អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

មូលហេតុ​១៤​យ៉ាង ដែល​ស្ត្រី​មិន​ស្រណុក និង​ឈឺចាប់​ក្នុងពេល​រួមភេទ​

សុខភាព ៖ សិច​គឺជា​សកម្មភាព​ ដ៏​ស្រើបស្រាល​បំផុត​ក្នុង​លោក ហើយ​ស្ត្រី​មួយចំនួន ​តែង​តែង​ភ័យព្រួយ នៅពេលដែល​ខ្លួន​មិនបាន​ ឡើងដល់​ឋាន​សុខ​ស្រណុក​ស្រួល ហើយ​បែរជា​រង​នូវ​ការឈឺចាប់​ ដោយសារតែ​ការ រួម​ភេទ​ទៅវិញ​។ វេជ្ជបណ្ឌិត ដេ​បូរ៉ា​ស ខ័​រ​ឌី អ្នកជំនាញ​ព្យាបាល​ជំងឺ​ផ្លូវភេទ​បាន​រៀបរាប់​ពី​កត្តា​ដែល​នាំ​ឲ្យ​ឈឺ ចាប់​ខណៈដែល​កំពុង​ឡើងឋានសួគ៌​ជាមួយ​ដៃគូ​។​

​អាវុធ​ដៃគូ​ធំ​ពេក : ជួនកាល​លិង្គ​របស់​បុរស​ធំ​ពេក រហូតដល់​ស្ត្រី​មាន​អារម្មណ៍​ថា​សឹង​រហែក​ទ្វារមាស​រាល់ពេល​ស៊ក​បញ្ចូល ម្ដងៗ​។ ក្នុងករណីនេះ អ្នក​ទាំងពីរ​ទាមទារ​ការ​បបោសអង្អែល​បញ្ឆេះ​ភ្លើងតណ្ហា​ឲ្យ​បានយូរ បន្តិច ដើម្បី​ឲ្យ​ល្អាង​នារី​ផ្សើម​ដោយ​ទឹករំអិល​ជោកជាំ និង​បើកចំហ​កាន់តែ​ធំ ស្វាគមន៍​ស្តេច​នាគរាជ​។​

​ស្លៀកខោ​រឹប​តឹង : ស្ត្រី​ជាច្រើន​និយម​ស្លៀកខោ​តឹង​ណែន​ក្ដន់ ដោយ​មិនដឹងថា​វា​អាច​ត្បៀត​បបូរ​នៅ​ច្រកទ្វារ​ល្អាង​។ សូម​ទុក​ខោ​រឹបៗ​នោះ​មួយអន្លើ​សិន ហើយ​ព្យាបាល​ប្រដាប់​របស់ខ្លួន​ដោយ​ការ​លាបប្រេង​ធម្មជាតិ​មាន​វីតាមីន E ប្រេង​ផ្លែ​អូ​លីវ ឬ​ប្រេងដូង ២​ដង​ក្នុង​មួយថ្ងៃ​។​

​ទាសករ របស់​កុំព្យូទ័រ : ការ​អង្គុយ​ធ្វើការ​រាប់​ម៉ោង​អាចធ្វើ​ឲ្យ​ឈឺ​សាច់ដុំ​ត្រគាក​កាត់បន្ថយ លំ​ហូរឈាម​ទៅកាន់​យោនី និង​ធ្វើ​ឲ្យ​រលាក​សរសៃប្រសាទ​លើ​ថ្ងាស​ក្រោម​។ ជា​រៀងរាល់​២០​នាទី​ម្ដង ស្ត្រី​គួរ​ក្រោកឈរ ដើរ ពត់​ខ្លួនប្រាណ ដើរទៅ​ញ៉ាំ​ទឹក ឬ​ទៅ​បន្ទប់ទឹក​ជាដើម​។​

​កូន​រោម​ទើបនឹង​ដុះ : ស្ត្រី​ភាគច្រើន​ចូលចិត្ត​ឲ្យ​បុរស​កោរ​រោម​ជុំវិញ​លិង្គ​ប៉ុន្តែ​ជួនកាល នៅពេលដែល​កូន​រោម​ទើបនឹង​ដុះ​ថ្មីៗ វា​អាចធ្វើ​ឲ្យ​ដាច់​រលាត់​សាច់​ខ្ចី​នៅ​មាត់​ល្អាង​របស់​នាង​ពេល ប្រតិបត្តិការ​ដោយ​ការ​ត្រដុះ ឬ​ស៊ក​បញ្ចូល​។ ស្ត្រី​អាច​សាកល្បង​ប្រើ​ប្រេង​ម៉ាស្សា ឬ​ប្រេង​បន្ទន់​រោម​ក្រោយ​កោរ លាប​ឲ្យ​បុរស​ជា​ដៃគូ​។​

