បរិមានសារធាតចិញ្ចឹមនៃផ្លែខ្នុរផ្ដល់គុណប្រយោជន៍យ៉ាងអស្ចារ្យដល់សុខភាព។ វាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីនA វីតាមីនC វីតាមីនB6 កាល់ស្យូម ប៉ូតាស្យូម ជាតិដែក Folic អាស៊ីដ thiamin, riboflavin, niacinនិងម៉ាញេស្យូម។ ម្យ៉ាងទៀតវាសម្បូរទៅដោយជាតិសរសៃ Fiber និងមាននូវភាពសំខាន់នៃសារធាតុ Flavonoid ដូចជា , such as carotene, xanthin, lutein និងសារធាតុ cryptoxanthin។ ខាងក្រោមនេះ យើងសូមណែនាំគុណប្រយោជន៍មួយចំនួននៃផ្លែខ្នុរ៖
លើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយ៖ ដោយវាជាប្រភពដ៏ប្រសើរនៃវីតាមីនC(សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម) ខ្នុរនេះផ្ដល់ការលើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយ ដោយការទ្រទ្រង់មុខងារកោសិកាឈាមស។ ម្យ៉ាងទៀតសារធាតុប្រឆាំងនឹងអុកស៊ីដកម្មប្រភេទនេះមានប្រសិទ្ធភាពជួយបន្សាបរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ ដែលធ្វើឱ្យខូចភ្នាសកោសិកា និង DNA។ ប្រព័ន្ធស៊ាំរបស់រាងកាយមានសុខភាពល្អបង្កើតបានជារ៉េស៊ីស្ទ័រដ៏ខ្លាំងប្រឆាំងនឹងការឆ្លងបាក់តេរី និងមេរោគ។ ប្រការនេះជួយការពារប្រឆាំងនឹងជំងឺដ៏សាមញ្ញៗមួយដូចជា ជំងឺក្អក ជំងឺគ្រុនផ្ដាសាយ និងជំងឺគ្រុនក្ដៅ។
រក្សាស្បែកឱ្យមានសុខភាពល្អ៖ ប្រសិនបើអ្នកឃើញថាស្បែករបស់អ្នកបង្ហាញសញ្ញានៃភាពចាស់នៅអាយុតិចនៅឡើយ សូមចាប់ផ្ដើមទទួលទានសាច់ខ្នុរ ដើម្បីការពារភាពចាស់មុនអាយុ។ សារធាតុប្រឆាំងនឹងអុកស៊ីដកម្មរបស់វា មានគុណសម្បត្ដិការពារការបំផ្លាញនៃរ៉ាឌីកាល់សេរី ដែលបណ្ដាលមកពីការបំពុលបរិយាកាស។ ហើយជាលទ្ធផលវាជួយពន្យឺតដំណើរវិវឌ្ឍន៍ទៅរកភាពចាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញ ស្នាមសង្វារ និងស្បែកស្ងួត។ វីតាមីន C នៅក្នុងសាច់ខ្នុរជំនួយដល់ការផលិតចេញ Collagen ដែលជាប្រូតេអ៊ីនជួយរក្សាស្បែកឱ្យរលោង និងតឹងណែន។ លើសពីនេះទៀត វាជួយរក្សាស្បែកឱ្យមានសំណើម ដោយសារបរិមាណជាតិទឹកខ្ពស់របស់វា។
ជួយឱ្យធូរស្បើយអាការៈទល់លាមក៖ ជាតិសរសៃ Fiber ជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។ ជាតិសរសៃ Fiber ម៉ាស់ដល់លាមក និងបន្ទន់លាមក។ គុណប្រយោជន៍នេះជួយគ្រប់គ្រងចលនាពោះវៀនធំ និងបង្ការអាការៈទល់លាមក។ លើសពីនេះទៀត សាច់ខ្នុរជួយរក្សាបំពង់រំលាយអាហារឱ្យស្អាត និងការពារកុំឱ្យមានកពូនកាកសំណល់នៅក្នុងពោះវៀន។ ម្យ៉ាងទៀត វាជួយកាត់បន្ថយ និងបង្ការការហើមពោះវៀន ព្រមទាំងជំងឺមហារីកពោះវៀនធំ។ ប៉ុន្ដែ សូមកុំពិសាសាច់ខ្នុរនេះឱ្យច្រើនហួសប្រមាណ ព្រោះវាបណ្ដាលឱ្យឈឺក្រពះ៕
