អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ហុងស៊ុយ

ហុងស៊ុយ​ផ្លែ​ទទឹម​ជួយ​ឱ្យ​ឆាប់​មានកូន​


​ក្នុង​តម្រា​ហុងស៊ុយ​ប្រសិនបើ​គូ​ស្វាមីភរិយា​ណា​រួម​រស់នៅ​ជាមួយគ្នា ហើយ​ចង់​បាន ដើម្បី​បន្ត​ពូជពង្សវង្សត្រកូល តែ​មិន​បាន​តាម​បំណងប្រាថ្នា​អាច​បង្កើន​សិរី​មង្គល​ដោយ​ព្យួរ​រូបភាព​ប៉ាក់ ឬ​បិទ​រូបគំនូរ​ផ្លែ​ទទឹម នៅ​តាម​ជញ្ជាំង​នៃ បន្ទប់​ទទួលភ្ញៀវ ឬ​បន្ទប់​គេង ។ ធ្វើ​ដូច្នេះ​ជនជាតិ​ចិន​សម័យ​បុរាណ​មានជំនឿថា អាច​ជួយ​ឱ្យ​គូ​ស្វាមីភរិយា​នោះ មាន​កូន​បាន​តាម​បំណងប្រាថ្នា ។​
​    ​ដើមឈើ ដើម​ផ្កា និង​ថាមពល (​យ៉ាង​)



​ផ្កា​ព្រមទាំង​ដើមឈើ ដើម​ផ្កា នាំមក​នូវ​ថាមពល​(​យ៉ាង​) ដ៏​ខ្លាំង ។ បើ​ដាក់តាំង​នៅក្នុង​បន្ទប់​គេង​របស់​ស្ត្រី​វា​នឹង ជួយ​ទ្រទ្រង់​ដល់​ជីវិត​ស្នេហា ។ ប៉ុន្តែ​បើ​ដាក់តាំង​ក្នុង​បន្ទប់​គេង​របស់​គូ​ស្វាមីភរិយា វា​នឹង​បង្ក​ផលប៉ះពាល់​ដូចជា ធ្វើឱ្យ​មាន​ទាស់​ពាក្យសម្តី និង​មាន​ចិត្ត​មិន​ស្មោះត្រង់​ចំពោះ​គ្នា ។ ឯ​ចំណែក​រូបគំនូរ ក៏​ដូច​ជា​រូបថត​នៃ​ផ្កា ឬ​ដើមឈើ ដើម​ផ្កា ក៏​មាន​ផលប៉ះពាល់​ដូចគ្នា​ដែរ ។ ការតាំង​លម្អ​ផ្កា ឬ​ដើមឈើ នៅក្នុង​បន្ទប់​អ្នកជំងឺ​ជួយ​ឱ្យ​បាន​ទទួល​នូវ ថាមពល “​យ៉ាង​” កាន់តែ​ច្រើន​ជួយ​ឱ្យ​អ្នកជំងឺ​មាន​អការៈ​ធូរស្បើយ តែ​ក៏​មិន​ត្រូវ​ដាក់​តាំង​លម្អ​ឱ្យ​ច្រើន​ហួសហេតុ​ពេក​ដែរ ។​
​    ​បន្ទប់​ធ្វើការ​ល្អ​ស្អាត​មាន​ហុងស៊ុយ​នាំមក​នូវ​សិរី​មង្គល​



