កញ្ញា ជាមនុស្សស្រីម្នាក់ដែលពូកែសម្តីណាស់ នាងតែងតែធ្វើអោយអ្នកជុំវិញខ្លួននាងសើចគ្រប់ពេល។ ហើយគ្រប់គ្នាតែងតែហៅនាងថា នាងជ្រូក ព្រោះនាងតែងតែញុាំគ្រប់ពេល ហើយពេលញុាំរួចរអ៊ូថាខ្លួនធាត់ហើយនឹងសម្រកទម្ងន់អោយបាន។ នារីដែលតែងតែរីករាយគ្រប់ពេលម្នាក់នេះក៏មានស្នេហាដែរ នាងបានលួចស្រឡាញ់ប្រុសសង្ហារប្រចាំសាលាម្នាក់ឈ្មោះថា សម្បត្តិ។
សម្បត្តិ គឺជាមនុស្សប្រុសម្នាក់ដែលរៀនពូកែ ហើយថែមទាំងពូកែលេងបាល់ទាត់ទៀតផង ធ្វើអោយនារីគ្រប់គ្នាលង់នឹងរូបរាងដ៏ស្រស់សង្ហារជាមួយសាច់ដុំ Six Pack របស់គេ។ កញ្ញា និង សម្បត្តិជាមិត្តរួមថ្នាក់ជាមួយគ្នាហើយ អង្គុយជិតគ្នាទៀតផង ពួកគេទាំងពីរមានទំនាក់ទំនងជាមួយគ្នាល្អណាស់ អាចនិយាយបានថាជាមិត្តល្អ តែ សម្បត្តិ មិនបានដឹងថា កញ្ញាលួចស្រឡាញ់គេទេ។ ថ្ងៃអាទិត្យចុងសប្តាហ៍ កញ្ញា បានឃើញ សម្បត្តិ នៅក្បែរមនុស្សស្រីម្នាក់ដោយអង្គុយក្បែរគ្នាលេងជាមួយគ្នាយ៉ាងស្និតស្នាលធ្វើអោយនាងមានអារម្មណ៍ប្រច័ណ្ឌ ទាំងខ្លួនមិនត្រូវជាអ្វីសោះនឹង សម្បត្តិ នេះហើយដែលគេហៅថាមិត្តចេះប្រច័ណ្ឌនោះអី។
ថ្ងៃចូលរៀនវិញ សម្បត្តិ មកអង្គុយជិត កញ្ញា ដូចសព្វដង តែគេមានអារម្មណ៍ថា កញ្ញា ខុសប្លែកពីធម្មតាពីមនុស្សស្រីដែលមាត់និយាយមិនចេះឈប់មកស្ងាត់ស្ងៀមមិននិយាយសូម្បីតែមួយម៉ាត់។
សម្បត្តិ: កញ្ញាកើតអីនឹងមុខស្រពោនម៉្លេះហើយមិននិយាយស្តី អីអញ្ចឹង?
សម្បត្តិ: កញ្ញាកើតអីនឹងមុខស្រពោនម៉្លេះហើយមិននិយាយស្តី អីអញ្ចឹង?
កញ្ញា: មិនអីទេ គ្រាន់តែអន់ចិត្តនឹងអ្នកខ្លះ។
សម្បត្តិ: អ្នកណាគេធ្វើអោយ ព្រះនាងជ្រូករបស់ខ្ញុំអន់ចិត្តទៅ ប្រាប់ខ្ញុំមកមើល។
កញ្ញា: មានអ្នកណាទៀតក្រៅពី បុរសសង្ហារសម្បូរស្នេហ៍លោកទៅ មានសង្សារចោលមិត្តភ័ក្រ្ត។
សម្បត្តិ: ខ្ញុំមានសង្សារតាំងពីកាលមក Single ជិតមួយជាតិទៅហើយ។
កញ្ញា: ចុះម្នាក់អង្គុយជិត សម្បត្តិឯង ជាអ្នកណា?
សម្បត្តិ: ហ្អ… គេជាប្អូនស្រីជីដូនមួយខ្ញុំតើ…. មុិចប្រច័ណ្ឌខ្ញុំមែន?
