សុខភាព : គុណភាពដំណេកអារម្មណ៍ល្អប្រសើរ និងស្រស់ស្រាយ ស្បូនមានសុខភាពល្អទាំងនេះ គឺផ្នែកនៃគុណប្រយោជន៍ សុខភាព កើតចេញពីការសម្រេកកាមដោយប្រើដៃរបស់ស្ដ្រី។ ការសិក្សាស្រាវជ្រាវមួយចំនួនបានលើកឡើងនូវ គុណប្រយោជន៍សុខភាពស្ដ្រី នៃការសម្រេចកាមដោយប្រើដៃដូចខាងក្រោម ៖
-ការពារជំងឺ ៖ ការសម្រេចកាមដោយប្រើដៃមិនត្រឹមតែជួយការពារស្ដ្រីពីជំងឺស្បូនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានប្រសិទ្ធភាពការពារជំងឺរលាកបំពង់បង្ហូរនោមទៀតផង។ ការសិក្សាស្រាវជ្រាវមួយបានគូសបញ្ជាក់ថា ការសម្រេចកាមដោយប្រើដៃមានគុណសម្បត្ដិកាត់បន្ថយជំងឺមហារីកក្រពេញប្រូស្ដាតបុរស ប៉ុន្ដែការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថាការសម្រេចកាមដោយប្រើដៃនេះ ក៏ល្អប្រសើរសម្រាប់ស្ដ្រីផងដែរ ពីព្រោះវាមានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ នៃការកើតជំងឺ មហារីកស្បូន។
លើសពីនេះទៅទៀត ការសម្រេចកាមដោយប្រើដៃអាចកាត់បន្ថយការឈឺចាប់កើតមាននៅក្នុងបំពង់បង្ហូរនោម និងលើកកម្ពស់ការបញ្ចេញបាក់តេរីមិនល្អពីរាងកាយទៀតផង។
-កាត់បន្ថយជំងឺទឹកផ្អែម និងជំងឺបេះដូង ៖ ការសម្រេចកាមដោយប្រើដៃសម្រួលដល់សុខភាពបេះដូងនិងសរសៃឈាមនិងកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទឹកផ្អែមប្រភេទ។
-ជួយព្យាបាលជំងឺគេងមិនលក់ ៖ ការសម្រចកាមដោយប្រើដៃ គឺជាវិធីព្យាបាលបែបធម្មជាតិ ប្រឆាំងជំងឺគេងមិនលក់។ ស្ដ្រីជាច្រើនតែងសម្រេចកាមដោយប្រើដៃយ៉ាងលាក់កំបាំង ក្រោយការធ្វើការងារយ៉ាងនឿយហត់នាពេលថ្ងៃ។ ការ សម្រេចកាមដោយប្រើដៃជំរុញដល់ការបញ្ចេញ សារធាតុ Dopamine ដែលជាសារធាតុគីមី បញ្ជូនរំញោចសរសៃប្រសាទពីកោសិកាសរសៃប្រសាទមួយទៅមួយ។ ក្រោយការឈានដល់ចំណុចកំពូល អ័កម៉ូន Oxytocin និង Endorphins ត្រូវបានបញ្ចេញ ហើយអារម្មណ៍របស់ស្ដ្រីមានសភាពស្ងប់រម្ងាប់ ដែលបណ្ដាលឱ្យនាងគេងលក់ស្រួល ដោយមិនមានអារម្មណ៍ផ្សេងៗមករំខាន។
-កាត់បន្ថយភាពតានតឹង ៖ អ័កម៉ូនត្រូវបានបញ្ចេញ នៅក្នុងរាងកាយស្ដ្រី អំឡុងពេលសម្រេចកាមដោយប្រើដៃ ធ្វើឱ្យកម្រិតនៃភាពតានតឹងថយចុះ ពោលគឺអ័កម៉ូនបង្កឱ្យកើតទុកព្រួយ និងអារម្មណ៍មិនល្អ ត្រូវបានប្ដូរផ្លាស់ ដោយអ័កម៉ូនរីករាយ ស្របនឹងការសិក្សាស្រាវជ្រាវមួយនិយាយថា ការសម្រេចកាមដោយប្រើដៃកាត់បន្ថយភាពតានតឹងក្នុងចិត្ដ និងអារម្មណ៍មិនល្អ៕
ដកស្រង៉ពី kntnews
ដកស្រង៉ពី kntnews

No comments:
Post a Comment