មានសត្វចិញ្ចឹមជាច្រើនប្រភេទដែលលោកអ្នកអាចយកមកចិញ្ចឹមក្នុងផ្ទះបាន តែសត្វដែលគេនិយមយកមកចិញ្ចឹមច្រើនជាងគេនោះគីសត្វឆ្កែ និងឆ្មារ។ មនុស្សមួយចំនួនយល់ឃើញថា ការចិញ្ចឹមសត្វទាំងនេះគ្មានអ្វីលំបាក ឬត្រូវយកចិត្តទុកចំពោះវាខ្លាំងនោះទេ គ្រាន់តែដាក់ចំណីឲ្យវាញាំគ្រាប់គ្រាន់ទៅគឺបានហើយ។ ផ្ទុយទៅវិញ ក្រុមពេទ្យសត្វជាច្រើនបានពន្យល់ថា លោកអ្នកត្រូវយកចិត្តទុកដាក់ជាមួយសុខភាពសត្វចិញ្ចឹមរបស់លោកអ្នកឲ្យបានខ្ពស់ ព្រោះថាពេលដែលវាមានបញ្ហាសុខភាពក្នុងរាងកាយម្តងៗ ពួកវាមិនអាចនិយាយប្រាប់យើងបាននោះទេ។
ដើម្បីសម្គាល់ឲ្យដឹងថាសត្វចិញ្ចឹមរបស់លោកអ្នកមានបញ្ហាសុខភាពឬអត់នោះ សូមលោកអ្នកពិនិត្យលើសកម្មភាពរបស់វា បើសិនជាពួកវា យកក្បាលទៅបុកនឹងជញ្ចាំងខុសពីទម្លាប់ចាស់ នោះវាន័យថាវាមានបញ្ហាសុខភាពអ្វីមួយនៅក្នុងខ្លួនហើយ។ ក្នុងរណីដែលពួកយកក្បាលទៅបុកជញ្ចាំងញឹកញាប់ហើយខ្លាំងៗ ពិតណាស់ថាវាមានបញ្ហាប្រព័ន្ធសរសៃប្រសាទ មានបញ្ហាខួរក្បាល ឬពុលនឹងអ្វីម្យ៉ាង។ ក្នុងករណីនេះ លោកអ្នកត្រូវយកសត្វចិញ្ចឹមជាទីស្រលាញ់របស់លោកអ្នក ទៅមន្ទីរពេទ្យសត្វជាបន្ទាន់ បើលោកអ្នកចង់សង្រ្គោះជីវិតពួកវា៕
ដោយ ភក្តី
ខ្មែរណូត
