុដន់បែរជាយារធ្លាក់ដែរនោះ សូមកុំអាលបារម្ភ និងចំណាយលុយច្រើន ដើម្បីឲ្យពេទ្យវះកាត់អី ប៉ុន្តែគួរតែសាកល្បងវិធីដូចខាងក្រោមនេះសិនទៅ។
-ព្យាយាមហាត់ប្រាណ
អ្នកអាចហាត់ប្រាណបែបយកសាច់ដុំទ្រូងតាមរយៈការអាវ៉ង និងការលើកដុំដែក ដើម្បីយកសាច់ដុំទ្រូង ព្រោះវាជាវិធីដែលអាចជំរុញដល់សាច់ដុំទ្រូងកាន់តែរឹងមាំ និងរីកធំ ដូច្នេះសុដន់នឹងមិនអាចយារធ្លាក់បានទៀងទេ។ ប៉ុន្តែចូរចាំថា នៅពេលហាត់ប្រាណ ត្រូវពាក់អាវទ្រនាប់សម្រាប់ហាត់កីឡាជានិច្ច។

-ប្រើផ្លែទទឹម
ចូរបង្កើតភាពមានសំណើមក្នុងផ្ទះតាមរយៈការលាយចូលគ្នានូវសំបកផ្លែទទឹម និងប្រេងម៉ូតាក (Mustard Oil) ក្តៅឧណ្ហៗ ហើយយកវាមកម៉ាស្សាលើសុដន់ជារៀងរាល់យប់មុនពេលចូលគេង។ ចូរម៉ាស្សាប្រហែល ១០នាទី។

-ម៉ាស្សាសុដន់ជាមួយប្រេងអូលីវ
ប្រេងអូលីវគឺជាផលិតផលដ៏មានប្រសិទ្ធភាពបំផុតមួយនៅលើផែនដីយើងនេះ ។ វាក៏មានប្រយោជន៍ក្នុងការពង្រឹងដល់កម្លាំងរបស់សុដន់ និងធ្វើឲ្យសុដន់ទៅជាទន់ល្អ និងមានសុខភាពល្អជាងមុនដែរ។ បើសិនជាស្បែកសុដន់ខូចខាតដោយរ៉ាឌីកាលសេរី ហើយមិនអាចឲ្យវាពឺតស្អាតបាននោះ អ្នកអាចការពារវាបានតាមរយៈការម៉ាស្សា ឬលាបប្រេងអូលីវពីលើ។ ចូរម៉ាស្សាសុដន់ចំនួន ១០នាទី និងចំនួន ៥ដងក្នុងមួយសប្តាហ៍។

ក្នុងចំណោមវិធីទាំងបីខាងលើ បងប្អូនស្ត្រីយើងអាចជ្រើសរើសមួយក្នុងចំណោមបីនេះទៅអនុវត្តបាន ជាពិសេសវិធីសាស្ត្រណាមួយដែលបងប្អូនគិតថាស័ក្តិសម និងអាចធ្វើបានដោយស្រួលជាងគេ៕
ដកស្រង់ពី kntnews

No comments:
Post a Comment