អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

វីរុស Zika ជា​ចចក ក្នុង​ស្បែក​ពពែ​

ការភ័យខ្លាច​អំពី​សុខភាព​មួយ​ថ្មីៗ នេះ នៃ​ពិភពលោក មើលទៅ​ដូចជា​ជំងឺ​មួយ​តូចតាច ដែល​នាំយកទៅ​ជាមួយ​នូវ​ឃាតករ​ពាក់​ស្រោម ហៅថា Zika ជា​វីរុស​កើតចេញពី​មូស នៅ​ទូទាំង​អាមេរិក​ឡាទីន ដែល​តាម​ធម្មតា​មាន​រយៈពេល​តិចជាង​មួយ​សប្តាហ៍​។ Zika ដែលមាន​សណ្ឋាន​ប្រៀបដូចជា​ជំងឺ​គ្រុនផ្តាសាយ មាន​អាកា​រៈ​ធ្វើទុក្ខ​តិចតួច ដែល​មនុស្ស​មិន​ទាំង​ដឹងថា​ខ្លួន​មាន​ជំងឺ​នោះ​ផង​។ មន្ត្រី​សុខាភិបាល​អាមេរិក​ឡាទីន និយាយថា ជំងឺ​គ្រុន​ត្រូ​ពិ​ក​នេះ មានការ​ជាប់ទាក់ទង​ទៅនឹង​បញ្ហា​ខួរក្បាល និង​ស្ថានភាព​ដែល​ទារក​ទារិកា កើតមក​មាន​ក្បាល​តូច​ខុសពី​ធម្មតា​។ ការ​មាន​សិរី​រា​ង្គ​បែបនេះ អាច​បណ្តាលអោយ​ខូច ឬ​ស្លាប់​ខួរក្បាល​។

 ការ​រាលដាល​នៃ​ជំងឺ បាន​នាំអោយ​អាជ្ញាធរ​ក្នុងប្រទេស​មួយចំនួន ជម្រុញ​គូ​ស្វា​ម៉ី​ភរិយា កុំអោយ​មានការ​ពពោះ ក្នុងពេលដែល មជ្ឈមណ្ឌល​សហរដ្ឋអាមេរិក សម្រាប់​ការត្រួត​មើលជំងឺ បាន​ព្រមាន​ស្ត្រី​មាន​ផ្ទៃពោះ កុំ​ធ្វើដំណើរ​ទៅ​ប្រទេស ២២ ដែល​កំពុងតែ​រងគ្រោះ​។ Zika ជា​វី​រូស ដែល​កំណត់​អត្តសញ្ញាណ​ដំបូងបង្អស់​នៅលើ​ស្វា នៅ​ទ្វីបអាហ្វ្រិក ក្នុង​ឆ្នាំ ១៩៤៧ ដាក់ឈ្មោះ​តាម​ព្រៃ​មួយ​នៅ​ប្រទេស អ៊ូ​ហ្គ​ង់​ដា ដែល​គេ​រកឃើញ​សត្វ​ស្វា​មាន​ជំងឺ​នេះ​លើកដំបូង​នៅ​ទីនោះ​។ ជាច្រើន​ឆ្នាំ​មក វី​រូស​បាន​កើតមាន​លើ​មនុស្ស នៅ អ៊ូ​ហ្គ​ង់​ដា និង​តង់​ហ្សា​នី​។ 

ដូចជា​ជំងឺគ្រុនឈាម​ដែរ Zika ត្រូវបាន​ចម្លង​ដោយ​មូស​មួយ​ប្រភេទ ដែល​គេ​រកឃើញ​នៅ​តំបន់​ត្រូ​ពិ​ក និង​តំបន់​ក្រោម​ត្រូ​ពិ​ក គឺ​មូស Aedes albopictus ឬ​ហៅថា​មូស​ខ្លា​។ បើទោះជា​ជំងឺ​បង្ហាញ​ពី​ការ​គ្រុន​បន្តិចបន្តួច ធ្វើអោយ​អ្នកមាន​ជំងឺ​មិន​ចាប់អារម្មណ៍​ក៏ដោយ តែ​ផលប៉ះពាល់​វា​ធំ​ណាស់ ដោយសារតែ​វា​ធ្វើអោយមាន​បញ្ហា​ខួរក្បាល និង​ការ​មានកំណើត​មិន​គ្រប់​សិរី​រា​ង្គ សម្រាប់​ទារក​ដែលមាន​មាតា​កំពុង​តែមាន​ជំងឺ​នេះ​។ 

ករណី​ជំងឺ​នេះ ក៏​មាននៅ​ប្រេ​ស៊ី​ល និង​កោះ​ប៉ូ​លី​នេ​ហ្ស៊ី របស់​បារាំង​ដែរ​។ មិនទាន់មាន​ថ្នាំ​បង្កា Zika នៅឡើយ​ទេ ហើយក៏​មិនមាន​វិធី​ព្យាបាល​ដែរ អ្នកជំងឺ​បានត្រឹមតែ​ទទួល​ថ្នាំ​បំបាត់​ការឈឺចាប់ និង​ថ្នាំ​ទប់​ទល់នឹង​រោគសញ្ញា​តែប៉ុណ្ណោះ​៕
ប្រភពពី knv-info

Powered by Blogger.