បើតាម លោកសាស្ត្រាចារ្យ Rajan Bhosale អ្នកជំនាញផ្នែកផ្លូវភេទនៅមហាវិទ្យាល័យ KEM hospital & G.S.Medical ក្នុងប្រទេស មុមបៃ បានពន្យល់ថា មនុស្សភាគច្រើនតែងតែជឿថា សន្ទះព្រហ្មចារីយ៍នឹងដាច់រហែកនៅពេលពួកគេរួមភេទលើកដំបូង។ ទោះជាយ៉ាងណា ករណីនេះមិនមែនកើតឡើងចំពោះមនុស្សស្រីគ្រប់រូបនោះទេ ព្រោះសន្ទះព្រហ្មរីយ៍មិនដូចគ្នាទេ។ ស្ត្រីមួយចំនួនអាចមានសន្ទះព្រហ្មរីយ៍ក្រាស់ ដែលអាចដាច់រហែកនៅពេលដែលរួមភេទ ហើយនាំឲ្យមានការឈឺ។ ក្នុងករណីខ្លះសន្ទះព្រហ្មចារីយ៍ មានលក្ខណៈស្តើងខ្លាំងណាស់ (ដូចជាក្រដាស់) ដែលស្ទើរតែមិនមានអារម្មណ៍ឈឺចាប់នៅពេលដែលអ្នករួមភេទ៕
knv-info
