អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ˆ​វិធី​កែច្នៃ​ផ្ទះ​ចាស់​ឱ្យមាន​ហុងស៊ុយ​និង​លាភ​សំណាង​

ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ទិញ​ផ្ទះ​ចាស់ៗ ព្រោះ​មាន​តម្លៃថោក​តែ​បារម្ភ​មិនមាន​ហុងស៊ុយ​នោះ ពេលនេះ​យើង​មាន​វិធី​កែច្នៃ​ផ្ទះ​ចាស់ៗ​ឱ្យក្លាយ​ទៅជា​ផ្ទះ​ថ្មី ម្ចាស់​ថ្មី​ប្រកបដោយ​ហុងស៊ុយ​ល្អ​ទៀតផង ។​
    នៅពេល​អ្នកសម្រេចចិត្ត​ទិញ​ផ្ទះ​ចាស់​មិន​ថា មាន​បញ្ហា អ្វី​ក៏​មួយ​ក៏ដោយ ដូចជា​ម្ចាស់​មុន​មាន​ប្រវត្តិ​មិនល្អ ឬ​ផ្ទះ​នោះ​សភាព​ទ្រុឌទ្រោម ចាំបាច់​ត្រូវតែ​កែច្នៃ​ជួសជុល ឱ្យមាន​សភាព ថ្មី​ជាមុនសិន​សឹម​ចូលទៅ​នៅ ។ ក្នុងនោះ ក៏មាន​បូករួម​ទាំង​ការ កែសម្រួល​បរិស្ថាន​ជុំវិញ​ឱ្យមាន​បរិយាកាស​ខុសពី​ពេលមុន ផងដែរ ។​
    ការ​លាបថ្នាំ​ផ្ទះ​ឱ្យ​ថ្មី : ការរៀបចំ​តំណែង​ផ្សេងៗ​នៅ ក្នុង​បន្ទប់​ឱ្យមាន​សភាព​ប្លែក​ថ្មី​ការដាំ​ដើមឈើ ឬ ដើម​ផ្កា​តុបតែង​ពីមុខ​ផ្ទះ​ឱ្យមាន​ម្លប់​ខ្លះ​ព្រមទាំង​ការ បម្រែបម្រួល វត្ថុ​ខ្លះៗ​ទាំងអស់នេះ​សុទ្ធតែ​ជួយ ឱ្យ​ផ្ទះ​ចាស់ ក្លាយទៅជា​ផ្ទះ​ថ្មី​គួរឱ្យ​ចង់ រស់នៅ​ថែមទៀត ។​
    តាម​គោលការណ៍​ហុងស៊ុយ​បាន​ចាត់ទុកថា​ការ​ប្រែ​វត្ថុ​ផ្សេងៗ​នៅក្នុង​ផ្ទះ​ចាស់​ឱ្យមាន​សភាព​ថ្មី​គួរឱ្យ​ចង់ រស់នៅ ។ ក៏ប៉ុន្តែ​ក្នុងករណី​ចូលទៅ​នៅតែ​ម្តង​ដោយ​មិនបាន​កែសម្រួល​អ្វី​ឱ្យ​ថ្មី​ទេនោះ នៅក្នុង​អារម្មណ៍​របស់លោក អ្នក​ហាក់ដូចជា​ពុំ​ទទួលបាន​ថា​អ្វី​ថ្មី​មិនមែនជា​ផ្ទះ​របស់​ខ្លួនឯង ទាល់តែ​ប្រើពេល​វេលា​យូរ​ទើប​ទទួល​អារម្មណ៍​ថា ផ្ទះ​នោះ​ជា​របស់ខ្លួន ។​
    នៅមាន​ក​ត្កា​មួយទៀត​ដែល​មិនអាច​មើលរំលង​បាន​និង​ជា​ជំនឿ​មាន​តាំងពី​យូរលង់​មក ហើយ​នោះ​មុន ពេល​ឡើងទៅ​នៅ​មិន​ថា​ជា​ផ្ទះ​ចាស់​ឬ​ផ្ទះ​ថ្មី​ក៏ដោយ ចាំបាច់​ត្រូវតែ​គន់គូរ ឬក៏​រក​ថ្ងៃ​សូត្រមន្ត​សង្ឃទាន ឬ​ធ្វើ​ពិធី ប្រាប់​ដល់​ម្ចាស់​ទឹក ម្ចាស់​ដី ដើម្បី​សុំ កន្លែង ជ្រកកោន​ឱ្យមាន​សេចក្តីសុខ​ចំរើន មិន​ចូលទៅ​នៅ​ដោយ​មិនមាន​ធ្វើ​ពិធី អ្វី​នោះទេ ។​
    ទោះបីថា​រឿង​ខាងលើនេះ​មិនអាច​ពិសោធន៍​បាន​ក្តី តែ​ដើម្បី​ភាពសប្បាយ​នៅក្នុង​ចិត្ត​របស់លោក​អ្នក​គ្មាន ជំនឿ​អ្វី​លើ​រឿងនេះ​ទេ​ក៏​មិនគួរ​ប្រមាថ​ដែរ ។​





