មនុស្សគ្រប់រូបត្រូវតែមានមិត្តភក្តិ បើមិនមានច្រើន យ៉ាងហោចណាស់ក៏មានម្នាក់ដែរ។ មិត្តភក្តិ គឺជាមនុស្សម្នាក់ដែលអ្នកស្គាល់យ៉ាងច្បាស់ ចូលចិត្តជឿជាក់ និងចេះគោរពគ្នាទៅវិញទៅមក។ នៅពេលអ្នកអាយុកាន់តែច្រើន មិត្តភាពខ្លះនឹងចាប់ផ្តើមផ្លាស់ប្តូរ ហើយខ្លះទៀតក៏លូតលាស់កាន់តែជ្រាលជ្រៅដែរ។ អ្នកក៏ប្រហែលជាចាប់ផ្តើមស្គាល់មនុស្សកាន់តែច្រើនទៀត ទោះបីជាពួកគេទាំងអស់នោះនឹងមិនមែនជាមិត្តស្និទ្ធស្នាលរបស់អ្នកក៏ដោយ។
ការបង្កើត និងរក្សាមិត្តភក្តិអាចជារឿងលំបាក បើសិនជាអ្នកជាមនុស្សដែលអៀនខ្មាស់ ឬមិនប្រាកដចំពោះខ្លួនឯង។ វិធីសាស្ត្រដ៏ល្អបំផុតដើម្បីបង្កើតមិត្តថ្មី គឺត្រូវតែចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងសាលា និងសង្គមដែលមានមនុស្សអាយុស្មើនឹងអ្នក។ វិធីសាស្ត្រមួយផ្សេងទៀត គឺធ្វើខ្លួនអោយរាក់ទាក់ និងមានប្រយោជន៍ចំពោះអ្នកដទៃ។ ថ្ងៃនេះសារព័ត៌មានកំណើតថ្មី សូមបង្ហាញនូវវិធីសាស្ត្រខ្លះៗ ដែលជួយឲ្យលោកអ្នកស្វែងយល់ និងសង្កេតពីភាពខ្លាំង និងភាពខ្សោយនៃការរាប់អានមិត្ត៖
១-កុំរវល់រឿងផ្ទាល់ខ្លួនរបស់មិត្តភក្តិពេក
ពេលរាប់អានគ្នាយូរៗទៅ ក្រៅពីការហៅគ្នារវាងមិត្តភក្តិបានផ្លាស់ប្តូរហើយនោះរឿង មួយទៀតដែលមិត្តភក្កិចូលចិត្តធ្វើនោះ គឺយករឿងមិត្តភក្តិធ្វើជារឿងផ្ទាល់ខ្លួន។ ដូច្នោះហើយបើមិត្តម្នាក់នោះមិនចេះប្រកាន់ វាជារឿងប្រសើរណាស់ ផ្ទុយទៅវិញ បើគេជាមនុស្សមិនចូលចិត្តឲ្យអ្នកដទៃរវល់រឿងផ្ទាល់ខ្លួន អ្នកអាចមានបញ្ហាជាមួយគេជាក់ជាមិនខាន។ ដូច្នោះដើម្បីរក្សារមិត្តភាពឲ្យបានល្អ និងយូរអង្វែងនោះសូមលោកអ្នកកុំរវល់រឿងផ្ទាល់ខ្លួនរបស់មិត្តភក្តិពេកទើបជាការប្រសើរ។

២-រួមសុខរួមទុក្ខ
មិត្តភក្តិរបស់អ្នកប្រាកដជាមិនអាចស្រលាញ់អ្នកខ្លាំងនោះទេ ប្រសិនបើអ្នកមានមុខតែពេលស៊ីផឹកសប្បាយរីករាយ រីឯពេលមានទុក្ខកើតទ្បើង អ្នកបែរជាគេចបាត់ស្រមោល។ ហេតុដូចនេះ ទើបគេនិយាយថា មនុស្សយើងភាគច្រើន អាចឃើញពីទឹកចិត្តគ្នាគឺនៅពេលមានទុក្ខហ្នឹងឯង។ ដូច្នេះទោះបីជាទុក្ខនោះធំធេង រហូតមិនអាចជួយដោះស្រាយបានក៏ដោយ អ្នកគួរតែនៅក្បែរគេ នឹងផ្តល់កំលាំងចិត្តឲ្យគេទើបអាចចាត់ទុក្ខជាមិត្តដ៏ល្អ។

