តាមការសង្កេតកន្លងមកនេះ ស្ត្រីជាច្រើន មានទំនោរចង់កោររោមត្រង់ថ្ងាសអវយវៈភេទ នេះអាចជាការប្រសើរ ព្រោះនៅពេលស្លៀកប៊ីគីនី លែងបារម្ភរឿងរោម ហៀរចេញមក ជាពិសេសស្ត្រីអឺរ៉ុប និយមកោររោមត្រង់ថ្ងាសអវយវៈភេទ ឬបរិវេណអវយវៈភេទ ព្រោះយល់ថា ស្រឡះល្អ ងាយស្រួលសម្អាត។
ការកោររោមបរិវេណអវយវៈភេទនោះ តាមពិតទៅមិនមានគ្រោះថ្នាក់ដល់សុខភាពអ្វីទេ គ្រាន់តែត្រូវប្រយ័ត្នកុំឲ្យជ្រុលដៃដាច់រលាត់។ ប៉ុន្តែ រោមដែលកោរហើយនោះ ពេលដុះមកថ្មី រមែងមានលក្ខណៈរឹងសរសៃធំជាងមុន ហើយអាចមានកន្ទួលក្រហម ឬដុំតូចៗកើតឡើងដូចគ្នានឹងការកោររោមក្លៀកអ៊ីចឹងដែរ។ ដូច្នេះបើចូលចិត្តភាពរលីង នៅបរិវេណនោះទាល់តែកោរឲ្យបានញឹកញាប់។
ទោះជាយ៉ាងណាសម្រាប់ស្ត្រីខ្មែរ មិននិយមកោររោមបរិវេណអវយវៈភេទទេ ព្រោះខ្លាចគេយល់ច្រឡំ ទៅក្នុងជំនឿថា ស្ត្រីដែលគ្មានរោមអវយវៈភេទជាស្ត្រីចង្រៃបោសលាន ធ្វើឲ្យប្តីមានគ្រោះថ្នាក់ដល់ស្លាប់ជាដើម ទោះបីជំនឿបែបនេះ ហួសសម័យទៅហើយក៏ដោយ៕
From KNT

