វិធីព្យាបាលទឹកក្តៅ (បន្ទាន់)

ស្រ្តីមេផ្ទះ ដែលចូលចង្ក្រានដាំស្លរអាចនឹងមានពេលខ្លះភ្លាត់ភ្លាំង... (សូមអានដោយប្រុងប្រយ័ត្ន)

ស្រ្តីមេផ្ទះ ដែលចូលចង្ក្រានដាំស្លរអាចនឹងមានពេលខ្លះភ្លាត់ភ្លាំង ឬធ្វើទឹកក្តៅកំពប់បណ្តាលឲ្យរលាកដៃខ្លួនឯង ឬច្រឡំលូកដៃទៅប៉ះនឹងឆ្នាំង ដែលកំពុងក្តៅខ្លាំងនាំឲ្យរលាកក្តៅក្រហាយផ្សា។

ខាងក្រោមនេះគឺជាវិធីព្យាបាលបន្ទាន់ភ្លាមៗនៅពេលលោកអ្នក ឬសមាជិកគ្រួសារណាម្នាក់រលាកទឹកក្តៅ ឬត្រូវរលាកដោយរបស់ដែលក្តៅខ្លាំង៖

វិធីព្យាបាល (បន្ទាន់):
  1. យកស៊ុតមកគោះបំបែក — យកតែ ស៊ុត-ស (egg white) — មកលាបនៅលើកន្លែងដែលរលាក។
  2. ទុកចោលរហូតស្ងួតដោយខ្លួនឯង និងរង់ចាំមួយស្របក់ធំទៀត។
  3. បន្ទាប់ពីស៊ុត-សស្ងួត សឹមលាងចេញដោយទឹកស្អាត។
  4. កន្លែងដែលរលាកនឹងគ្មានស្នាមកន្ទួលក្រហម ឬឡើងពងបែកឡើយ (អាស្រ័យលើកំរិតរបួស)។

តែចំណុចសំខាន់គឺ មុនពេលលាបស៊ុត-ស ចូរកុំឲ្យប៉ះទឹកត្រជាក់ ឬរបស់អ្វីមុនឲ្យសោះ និងកុំកេះ ឬអេះពេលដែលស៊ុត-ស ជិតស្ងួតព្រោះអាចធ្វើឲ្យរបកស្បែកមកជាមួយបាន។

ប្រភព៖ ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងសាមញ្ញសម្រាប់ជំនួយបន្ទាន់ បើមានរបួសធ្ងន់សូមទៅគ្រូពេទ្យភ្លាម។