    ដាំ​ដើមឈើ​ទាំង​៨​ទិស​ជួយ​លើករាសី​ទិស​
    ខាងជើង : ដាំ​ដើម​ព្នៅ ទុ​រ៉េ​ន និង​ប្រទាល​មាន​មើម ផ្សេង​ដើម្បី​ជួយ​ឱ្យ​រីកចំរើន​ក្នុង​មុខរបរ​រកស៊ី ។​
    ទិសខាងកើត​ឆៀង​ខាងជើង : ដាំ​ទុ​រ៉េ​ន ផ្កាឈើ​ពណ៌​ស្រស់ៗ ពណ៌​ស៊ី​ជម្ពូ ផ្កាម្លិះ ដើម្បី​សេចក្តី សុខដុម​រម្យ​នា ។​
    ទិសខាងកើត : ដាំ​ដើម​ដូង ដើម្បី​ជួយ​ឱ្យមាន​សុខភាព មាំមួន​ជួយ​កម្ចាត់​ទុក្ខ​នៅក្នុង​ចិត្ត ។ ដើម​ទទឹម ឬ ដើម​ផ្កា​ពណ៌​ក្រហម​នឹង​នាំមក​នូវ​ថាមពល​ល្អ នៅពេល​មានកូន និង​មាន អ្នក​នៅ​ជួយ​ល្អ ។​
    ទិសខាងកើត​ឆៀង​ខាងត្បូង : ដាំ​ដើម​ឫស្សី​ជួយ​ឱ្យមាន​លាភ​យស ឬ​បាន​ឡើង​តំណែង​បន្ថែម ឬ​អាច​ដាំ ដើម​ញ ក៏បាន ។​
    ទិស​ខាងត្បូង : ដាំ​ដើម​ស្វាយ ដើម​ម៉ាក់​ប្រាង្គ ដើម្បី​ភាពរុងរឿង ។​
    ទិស​ខាងលិច​ឆៀង​ខាងត្បូង : ដាំ​ដើម​រាជព្រឹក្ស ដើម​ខ្នុរ ដើម​អង្គា​បុស្ស ឬ​ដើម​ល្ពៅ ដើម្បី​ជួយ​បញ្ចៀស ពី​អបាយមុខ និង​ចង្រៃឧបទ្រព និង ការពារ​កូនចៅ​ព្រម ទាំង​ខ្លួនឯង​កុំឱ្យ​ងប់ងុល​ល្បែង​និង​ថ្នាំញៀន ។​
    ទិស​ខាងលិច : ដាំ​ដើម​កន្ទួត​ពីមុនមក​មនុស្ស​នាំគ្នា​ជឿ​ខុស​ថា មិនគួរ​ដាំ​ដើម​កន្ទួត​នៅមុខ​ផ្ទះ ។ ក៏ប៉ុន្តែ តាម​ការពិត​កន្ទួត​ជួយ​ការពារ​ភាព​ចង្រៃឧបទ្រព ការពារ​រឿង​ក្តីក្តាំ ការពារ​រឿង​អសោច៍​កេរ្តិ៍  និង ការពារ​មនុស្ស នាំ​របស់​ចង្រៃ​ចូលមក​ក្នុងផ្ទះ ។​
    ទិស​ខាងលិច​ឆៀង​ខាងជើង : ដាំ​ដើមឈើ​មាន​ផ្លែ រសជាតិ​ដូចជា ក្រូចសើច ក្រូចឆ្មារ ក្រូចថ្លុង ក្រូចឃ្វិច ដើម្បី​ជួយ​រឹតចំណង​មេត្រីភាព​ទាំង​មនុស្ស នៅក្នុង​សង្គម​គ្រួសារ និង​មនុស្ស​មកពី​ខាងក្រៅ ។​


