ទូទឹកកកដែលបានទុកដាក់យ៉ាងមានរៀបរយនឹងមានប្រយោជន៍ដល់សុខភាព និង ការរីកចម្រើនរបស់ម្ចាស់ផ្ទះ ។
នៅក្នុងហុងស៊ុយ ផ្ទះបាយគឺជាលំហតំណាងឲ្យអាហារូបត្ថម្ភ និង ភាពរុងរឿង ។ ចូរយកចិត្តទុកដាក់ ចំណុចពិសេសខាងក្រោមនេះ ដើម្បីឲ្យទូទឹកកកមិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាកន្លែងទាក់ទាញភាពរឹងមាំ និង ជំនួយដល់គ្រួសារទាំងមូលទៀតផង ។
របស់របរនៅក្នុងទូទឹកកកត្រូវរៀបចំឲ្យមានរបៀបរៀបរយ ដើម្បីធានាគុណភាពចំណីអាហារ ។
១. មានរបស់របរច្រើនប៉ុន្តែនៅមានរបៀបរៀបរយទូទឹកកតំណាងឲ្យថាមពលទឹក និង ថាមពលដែក ។ ប្រភពថាមពលទាំងពីរនេះ មានទំនាក់ទំនង ជាមួយប្រភពថាមពលទូទៅតាមរយ:ចំណីអាហារសម្បូរបែបផ្ទុកនៅក្នុងទូទឹកកក ។ ទូទឹកកកមួយ ដែលពោរពេញដោយសារជាតិបំប៉ន និង ប្រភពអាហារច្រើន គឺជាសញ្ញារបស់ភាពរុងរឿង និងភាព សុខស្រួល ។ អាស្រ័យហេតុនេះ ទូទឹកកកត្រូវរៀបចំតាមលំដាប់ជាក់លាក់មួយ និង មានរបៀប រៀបរយ ដើម្បីនាំមកនូវសុខភាពល្អ និង ថាមពលសកម្មសម្រាប់គ្រួសារទាំងមូល ។
២. រក្សាទុកម្ហូបអាហារស្រស់
ចូរអ្នកបោះចោលអាហារដែលបានខូច ដើម្បីបញ្ចៀសការបង្កឲ្យឈប់ស្ញៀមនូវភាពរឹងមាំ និង នាំមក នូវប្រភពឧស្ម័នមិនល្អដល់ផ្ទះបាយ និង គ្រួសារ ។ ដាច់ខាតមិនត្រូវទុកម្ហូបអាហារឆៅ និង ឆ្អិន នៅក្នុង ថតតែមួយឡើយ ។ ត្រូវដាក់ម្ហូបអាហារនៅក្នុងប្រអប់ ឬ ថង់ប្លាស្ទិចបិទជិតជានិច្ច ។ ត្រូវបញ្ចៀសការ ដាក់ម្អូបអាហារខូចនៅក្នុងទូទឹកកក ដោយសាររឿងនេះមិនត្រឹមតែធ្វើឲ្យទូទឹកកកមានក្លិនប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានឥទ្ធិពលទៅដល់គុណភាពរបស់អាហារផ្សេងៗទៀតផង ។
៣. កន្លែងតម្កល់ទូទឹកកក
ផ្ទះបាយត្រូវរក្សាឲ្យត្រជាក់, ស្អាត និង ទូលាយ ។ អ្នកអាចសន្សំលំហដោយដាក់ទូទឹកកកតូចល្មម ដែលគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ។ កុំដាក់ទូទឹកកក ឬ ស្នូកលាងដៃ (តំណាងឲ្យថាមពល លោហ: និងទឹក) នៅក្បែរប្រភពថាមពលភ្លើង ដូចជាចង្ក្រានហ្គាស, ចង្ក្រានកម្តៅ, ចង្ក្រានអាំងសាច់ ... សំដៅបញ្ចៀសកុំឲ្យប្រភពឧស្ម័នប៉ះទង្គិចគ្នា ។
៤. រក្សាទូឲ្យស្អាតគ្មានក្លិន
កំហិតការបិទរូបភាពផ្សេងៗ និង រូបថតនៅជាប់ទ្វារទូទឹកកកខាងក្រៅដោយមេដែក ។ ល្អបំផុត គឺអ្នក គួររក្សាទ្វារទូខាងក្រៅឲ្យស្អាត និង រលោង ។ អ្នកអាចប្រើចំណិតក្រូចស្រស់, កាកកាហ្វេ, សម្បកក្រូច ឆ្មា ឬ សម្បកក្រូចថ្លុង ដើម្បីស្រូបក្លិន និង រក្សាទូទឹកកកឲ្យធំក្លិនក្រអូបឈ្ងុយជានិច្ច ។ អ្នកអាចដាក់ថូ តូចដ៏ស្រស់ស្អាតមួយនៅលើដំបូលទូទឹកកក នឹងធ្វើឲ្យទូទឹកកកកាន់តែមានថាមពលជីវិតឡើង ៕
