“ស្ត្រីដែលរៀនសូត្របានជ្រៅជ្រះពិបាករកគូស្រករ” នេះជាពាក្យដំណាលរបស់មនុស្សចាស់ បុរាណដោយសម្អាងថាការ សិក្សារៀនសូត្រយូរទៅកាន់តែមានវ័យចំណាស់បាត់បង់សម្រស់។តើប្រិយមិត្តកំណើតថ្មីយល់បែបណា? ម្យ៉ាងវិញទៀតវប្បធម៌ខ្មែរបុរសច្រើនតាំងខ្លួនជាអ្នកចេះ ឬធំជាងគេនៅក្នុងគ្រួសារ។ ដូច្នេះមិនចង់បានភរិយាដែលមានការចេះដឹងជាងខ្លួននោះឡើយ។
តើបច្ចុប្បន្នវប្បធម៌បែបនេះអាចមានទៀតទេនៅក្នុងសង្គមខ្មែររបស់យើង? មតិមួយចំនួនបានឲ្យដឹងថា កាលណាមនុស្សស្រីរៀនបានជ្រៅជ្រះរហូតដល់ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតជាដើមនោះវាជាកម្រិតខ្ពស់ដែលមនុស្សប្រុសភាគច្រើនគិតថា មនុស្សស្រីទាំងនោះមានចំណេះដឹងខ្ពស់ជាងខ្លួន ឬអាចមានសមត្ថភាព ស្មើនឹងខ្លួនពួកគេមិនចង់បានឡើយ ព្រោះក្រោយពេលបានរៀបអាពាហ៍ពិពាហ៍ហើយខ្លាចមនុស្សស្រីមើលងាយ។ ជាពិសេសទៀតនោះបុរសចង់មានឥទ្ធិពលលើមនុស្សស្រីក្នុងគ្រួសារផង។ ប៉ុន្តែមកដល់សម័យកាលនេះមានស្ត្រីភាគច្រើនដែលរៀនពូកែហើយសុទ្ធតែមានគេកក់តាំងពីនៅរៀនថ្នាក់ទាបរួចអស់ហើយ។ បុរសមួយចំនួនអាចមានការអៀនខ្មាសនៅពេលដែលស្ត្រីមានប្រាក់ខែច្រើនជាងខ្លួន។
មិនត្រឹមតែរឿងជា សមត្ថភាពប្រាក់ខែប៉ុណ្ណោះទេ ដែលជាបញ្ហាចោទនោះ ដោយឡែក សម្រស់ក៏ជារឿង សំខាន់ដែរ ព្រោះបុរសភាពច្រើន ស្រឡាញ់នារីក្មេងជាងខ្លួន ហើយស្រស់ស្អា។ មិនថាឡើយបុរសដែលគិតបែបនេះសូម្បីតែស្ត្រីក៏មានការ គិតបែបនេះដែរ។ រក្សាសិទ្ឋិ កំណតថ្មី
នាពេលបច្ចុប្បន្ននេះ ការគិតបែបនោះវា មិនត្រូវទាំងអស់នោះទេព្រោះនារីមិនចាំឲ្យ បុរសចិញ្ចឹមទៀតឡើយគឺអាចធ្វើការរក ប្រាក់ចំណូលដើម្បីចិញ្ចឹម គ្រួសារដូចជាបុរស ចំនែកឯបុរសខ្លះទៀតក៏មិនបាន គិតដូចពីមុនដែរ។ ក្រសួងអប់រំបានសង្កេតឃើញថា ក្នុងកម្រិតសិក្សាបឋមសិក្សា ឬនៅកម្រិតវិទ្យាល័យ ចំនួនសិស្សប្រុស និង សិស្សស្រីគឺមានភាព ប្រហាក់ប្រហែលគ្នាប៉ុន្តែឈានដល់កម្រិត ឧត្តមសិក្សាបែរ ជានៅមានកំរិតទាបទៅវិញ។ គេមិនបានដឹងច្បាស់ទេថា ចំនួនសិស្សស្រី ដែល បានសិក្សាថ្នាក់ឧត្តមសិក្សា ទាបបែបនេះ អាចបណ្តាល មកពីឥទ្ធិពលទស្សនៈ ចាស់បុរាណដែលថា “នារីរៀនច្រើនពិបាករកប្តី” នោះទេ។តើប្រិយមិត្ត កំណើតថ្មីយយល់យ៉ាងណាដែរ ?
from kntnews
from kntnews

No comments:
Post a Comment