សូមជួយ Share ម្នាក់មួយដើម្បីចែករំលែកពត៌មាននេះផង ដើម្បីជាការប្រុងប្រយ័ត្នទាំងអស់គ្នា Rip current (ទឹកអត់សរសៃ) ជាចរន្តទឹកដែលអាចគួចយកមនុស្សចូលទៅក្នុងទឹកដោយប្រយោលៗរហូតទៅដល់ចំណុចគួចខ្លាំងដែលធ្វើអោយមនុស្សពិបាកនឹងហែលឡើង។
ចរន្តទឹកនេះហើយគឺជាអាវុធមុខពីរនៅក្នុងសមុទ្រ។ សំរាប់បងប្អូនដែលទៅលេងទឹកសមុទ្រ ប្រសិនជាឃើញទឹកសមុទ្រមានរលកហែកជាចរន្តពីរដូចក្នុងរូបនេះ សូមបងប្អូនកុំហែលទៅជិតអោយសោះ ឬហែលចេញអោយឆ្ងាយ ព្រោះចរន្តទឹកនេះនិងកួចចុះក្រោមធ្វើអោយអ្នកហែលលង់ស្លាប់។
ដំណើរការនៃទឹកអត់សសៃរ
វាគឺជារលកធម្មតាប៉ុន្នោះពេលដែលមិនទាន់មកដល់ច្រាំង ប៉ុន្តែពេលមកដល់ច្រាំង រលកដែលនៅខាងៗហៅថា Breakers បានទៅដល់ច្រាំងមុន ដោយកំលាំងជំរុញផ្សេងៗ ធ្វើអោយផ្នែកកណ្តាលមិនអាចមកទាន់នោះទេ ពេលដែល Breakers បោកច្រាំងហើយថយទៅវិញនោះវានឹងយករបស់របរផ្សេងៗរួមទាំងមនុស្សដែរនោះទៅបុកជាមួយរលកក្រោយដែលហៅថា Head ធ្វើមនុស្សត្រូវកំលាំងពីបុកគ្នាជ្រមុជទៅក្នុងទឹកសមុទ្រ។ ដោយកំលាំងមិនអាចទ្រនឹងពីការបោករបស់ទឹកសមុទ្របាន ហើយត្រូវទ្រមខ្លួនពីទឹកសមុទ្រផងនោះ មនុស្សអាចនឹងគ្មានកំលាំងហែលងើបឡើងពីទឹកសមុទ្របាននោះទេ។
ដូចដែលបានឃើញពីខាងលើនេះបង្ហាញពីរបៀបដែលចរន្តទឹកអត់សសៃរដំណើរការ។ រលកបោកបក់ឆ្លងកាត់របារខ្សាច់មួយចេញពីច្រាំង; រួចបានរុញច្រានវត្ថុនិងទឹកត្រឡប់ទៅសមុទ្រវិញបានយ៉ាងងាយបំផុត។ លំហូរនេះបង្កើតចរន្តទឹកអត់សសៃរលឿន។




No comments:
Post a Comment