អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

របៀប​គេង​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ទារក ពេល​មាន​ផ្ទៃពោះ

របៀប​គេង​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ទារក ពេល​មាន​ផ្ទៃពោះ



ការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលមានផ្ទៃពោះ សម្រាប់សុខភាពទាំងទារក និងម្តាយ។ ការគេងរបស់ម្ដាយ អាចជួយក្នុងការរីកលូតលាស់ ឬអាចប៉ះពាល់ដល់ទារកផងដែរ។ ការគេងមិនគ្រប់គ្រាន់ក៏អាចបង្កឱ្យមានជំងឺធ្លាក់ទឹកចិត្ត ឬអាចបង្កើនអ័រម៉ូនស្ត្រេសដល់ទារកដោយសារគេងមិនបានត្រឹមត្រូវ។

ការ​ផ្លាស់​ប្ដូរ​ទីតាំង ការ​ធ្វើ​ចលនា​ដោយ​ការ​ប្រែ​ខ្លួន អាច​ជា​ការ​រំខាន​ដល់​ដំណេក​របស់​ទារក។ ដូច្នេះ អ្នក​ត្រូវ​គេង​ក្នុង​ទីតាំង​សមស្រប ​ដើម្បី​ឱ្យ​ទារក​ទទួល​បាន​ភាព​សុខ​ស្រួល។ ថ្ងៃនេះ សូមណែនាំនូវ​ទីតាំងដំណេក និង​វិធីធ្វើឱ្យមាន​ផាសុខភាព​ទាំង​ម្ដាយ ​និង​ទារក៖

១. គេង​ចំហៀង​បែរ​ទៅ​ឆ្វេង

ទីតាំងដំណេកល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាផ្តល់ផាសុខភាពដល់ម្ដាយ និងទារក។ ជាពិសេសការគេងបែរទៅឆ្វេងជួយឲ្យឈាមរត់ប្រសើរ និងការពារថ្លើម និងតម្រងនោមពីទម្ងន់ពោះ។

២. ជៀសវាង​ការ​គេង​ផ្ងារ

ការគេងផ្ងារបង្កឱ្យសម្ពាធឈាមធ្លាក់ ចូលរួមបង្កឲ្យដួលសន្លប់ និងបន្ថែមសម្ពាធលើស្បូន និងឆ្អឹងខ្នង។ វាអាចបណ្តាលឱ្យឈឺសាច់ដុំ រមួលក្រពើ ឬសម្ពាធឈាមថយចុះ។

៣. ជៀសវាង​ការ​គេង​អឹបនឹង​ពោះ

ទីតាំងនេះដាក់បន្ទុកធ្ងន់លើស្បូន និងក្រពះ ប៉ះពាល់ដល់ទាំងម្ដាយ និងទារក ដូច្នេះត្រូវជៀសវាង។

៤. លើក​ក្បាលគ្រែ

ដាក់ខ្នើយនៅផ្នែកក្បាលគ្រែ ដើម្បីលើកក្បាលឡើង។ វាជួយកាត់បន្ថយការចាល់អាស៊ីតក្នុងក្រពះ និងធ្វើឱ្យមានលំហូរល្អសម្រាប់ម្ដាយ។

៥. គេង​លើ​សាឡុង​ដែល​មាន​ផាសុខភាព

ការគេងលើសាឡុងជួយបន្ថយការក្រហាយទ្រូង និងផ្តល់ផាសុខភាពដោយគ្មានសម្ពាធលើខ្នង និងពោះ។

៦. ប្រើ​ខ្នើយវែង (ខ្នើយឱប)

ប្រើខ្នើយវែងប្រហែល ២ ម៉ែត្រ ដើម្បីទ្រគាំខ្នង និងពោះ។ ដាក់ខ្នើយចន្លោះជង្គង់ ខ្នើយក្រោយខ្នង និងខ្នើយក្រោមពោះ ដើម្បីឲ្យមានផាសុខភាពក្នុងការគេង។

✍️ សរសេរដោយ៖ អត្ថបទសុខភាពម្តាយ និងទារក

No comments:

Post a Comment

Powered by Blogger.