កញ្ញា: ឆ្កួតអ្នកណាទៅទំនេរប្រច័ណ្ឌនឹងលោកនោះ មិនចំណាយពេលអត់ប្រយោជន៍ចឹងទេ។
ជជែកគ្នាយ៉ាងយូរទើបដឹងថា ម្នាក់ស្រីនោះជាប្អូនស្រីគេសោះ គិតៗទៅអាណិត កញ្ញា ណាស់លួចស្រឡាញ់គេតែខ្លួនជាស្រីទើបមិនហ៊ានសារភាព។ ថ្ងៃបុណ្យសេចក្តីស្រឡាញ់ក៏បានមកដល់មិត្តរួមថ្នាក់គ្រប់គ្នាក៏នាំគូរៗរបស់គេដើរលេងកម្សាន្តរាងៗខ្លួន ហើយ សម្បត្តិ ក៏ណាត់ កញ្ញា ដើរលេងដែរតែក្នុងនាមជាមិត្តភ័ក្រ្តព្រោះអត់លិឍដូចគ្នា។
ជជែកគ្នាយ៉ាងយូរទើបដឹងថា ម្នាក់ស្រីនោះជាប្អូនស្រីគេសោះ គិតៗទៅអាណិត កញ្ញា ណាស់លួចស្រឡាញ់គេតែខ្លួនជាស្រីទើបមិនហ៊ានសារភាព។ ថ្ងៃបុណ្យសេចក្តីស្រឡាញ់ក៏បានមកដល់មិត្តរួមថ្នាក់គ្រប់គ្នាក៏នាំគូរៗរបស់គេដើរលេងកម្សាន្តរាងៗខ្លួន ហើយ សម្បត្តិ ក៏ណាត់ កញ្ញា ដើរលេងដែរតែក្នុងនាមជាមិត្តភ័ក្រ្តព្រោះអត់លិឍដូចគ្នា។
សម្បត្តិ: កញ្ញាចង់ទៅណា?
កញ្ញា: មិនដឹងទេ ទៅណាក៏បានដែរ។
សម្បតិ្ត: ចឹងដើរលេងតាមផ្សារទំនើបទៅចឹង មើលគូរស្នេហ៍គេផ្អែមល្ហែម មុិចផង។
កញ្ញា: អត់ញុាំអីទេចុះ?
សម្បតិ្ត: គិតតែរឿងញុាំមិនមើលគីឡូខ្លួនឯងទេអី? ហើយចង់ញុាំអី?
កញ្ញា: ញុាំអីក៏បាន។
សម្បតិ្ត: ចឹងញុាំ Burger ទៅចឹង។
កញ្ញា: អត់ទេឡើងគីឡូ។
សម្បត្តិ: ចឹងចង់ញុាំអី?
កញ្ញា: ញុាំអីក៏បានដែរ។
សម្បត្តិ: ស្រីៗដូចគេនិយាយមែនរឿងញុាំអីក៏បាននឹង។ ញុាំនំបញ្ចុកទៅចឹងអត់ឡើងគីឡូ។
កញ្ញា: OK
និយាយត្រូវគ្នាក៏ទៅញុាំនំបញ្ចុក បន្ទាប់ពីញុាំនំបញ្ចុករួចទៅដើរលេងនៅផ្សារទំនើប។ កញ្ញាគិតថាថ្ងៃនេះជាទិវានៃក្តីស្រឡាញ់ក៏សម្រេចចិត្តសួរទៅសម្បត្តិពីរឿងដែលនាងលាក់ទុកក្នុងចិត្តជាយូរមកហើយ:
កញ្ញា: សម្បត្តិ តើរាល់ថ្ងៃនេះឯងទុកខ្ញុំជាអ្វី ហើយមានចិត្តធ្លាប់ស្រឡាញ់ខ្ញុំទេ? ខ្ញុំចង់ប្រាប់ឯងថាខ្ញុំស្រឡាញ់ឯង? (និយាយឡើងលឿនព្រោះតែអៀនពេក)
សម្បត្តិ: ហឹម…. សុំទោសខ្ញុំមិនអាចទទួលយកបានទេព្រោះ…
កញ្ញា: ខ្ញុំដឹងមកពីខ្ញុំអាក្រក់មិនស្អាតដូចគេ ហើយធាត់អាក្រក់មើល មិនអីទេខ្ញុំទទួលយកបានអរគុណណាសម្រាប់ការចំណាយពេលវេលានៅជាមួយកូនទារូបអាក្រក់នេះណា។
សម្បត្តិ: មិនមែនអញ្ចឹងទេ កញ្ញា កុំទាន់គិតផ្តេសផ្តាសចឹងមើល មិនមែនមកពីរូបរាងទើបខ្ញុំមិនស្រឡាញ់នាងទេ គ្រាន់តែ…
កញ្ញា: គ្រាន់តែអី?
សម្បត្តិ: រឿងសារភាពមិនមែនជាកិច្ចការរបស់មនុស្សស្រីដូចនាងទេ គឺជាកិច្ចការរបស់ខ្ញុំ។
និយាយចប់សម្បត្តិក៏លូកខោប៉ៅយកខ្សែក មួយខ្សែឡើងមករួចនិយាយថា: ព្រមធ្វើជាសង្សារខ្ញុំទេ?
កញ្ញា រំភើបរកពាក្យនិយាយមិនបានហើយនិយាយថា: ហេតុអីមិនព្រមមនុស្សឆ្កួត។
ចាប់ពីពេលនោះមកពួកគេក៏ចាប់ផ្តើមស្រឡាញ់គ្នាកសាងស្នេហាដ៏ល្អូកល្អើនធ្វើអោយមនុស្សស្រីក្នុងសាលាទាំងមូលច្រណែននឹង កញ្ញា ដែលបាន សម្បត្តិមកធ្វើជាសង្សារ៕
អត្ថបទដោយ: សំរិទ្ធ
ខ្មែរណូត