    កែសម្រួល​បន្ទប់​ចង្ក្រាន​ឲ្យ​មាន​ហុងស៊ុយ

    បន្ទប់​ចង្ក្រាន​បាយ​គួរ​តាំងនៅ​ទិសខាងកើត ដើម្បី​ភ្ញោ​ច​ធាតុឈើ​បង្កើន​ធាតុភ្លើង​ធ្វើឱ្យ​អ្នក​ចម្អិន​អាហារ ទទួលទាន​បាន​ពន្លឺ​ថ្ងៃ​ស្រទន់​មាន​ចិត្តគំនិត​ស្រស់ស្រាយ ។ ក៏ប៉ុន្តែ​មិនគួរ​តាំង​ចង្ក្រាន​ទុក​នៅ​ទិស​ខាងជើង ព្រោះ​អាច​ប្រឈម​ជាមួយ​ខ្យល់​រដូវរងារ​ធ្វើឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ​ងាយ​កើត​ជំងឺ​តម្កាត់ ។ បន្ទប់​ផ្ទះបាយ​ក៏​មិនគួរ​មាន​ទីតាំងនៅ​ដំបូង​គេ ដោយ​គ្រាន់តែ​បើកទ្វារ​ភ្លាម​ប្រទះឃើញ​ភ្លែត​នោះដែរ ។ មូលហេតុ​ក៏​ព្រោះ​បន្ទប់​ចង្ក្រាន​តំណាងឱ្យ ធាតុភ្លើង​ដូច្នេះ​ប្រសិនបើ​ស្ថិត នៅមុន​គេ​វា​នឹង​រារាំង​ថាមពល​ល្អៗ​ដែល​បម្រុង ហូរ​ចូលមក​ក្នុងផ្ទះ​។​




    ជាងនេះទៅទៀត​ផ្សែង​និង​ចំហាយ​ប្រេង​អណ្តែត​ទៅ​កក​ចាប់​ជាប់​តាម​ជញ្ជាំង និង​គ្រឿងសង្ហារិម បណ្តាលឱ្យ​បរិវេណ​ផ្ទះ​ទាំងមូល​ស្មោគគ្រោក​ក្លាយ​ទៅ ជា​ប្រភព ផ្តុំ​មេរោគ ។ ក្រៅពីនោះ​ហាម​ដាក់​ចង្ក្រាន​នៅ ក្រោម​ធ្នឹម​ដាក់​សម្ពាធ​មកលើ​ចង្ក្រាន​បណ្តាលឱ្យ​កើតមាន​បញ្ហា​សុខភាព ដូចជា​ពោះវៀន ក្រពះ ។ លើសពីនោះ ទៅទៀត ធ្នឹម​ក៏​ជា​ប្រភព​បណ្តុំ​នូវ​វត្ថុ​ស្មោគគ្រោក​ពី​ការដាំ​ស្ល ជ្រុះ​ចូលក្នុង​គ្រឿង​ដាំ​ស្ល ទៀតផង ។​
    ចង្ក្រាន​គួរ​ស្ថិតនៅត្រង់​ទីកន្លែង​ដែល​អ្នក​ដាំ​ស្ល​អាច​មើលឃើញ​មនុស្ស​ដែល​ដើរ​ចូលមកក្នុង​ផ្ទះបាយ​ផង ដែរ ។ ប្រសិនបើ​បន្ទប់​ផ្ទះបាយ​ធ្វើការ​បែរខ្នង​ដាក់​មាត់ទ្វារ​នោះ​នឹងធ្វើ​ឱ្យ​កើត​ជម្លោះ​នៅក្នុង​សង្គម​គ្រួសារ ។ ប្រសិនបើ​មេផ្ទះ​មើលមិនឃើញ​អ្នក​ដើរចូល​មកហើយ​ភ្ញាក់ស្មារតី​ដោយសារ មាន​មនុស្ស​ដើរចូល ដោយ​មិនដឹង ខ្លួន​នោះ​អាចធ្វើឱ្យ​កើតមាន​ឧប្បត្តិហេតុ​បាន ។​
    


