ការស្ទីម និង សូណា គឺពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយទាំងមូលរបស់អ្នក អាចជួយឲ្យអ្នកមានអារម្មណ៍ថា បានសម្រាកសុខស្រួល បន្ធូរអារម្មណ៍តាន់តឹង បញ្ចេញជាតិ ពុល និងជួយឲ្យដកដណ្តើមបានស្រួល។
ជាពិសេស ការស្ទីម និងសូណា អាចជួយឲ្យសាច់ដុំ និងសរសៃឈាមរបស់អ្នករត់បានស្រួល ជំរុញឲ្យរាងកាយមានសុខភាពល្អ រឹងមាំ អាចបន្សាបជាតិស្រវឹង ព្យាបាលជំងឺផ្តាសាយ ជួយឲ្យប្រព័ន្ធដកដណ្តើមរបស់អ្នកដំណើរការបានល្អ។
អត្ថប្រយោជន៍ដ៏ល្អមួយទៀតនោះ គឺជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អ ស្បែកទន់ ម៉ដ្ឋមាន សំណើម និងសភ្លឺរលាង តឹងណែន បានដោយធម្មជាតិ៕
From KTN