៣-កុំអូសមិត្តចាស់មិត្តថ្មីមករួមគ្នា
ចំពោះអ្នកដែលចូលចិត្តយកមិត្តថ្មីមកជួបជាមួយមិត្តចាស់ៗដោយគិតថាអាចចុះសម្រុងគ្នាបាននោះពិតជាមិនងាយដូចការគិតនោះទេ។ ប្រសិនបើមិត្តភក្តិទាំងពីរក្រុមអាចសំរបគ្នាបាន វាជាការប្រសើរណាស់ តែបើមិត្តទាំងពីរក្រុម មិនចូលចិត្តគ្នានោះ អ្នកពិតជាលំបាកធំហើយ ហេតុដូចនេះមុន និងនាំមិត្តចាស់មកប្រទះមិត្តថ្មីអ្នកគួរតែសិក្សាឲ្យបានល្អជាមុនសិនថា ពួកគេមានចរិត និងអាកប្បកិរិយាប្រហាក់ប្រហែលគ្នា ឬក៏អត់ ហើយអាចចុះសម្រុងគ្នាបានដែរ ឬទេ។

៤-មិនយករឿងលុយមកពាក់ព័ន្ធ
មិនថាការឲ្យមិត្តភក្តិខ្ចីលុយ ឬការធ្វើជំនួញរូមគ្នានោះទេ សូមប្រាប់ថា កុំធ្វើល្អជាង។ អ្នកខ្លះគិតថា បើមិនឲ្យមិត្តខ្ចីលុយ មើលទៅហាក់ដូចជាចិត្តអាក្រក់ពេក តែក្រោយមកចាប់ផ្តើមមានបញ្ហាកើតទ្បើង ព្រោះមិត្តមិនសងលុយ។ រឺឯអ្នកខ្លះទៀតចូលចិត្តធ្វើជំនួញរួមគ្នា ជាមួយមិត្តភក្តិដោយសារគិតថាអាចទុកចិត្តបាន ផ្ទុយទៅវិញពេលធ្វើការជាមូយគ្នាបែរជាមានបញ្ហាជាច្រើនកើតទ្បើង ហើយធ្វើឲ្យមិត្តភាពមានភាពរកាំរកូស។ ហេតុដូចនេះ សូមកុំយករឿងលុយកាក់មកពាក់ព័ន្ធ និងមិត្តភាពរបស់អ្នក ព្រោះវាអាចបំផ្លាញមិត្តភាពរបស់អ្នក និងមិត្តភក្តិបាន។

៤-លាក់រឿងសម្ងាត់ឲ្យជិត
មនុស្សយើងពេលស្និទ្ធស្នាលគ្នាខ្លាំង រមែងទម្លាយរឿងអាថ៍កំបាំងប្រាប់គ្នាទៅវិញទៅមក ហើយមិត្តរបស់អ្នកប្រាកដគិតថា អ្នកនិងមិនយករឿងរបស់គេទៅហែកកេរ្ត៍នោះឡើយតែបើអ្នកជាមនុស្សមិនចេះលាក់រឿងសម្ងាត់ហើយលួចយករឿងសម្ងាត់នោះទៅនិយាយប្រាប់អ្នកដទៃ ដោយគិតថារឿងនិងមិនឮដល់ត្រចៀកម្ចាស់ខ្លួននោះ សូមប្រាប់ថាអ្នកគិតខុសហើយ ព្រោះថ្ងែមួយនោះអាចឭដល់ម្ចាស់ខ្លួនវិញ ហើយគេនិងគុំ ហើយស្អប់អ្នកជាក់ជាមិនខានទ្បើយ។ ហេតុនេះ អ្នកគួរធ្វើខ្លួន ជាមនុស្សដែលចេះលាក់រឿងសម្ងាត់របស់មិត្តជាការល្អ៕
kntnews