អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ដើម្បី​ឱ្យ​មាន​ហុងស៊ុយ​ដល់​គូស្នេហ៍​គួរ​រៀប​គ្រែ​បែបណា

ការឈ្លោះប្រកែក​គ្នា​នៅក្នុង​សង្គម​គ្រួសារ​ចាត់ទុកថា ជា​រឿង​ធម្មតា ដោយសារ​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​គ្នា​នោះ រមែង​កើត​មាន​គំនិត​មិន​ដូចគ្នា ។ នៅ​ទីបំផុត​ក៏​ឈាន​ទៅដល់ ការមិនចុះសម្រុង​គ្នា​នោះឯង ។​

​    ​ឧទាហរណ៍​ដូចជា​ស្វាមីភរិយា​រមែង​កើត​មាន​រឿង ជម្លោះ​វិវាទ​គ្នា​បាន​រាល់ពេល ។ ដូច្នេះ​នៅ​ពេល​មក​រួមរស់​ជួបជុំគ្នា កាន់តែ​ច្រើន​នោះ​មធ្យោបាយ ដែល​អាច​បញ្ចៀស​បាន គឺ​ការស្វែងយល់​ចិត្ត​គ្នា​ឱ្យបាន​ល្អ​នោះឯង ។​

​    ​វិធី​ដោះស្រាយ
​    ​រក​គ្រែ​ដែល​មាន​មុំទាល​មក​ដេក កុំ​ប្រើ​គ្រែ​ដែលមាន​ជ្រុង​មុត​ស្រួច ។ ប្រសិនបើ​គ្រែ​ធំ​កោង​ប្រើ​ពូក​ធំ និង​ហាម​ប្រើ​ពូក​២ ឬ​គ្រែ​២​មក​ក្រាល​ដេក ។ ការប្រើប្រាស់​គ្រែ​មាន​មុំទាល អាច​ជួយ​កម្ចាត់​ភាពមិន​ចុះសម្រុង​គ្នា​របស់​គូស្នេហ៍​បាន ថែម​ទាំង​ជួយ​បង្កើត​ភាពស្អិតល្មួត​ទ្វេ​ឡើង​ទៀតផង ។​


​    ​ក្បួន​ហុងស៊ុយ​នៅ​ក្នុង​ទូ​ដាក់​សៀវភៅ​
​    ​ប្រសិនបើ​ផ្ទះ​នរណា​ម្នាក់​ជួបនឹង​បញ្ហា​ការសិក្សា​រៀនសូត្រ ជួប​នូវ​ភាពបរាជ័យ​ញឹកញាប់​រួម​ទាំង​តំណែង​តួនាទី មិន​រីកចម្រើន​ទៅ​តាម​ការ​គួរ​នោះ បើ​តាម​ក្បួន​ហុងស៊ុយ​គេ អាច​ដោះស្រាយបាន​ដោយ​ឱ្យ​ពិនិត្យ​ទៅលើ​របស់របរ​សិក្សា ដូច​ជា​សៀវភៅ​ជាដើម ។​


​    ​ក្បួន​ហុងស៊ុយ​ចិន​ណែនាំ​ឱ្យ​រៀបចំ​ទុកដាក់​របស់របរ ដូច​ជា​សៀវភៅ ជាពិសេស​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​មុនគេ ។ គួរ​រៀបចំ​ជា​ទូ​ទុកដាក់​ឱ្យមាន​ជា​របៀបរៀបរយ ព្រោះ​តាម​ធ្នើ​នី​មួយៗ សម្រាប់​ទុកដាក់​សៀវភៅ​នោះ​តាម​ក្បួន​ហុងស៊ុយ ប្រៀប​ទុក​ដូចជា​ថត ដែល​ស្តុក​នូវ​ថាមពល​ល្អ​ផ្នែក​ការសិក្សា ចំណេះដឹង​និង​សតិ​បញ្ញា ។ ក៏​ប៉ុន្តែ​ក្នុងនោះ​ក៏​មាន​ចំណុច ណែនាំ​គួរឱ្យ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ពី​ចំនួន​ថត ឬ​ធ្នើ​ធ្វើបែបណា ត្រូវ​រៀបចំ​ឱ្យមាន​ចំនួនសេស​ហាម​មាន​ចំនួន​គូ ។ ជាពិសេស ហាម​បណ្តែតបណ្តោយ​ឱ្យ​ទីនោះ​មាន​កក​ផ្តុំ​ទៅ​ដោយ​ធូលី​រុំ​ព័ទ្ធ ឬ​សម្បុក​ពីងពាង​ជាដើម ៕
From Cen

No comments:

Post a Comment

Powered by Blogger.