អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

វិធីធម្មជាតិដើម្បីកម្ចាត់ខ្ទុះនិងព្យាបាលមេរោគដែលមាននៅលើរបួស

នៅពេលដែលលោកអ្នកមានរបួសអ្វីមួយនៅលើរាងកាយ ហើយលោកអ្នកមិនបានលាងសម្អាតរបួសនោះឲ្យស្អាត វានឹងធ្វើឲ្យមានបាត់តេរីជាច្រើនជាប់នៅលើរបួសនោះ ហើយបង្កឲ្យមានខ្ទុះពណ៌លឿង ឬពណ៌សជាមិនខាន។ ក្នុងករណីនេះ ដើម្បីកម្ចាត់ខ្ទុះនិងព្យាបាលមេរោគដែលមាននៅលើរបួស លោកអ្នកអាចសាកល្បងអនុវត្តតាមវិធីព្យាបាលបែបធម្មជាតិមួយនេះបាន​៖
គ្រឿងផ្សំ
  • ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
  • ម្សៅអង្ករ ១​ ស្លាបព្រាកាហ្វេ
  • ស៊ុតលឿង ១ គ្រាប់
លាយគ្រឿងផ្សំខាងលើចូលគ្នា កូរវាឲ្យសព្វល្អ ហើយយកល្បាយនេះលាបលើរបួស។ បន្ទាប់ពីលាបរួចត្រូវយកក្រណាត់ស្អាត ឬក្រដាសអនាម័យមករុំលើវាឲ្យបានជិតល្អ ហើយត្រូវផ្លាស់ប្តូរក្រដាស ឬ ក្រណាត់នេះរៀងរាល់៣ ម៉ោងម្តង ហើយបើពេលយប់ត្រូវទុកវាពេញមួយតយប់តែម្តង ហើយព្រឹកស្អែក លោកអ្នកនឹងទទួលបានលិទ្ធផល៕

ដោយ ភក្តី
ខ្មែរណូត
ប្រភព​ myilifestyle

Powered by Blogger.