អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

សុភមង្គល​គ្រួសារ​តាម​ក្បួន​ហុងស៊ុយ​



ជំ​ម្លោះ​ក្នុង​គ្រួសារ​គួរ​ដោះស្រាយ​តាម​ក្បួន​ហុងស៊ុយ​
    ប្តី​ប្រពន្ធ​ឈ្លោះទាស់ទែង​គ្នា គេ​ចាត់ទុកថា​ជា​រឿង​មិនអាច​ចៀសផុត ប៉ុន្តែ​បើ​មាន​ជម្លោះ​ញឹក ញាប់​ពេក គឺជា​សញ្ញា​មួយ​មិនល្អ​ដែរ ហើយ​ប្រការ​ដែល​គេ​ព្រួយបារម្ភ​បំផុត​គឺអាច​ឈានដល់​ការបែកបាក់ គ្នា​ទៀតផង ។​

    វិធី​បំបាត់​ជម្លោះ​តាម​ក្បួន​ហុងស៊ុយ​
    ចូល​ស្វែងរក​គ្រែ​ដែលមាន​គែម​មូល​មកប្រើប្រាស់​ត្រូវ​ចៀស​វាង​ប្រើ​គ្រែ ប្រភេទ​រាង​បួន​ជ្រុង​ដែល មាន​គែម​លក្ខណៈ​ជា​ជ្រុង​ស្រួច ។​

    បើ​ករណី​គ្រែ​មាន​លក្ខណៈ​ធំ គឺ​ត្រូវ​វាត​កន្លែងដេក​ឱ្យបាន​ធំ​ដែរ​កុំ​ប្រើ​ពូក ឬ​របស់​ពីរ​ប្រភេទ​មក ដាក់​ជិតគ្នា​លើ​គ្រែ​តែមួយ ។​

    ការប្រើ​គ្រែ​ដែលមាន​រាង​មូល ឬ​គ្រែ​ដែលមាន​គែម​រាង​មូល​អាច​បញ្ចៀស​ការប៉ះទង្គិច​គ្នា​រវាង ប្តី​ប្រពន្ធ​ធ្វើឱ្យ​សេចក្តីស្នេហា​ប្រែ​មក​ល្អូកល្អិន​វិញ ។​

    ស្រះ​ទឹក​មាន​ហុងស៊ុយ​
    ចង់​បំបាត់​ភាព​ប្រទាំង​ប្រទើស​គ្នា គួរ​ជីក​រង្វះ​ទឹក ឬ​ស្រះ​ទឹក​ទាំងនេះ គួរ​មាន​លក្ខណៈ​ស្រដៀង នឹង​គ្រាប់​សណ្តែកក្រហម​ឬ​រូប​ចំណិត​ព្រះ​ចន្ទ ប៉ុន្តែ​ប្រការ​សំខាន់​ត្រូវ​បែរ​ចំណុច​កោង​ទៅរក​ផ្ទះ ឯ​ចំណុច ត្រង់​ផត​ឱ្យ​បែរ​ចេញ ។ ក្នុង​ស្រះ​ទឹក​ត្រូវ​ដាំ​ឈូក ចិញ្ចឹម​ត្រី​៧​ពណ៌ ឬ​ធ្វើជា​ទឹក​បាញ់ ។​

    ក្រៅពីនេះ​ត្រូវ​ថែទាំ​ធ្វើការ​សម្អាត​ឱ្យបាន​ជាប់​ជាប្រចាំ​នោះ​សិរី សួស្តី​នឹង​កើតមាន ហើយ​ភាព ត្រជាក់ត្រជុំ​ក៏​កើតមាន​ច្រើន​ដែរ ។​

ភាព​ស្ងប់​សុខ​ជាមួយ​ផ្កាឈូក​

     ផ្កាឈូក​ជា​តំណាងឱ្យ​ភាពស្រស់ស្អាត​និង​ភាព​បរិសុទ្ធ នៃ​ចិត្ត​វិញ្ញាណ​ព្រមទាំង​ភាពស្រស់ ស្រាយ​សប្បាយ​ក្នុង​ចិត្តនឹង​ក៏មាន​ន័យ​បញ្ជាក់​នូវ​ភាព​ស្ងប់​សុខ រួមទាំង​តំណាង​នូវ​មេត្តាធម៌​ទៀតផង ។ តាម​តម្រា​ហុងស៊ុយ បើ​អគារ​ឬ​ទីកន្លែង​ណាមួយ​ត្រូវការ​សាង​នូវ​បរិយាកាស​ដូចជា​ការរៀបរាប់ ខាងលើនេះ​នៅក្រៅ​អគារ អ្នក​អាច​ប្រើ​ផើង ឬ​ថូ​សម្រាប់​ដាំ​ឈូក ។ ប៉ុន្តែ​បើ​នៅក្នុង​អគារ​វិញ អាច​ប្រើ​រូបគំនូរ​ជា​ក្រណាត់​ដោត​ផ្កាឈូក ឬ ជា​ផ្កាឈូក​ជ័រ​ក៏បាន​៕​
From Cen

No comments:

Post a Comment

Powered by Blogger.