        កែសម្រួល​ឱ្យ​បន្ទប់ទឹក​មាន​ហុងស៊ុយ​

    បន្ទប់ទឹក​គួរ​មាន​ទីតាំងនៅ​ទិស​ខាងលិច​នៃ​តួ​ផ្ទះ ព្រោះ​ជាទី​តាំង​ដែល​រង​នឹង​កំដៅថ្ងៃ​រយៈពេល​យូរ​ជួយ កាត់បន្ថយ​ភាព​ថ្នឹក​សាំ ទប់ស្កាត់​បាក់តេរី ដែល​អាច​ការពារ​បាន​នូវ​រឿង សុខភាព​អនាម័យ ។ ទីតាំង​បន្ទប់ទឹក​មិន គួរ​មាន​ទីតាំងនៅ​ចំ​កណ្តាល​ផ្ទះ ព្រោះ​នឹង​នាំមក​នូវ​អពមង្គល ។ ទីតាំង​ដែល​ល្អ​បំផុត​សម្រាប់​បន្ទប់ទឹក​គួរ​ដាក់ នៅ​ជ្រុង​ណាមួយ​ដែល​មិនសូវ​សំខាន់ ។ តួ​បង្គន់​មិនគួរ​ស្ថិតនៅ​កៀក​នឹង​មាត់ទ្វារ​ពេក ព្រោះ​អាចធ្វើឱ្យ​ក្លិន​ភាព សំណើម និង​មេរោគ​បាក់តេរី​សាយភាយ​ចេញមកក្រៅ​បន្ទប់​បាន ។​




    ជាពិសេស​បន្ទប់ទឹក​មិនគួរ​នៅក្បែរ​នឹង​បន្ទប់​ផ្ទះបាយ ព្រោះ​មិន​ត្រឹមត្រូវ​តាម​ក្បួន​អនាម័យ ព្រមទាំង​មិន គាប់​ភ្នែក ខណៈពេល​មាន​មនុស្ស​ដើរ​ឆ្លងកាត់​ទៀតផង ។ វិធី​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន គឺ​រក ឡប់ឡែ​មក​បាំងបិទ ។​
    ការកែប្រែ​អង្សា​ត្រឹមតែ​បន្តិចបន្តួច​ការយក​ឡ​ប់​ឡែ​មក​បាំង​ពីមុខ​បន្ទប់ទឹក ឬ​កែសម្រួល​ហុងស៊ុយ​ដោយ ការដាក់​អំពូល​នោះ​ឃើញថា វា​ហាក់ដូចជា​តូចតាច​ពេក បើ​ប្រៀប​ទៅ​ជាមួយនឹង​ការប្រែប្រួល​ដ៏​ល្អ​នៅក្នុង​ឆាក ជីវិត ជាពិសេស​បញ្ហា​សុខភាព ។ ប្រសិនបើ​លោកអ្នក​មាន​គោលដៅ​សាង​ក្តីសង្ឃឹម​នឹង​កម្លាំងចិត្ត​ដល់​ខ្លួនឯង និង មនុស្ស​នៅ​ជុំវិញ​កាយ​ដូចៗ​គ្នា ។​
    បើ​មានបំណង​អាច​សាកល្បង​ធ្វើ​ហុងស៊ុយ​ខាងលិច នេះ​បាន​ដោយ​គ្មាន​នរណា​គេ​ចោទប្រកាន់ថា លោកអ្នក​ងប់ងុល​ពេក​នោះដែរ ។ មូលហេតុ​ក៏​ព្រោះ​ក្នុង​ជីវិត​ធ្វើបាន​ច្រើន រមែង​ល្អ​ជាង​ការ​ធ្វើបាន​តិចតួច​៕​ 

From Cen

No comments:

Post a Comment

Powered by Blogger.