យោងទៅតាមការស្រាវជ្រាវដែលបានចុះផ្សាយក្នុងសៀវភៅសមាគមវិទ្យាពេទ្យជនជាតិអាមេរិកបានឱ្យដឹងថា ស្ត្រីដែលទទួលទានគ្រឿងស្រវឹងនឹងបង្កើនការប្រឈមមុខចំពោះការកើតជំងឺមហារីកសុដន់ បើធៀបនឹងស្ត្រីដែលមិនបានទទួលទាន។
អ្នកស្រាវជ្រានៃមន្ទីពេទ្យខាងរោគស្ត្រី បានធ្វើការតាមដានទៅលើស្ត្រីចំនួន ១០៥ ៩៨៦ នាក់ ដែលពួកគាត់បានឆ្លើយសំណួរទាក់ទងទៅនឹងសុខភាពរបស់ពួកគេ និងការទទួលទានជាតិស្រវឹងក្នុងបរិមាណពី៣ទៅ៦កែវក្នុងមួយសប្តាហ៍ ដោយលទ្ធផលបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងបែបនេះធ្វើឱ្យស្ត្រីមានការប្រឈមមុខនឹងការកើតជំងឺមហារីកសុដន់ដល់ទៅ១៥ភាគរយខ្ពស់ជាងស្ត្រីដែលមិនទទួលទានសោះ។
លើសពីនេះតាមការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញខាងរោគស្ត្រីបានរកឃើញថា ស្ត្រីដែលទទួលទានជាតិស្រវឹងតាំងពីនៅជាយុវវ័យ ឬទើបតែទទួលទានក្រោមអាយុ៤០ឆ្នាំ ពួកគេក៏អាចមានការប្រឈមមុខនឹងការកើតមហារីកសុដន់ខ្ពស់ដែរ។ មួយវិញទៀតការស្រាវជ្រាវនេះក៏បានសិក្សាទៅលើករណីដែលស្ត្រីជ្រើសរើសទទួលទានគ្រឿងស្រវឹងដូចជាស្រាក្រហមក្នុងបរិមាណតិចតួច ដើម្បីសុខភាពបេះដូងផងដែរ ដោយអ្នកជំនាញបានឱ្យដឹងថា គ្មានទិន្នន័យណាមួយអះអាងថា ការឈប់ទទួលទានជាតិស្រវឹងអាចជួយកាត់បន្ថយការប្រឈមមហារីកសុខដន់ បានឡើយ។ ស្ត្រីដែលជៀសវាងជាតិស្រវឹងគ្រប់ប្រភេទព្រមទាំងរកឃើញថា ប្រយោជន៍នៃការកាត់បន្ថយការប្រឈមមុខនឹងជំងឺមហារីកសុដន់ គឺសំខាន់ជាងប្រយោជន៍នៃការទទួលទានជាតិស្រវឹងដើម្បីកាត់បន្ថយ បញ្ហាបេះដូង។
ទាក់ទងនឹងមូលហេតុដែលធ្វើឱ្យមានការ ប្រឈមមុខនឹងមហារីកសុដន់ខ្ពស់គេពុំទាន់រកឃើញនៅឡើយនោះ។ ក៏ប៉ុន្តែអ្នកជំនាញ បានឱ្យដឹងថា វាអាចមកពីអ័រម៉ូនភេទ ដែលប្រែប្រួលក្នុងរាងកាយស្ត្រីក្រោយពេលទទួលទានជាតិស្រវឹងចូលទៅ៕
ប្រភពកំណើតថ្មី

Recuva Professional Crack
ReplyDelete