​ក្នុង​បន្ទប់​ធ្វើការ ត្រូវ​មាន​ពន្លឺ​ចាំង​ចូល​ដល់​ឱ្យបាន​គ្រប់គ្រាន់ តែ​កុំ​ឱ្យ​ច្រើនពេក ឬ​តិចពេក ។ ត្រូវ​រៀបចំ​ឱ្យបាន​ស្អាតបាត គួរ​ឱ្យ​មាន​ទឹក និង​ដើមឈើ ដើម​ផ្កា​ដែល​មាន​ពណ៌​បៃតង​ស្រស់ នៅក្នុង​បន្ទប់​ធ្វើការ​នោះ​ផង ។ ម្យ៉ាងទៀត​អ្នក​អាច​ប្រើ​កញ្ចក់​ផ្ទាំង​ធំៗ ចាប់​យក​នូវ​រូបភាព​ដ៏​ស្រស់បំព្រង​ទាំងនេះ​ឱ្យ​មើល​ទៅ​ហាក់ដូច​ផ្ទៃ​បន្ទប់​ធ្វើ ការ​របស់​អ្នកធំ​ទូលាយ ។ តាម​តម្រា​ហុងស៊ុយ ចំពោះ​បន្ទប់​ធ្វើការ​ដែល​មានភាព​ទូលាយ អម​ដោយ​ដើមឈើ ដើម​ផ្កា​ដ៏​ស្រស់ៗ​នឹង​នាំមក​នូវ​សិរី​មង្គល ព្រមទាំង​ថាមពល “​ឈី​” ដ៏​ល្អ​ចូលមកក្នុង​បន្ទប់​ធ្វើការ​ជួយ​ទ្រទ្រង់​ដល់​ការ ងារ​របស់​អ្នកផង ។​
​    ​តួលេខ​នៃ​ថាមពល​តាម​ក្បួន​ហុងស៊ុយ​



​តាម​តម្រា​ហុងស៊ុយ​ជឿជាក់​ទៅលើ​ថាមពល​នៃ​តួលេខ​ខ្លាំងណាស់ ពិសេស គឺ​លេខ​ផ្ទះ ដែល​រាល់​លេខ​មួយ​តួៗ​ផ្តល់ នូវ​ថាមពល​ផ្សេងៗ​គ្នា​ដូចជា លេខ​៤ បញ្ជាក់​នូវ​សេចក្តីស្លាប់ និង​ភាព​វិនាស​ហិនហោច ។ លេខ​៦ បញ្ជាក់​នូវ​ភាព បរាជ័យ​ក្នុង​ជីវិត ។ លេខ​៧ ចាត់ទុក​ជា​និមិត្តសញ្ញា​រួម​នៃ​ភាពសម្បូរ​ស្តុកស្តម្ភ ក្នុង​ខណៈ​ដែល​លេខ​៨​តំណាង​នូវ​ភាព ង​ប់ង​ល់​ដ៏​ឈ្លក់​វង្វេង ។ រីឯ​លេខ​០ បញ្ជាក់​នូវ​ភាព​ក្តៅក្រហាយ​នៃ​ទីកន្លែង ។ ចំណែក​លេខ​៥ ធ្វើឱ្យ​កើតមាន ជម្លោះ​ទាស់ទែង​ខ្វែងគំនិត​គ្នា​រក​ទីបញ្ចប់​គ្មាន ។​
​    ​តាំង​រូបភាព​ឱ្យមាន​ហុងស៊ុយ​



​រូបភាព​ផ្សេងៗ​នៅលើ​ផ្ទាំង​ប្លា​ស្ទីក​ផ្ទាំង​ក្រណាត់ ឬ​ផ្ទាំង​ក្រណាត់ សម្រាប់​បិទ​លម្អ​ផ្ទះ​នៅ​តាម​ជញ្ចាំង​ផ្ទះ ឬ​រូបភាព  

ដ៏​ស្រស់ស្អាត​នៅលើ​កម្រាលព្រំ ឬ​វត្ថុ​សម្រាប់​តែង​លម្អ​គេហដ្ឋាន សុទ្ធតែ​បង្កប់ន័យ​នៅក្នុង​នោះ​ដូចជា រូបភាព​ផ្កា     អ័រគី​ដេ នាំមក​នូវ​ជ័យជម្នះ​និង​ភាព​ឋិត​ថេរ គង់វង្ស ។ រូប​ស្លឹកឈើ​នាំមក​នូវ​ភាពត្រជាក់ត្រជុំ ។ ឯ​រូប​បេះដូង​នាំមក នូវ​សេចក្តីស្រឡាញ់ ៕
ប្រភពពី Cen

Powered by Blogger.