បច្ចុប្បន្នតាមការស្រាវជ្រាវ និងស្ទាបស្ទង់កន្លងមកឃើញថាក្មេងយុវវ័យដែលកំពុងស្ថិតក្នុងវ័យសិក្សាមានឱកាសខូចខ្លួន(បាត់បង់ព្រហ្មចារីយ៍ ) ច្រើនឡើងលើសដើមដែលមានមូលហេតុច្រើនប្រការទាំងដោយការចង់ដឹង ចង់សាកល្បង ភាពជិតស្និទ្ធរួមទាំងជារសនិយម បែបខុសឆ្គងរបស់ក្រុមខ្លះ។ អាថ៌កំបាំងខាងលើនេះមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ស្ត្រី យុវវ័យគ្រប់លំដាប់ថ្នាក់ ដែលគួររៀនស្គាល់ ដើម្បីការពារខ្លួនឯងកុំឲ្យភ្លាត់ស្នៀត ខូចខ្លួនក្នុងដៃប្រុសៗ ក្នុងសភាពដែលមិនទាន់ព្រម ឬមិនទាន់ដល់ពេលវេលាដ៏សមគួរ។កំណើតថ្មី
អាថ៌កំបាំងសំខាន់ គឺការអប់រំឲ្យក្មេងស្រីយុវវ័យចេះទទួលខុសត្រូវ ចំពោះការប្រព្រឹត្តរបស់ខ្លួនឯង ចេះផ្តល់កិត្តិយសដល់ភាពជាមនុស្ស របស់ខ្លួន និងមានចិត្តលំនឹកដល់មនុស្សធម៌។ ជាពិសេស គឺត្រូវការពារខ្លួនពីការមានភេទសម្ព័ន្ធដែលមិនទាន់ដល់ពេលដែលត្រូវមាន។ ព្រោះការមានភេទសម្ព័ន្ធក្នុងវ័យដែលកំពុងសិក្សាក្នុងលក្ខណៈទុំមុនស្រគាលភាគ ច្រើនតែងតែផ្តល់ផលអាក្រក់ដល់ភាគីស្ត្រីច្រើនជាងបុរសជាពិសេស គឺការមានកូនដោយគ្មានឪពុក ធ្វើឲ្យខូចកិត្តិយសពូជពង្សវង្សត្រកូល គ្រួសារយ៉ាងធ្ងន់ធ្ងររួមទាំងធ្វើឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងរហូតដល់ជីវិតទៀតផងក៏មាន (ដោយសារការយកកូនចេញញឹកញាប់ ឬពុំបានត្រឹមត្រូវ រោគអេដស៍ ដ៏កាចសាហាវដែលពុំទាន់មានថ្នាំព្យាបាលបើកើតហើយគឺរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ)។
អ្នកជំនាញរឿងនេះបានណែនាំដល់ក្មេងស្រីយុវវ័យអំពីអាថ៌កំបាំង ក្នុងការការពារព្រហ្មចារីយ៍ របស់ពួកនាងថា មិនគឺមិននៅកន្លែងណាដែលបិទជិតស្ងាត់ៗតែ២នាក់។ កុំ គឺកុំតែងខ្លួនបង្អួតសាច់ បង្អួតសុដន់ បង្អួតគល់ភ្លៅពេក និងឈប់ គឺឈប់ទាក់ទងជាមួយប្រុសណា ដែលប៉ងចង់បានតែខ្លួនរបស់អ្នក។ ត្រូវចេះបិទឱកាសនៃការខូចខ្លួនដោយកុំនៅកន្លែងស្ងាត់តែ២នាក់ប្រុសៗជ្រុលពេក។
បើមានមិត្តប្រុសមិនត្រូវឲ្យគេប៉ះពាល់ ឬលូកលាន់ជាពិសេស គឺហាមរួមភេទដោយការស៊កបញ្ចូលអវយវៈភេទទេ។ ម្យ៉ាងទៀតប្រសិនបើមិត្តប្រុស ឬសង្សារគំរាមថា បើមិនព្រមរួមភេទជាមួយគេ គេនឹងឈប់ទាក់ទងគ្នាជាមួយអ្នក អ្នកត្រូវប្រាប់ទៅគេវិញភ្លាមថាសុំឈប់ទាក់ទងគ្នា ល្អជាងយកស្នៀតមកដាក់ក្នុងរន្ធអវយវៈភេទ នាំឲ្យមានបញ្ហានៅពេលក្រោយ។ ក្រៅពីការអប់រំដល់ក្មេងស្រីយុវវ័យក៏មានការណែនាំដល់ក្មេងប្រុស ឬបុរសយុវវ័យផងដែរថា កុំប្រញាប់ប្រញាល់ក្នុងការទៅមានភេទសម្ព័ន្ធ ព្រោះឧប្បត្តិហេតុពីភេទសម្ព័ន្ធមានច្រើនណាស់ ជាពិសេសគឺការឆ្លងរោគផ្លូវភេទ ឬរោគអេដស៍នោះឯង។
ដូចនេះបុរសៗ យុវវ័យត្រូវចេះចាត់ការចំពោះតម្រូវការផ្លូវភេទរបស់ខ្លួនឯងគឺ ១-ចៀសពីវត្ថុដុតរោលអារម្មណ៍ផ្សេងៗ ២-ផ្ទេរការចាប់អារម្មណ៍ទៅផ្លូវផ្សេង៣-សម្រេចបំណងតណ្ហាឲ្យខ្លួនឯង។ ពោលគឺប្រសិនបើទប់អារម្មណ៍ខ្លួនឯងមិនបានអាចប្រើវិធីសម្រេចបំណងតណ្ហាឲ្យខ្លួនឯង(ជួយខ្លួនឯង) ព្រោះវាមិនមានការខូចខាតអ្វីឡើយ ព្រោះក្រៅពីមានសេចក្ដីសុខ និងសន្សំសំចៃហើយនោះ ថែមទាំងមិនឆ្លងរោគផ្លូវភេទទៀតផង…៕