​ទ្វារមាស​ខ្វះ​ប្រេង​អំ​អិ​ល : នៅពេលដែល​យោនី​ស្ងួត ការ​រួមភេទ​ច្បាស់​ជា​ឈឺចាប់​មិន​ខាន​។ ដូច្នេះ​ដៃគូ​គួរតែ​បញ្ឆេះ​ភ្លើងតណ្ហា​ដោយ​ការ​បបោសអង្អែល​ឲ្យ​យូរ បន្តិច ដើម្បី​ឲ្យ​នាង​ចេញ​ទឹករំអិល​ច្រើន​។ បើ​អ្នក​គ្មាន​ពេលវេលា​ច្រើន​ទេ ចូរ​កុំ​ភ្លេច​ទិញ​ទឹករំអិល​ត្រៀម​ទុក​ផង​។​

​អារម្មណ៍ តានតឹង : យោនី​របស់​ស្ត្រី​មាន​រំញោច​ទៅតាម​កត្តា​អារម្មណ៍​ណាស់​។ ប្រសិនបើ​ស្ត្រី​មមាញឹក​នឹង​ការងារ ឬ​មាន​រោគ​ស្ត្រេ​ស​នោះ ល្អាង​របស់​នាង​ក៏​រួញ ស្ងួត មិន​អនុគ្រោះ​ដល់​ការ​រួមភេទ​ឲ្យ​បាន​ស្រណុក​ស្រួល​ដែរ​។ ក្នុងករណីនេះ មុននឹង​រួមភេទ ដៃគូ​គួរតែ​សម្រាក​បន្តិច ដោយ​ការ​កាន់​ដៃ​គ្នា​ដើរ ម៉ាស្សា​ឲ្យ​គ្នា ឬ​ប្រឡែង​គ្នា​លើ​គ្រែ មុននឹង​ចាប់ផ្ដើម​វាយប្រហារ​សន្សឹមៗ​។​

 

​ញ៉ាំ​អាហារ​ឆ្អែត : កាលណា​ក្រពះ​ពោះវៀន​ញាត់​ណែន​ដោយ​អាហារ វា​នឹងធ្វើ​ឲ្យ​ធ្ងន់​ដល់​សាច់ដុំ​ត្រគាក ដូច្នេះហើយ​ការរួម​ភេទ​ក៏​មិនមាន​អារម្មណ៍​រោលរាល​ពេញលេញ​ដែរ​។ អ្នក​គួរ​ទទួលទាន​បន្លែ និង​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ដើម្បី​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​

​ញ៉ាំ​គ្រឿង​ស្រវឹង កាហ្វេ ឬ​គ្រឿង​ហឹរ​ច្រើនពេក : អាហារ​ប្រភេទ​នេះ​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង់​លេច​នោម​ពេល​កំពុង បើក​យុទ្ធនាការ​ក្ដៅគគុក​។ គួរ​ចូល​បន្ទប់ទឹក​ឲ្យ​ស្រេចបាច់ ប្រសិនបើ​ចង់​សម្រេច​កិច្ចការ​លើ​គ្រែ​ឲ្យ​ដល់ត្រើយ​។​

​អាកា​រៈ​មុន​មក​រដូវ : ស្បូន​របស់​ស្ត្រី​អាច​ហើម​មុនពេល​ធ្លាក់​ឈាមរដូវ ដូច្នេះ​រាល់​ចលនា​ស៊ក​ដកចេញ​ដក​ចូល​នៃ​លិង្គ អាច​បង្ក​ការឈឺចាប់​ដល់ក​ស្បូន​។ ក្នុងអំឡុង​ពេលនេះ ចូរ​សាកល្បង​ក្បាច់​ជិះសេះ ឬ​ស្រី​នៅ​ពីលើ ដើម្បី​ឲ្យ​ស្ត្រី​ងាយស្រួល​ក្នុងការ​បញ្ជា​ចលនា និង​ជ្រើសរើស​មុំ​វាយប្រហារ​ដោយ​ខ្លួនឯង​។​

​អាកាសធាតុ​ត្រជាក់​ប្រេះ​ស្បែក : ខ្យល់​ត្រជាក់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ដៃ និង​ស្បែក​រាងកាយ​របស់​អ្នក​ប្រេះ​ស្ងួត​នោះទេ សូម្បីតែ​បរិវេណ​អាថ៌កំបាំង​ក៏​មិន​ខុសគ្នា​ដែរ​។ ចូរ​ប្រើ​ប្រេង​ប្រភេទ​ខាងលើ​លាប​១​ថ្ងៃ​២​ដង​ដើម្បី​ផ្ដល់​សំណើម​ដល់ វត្ថុ​មានតម្លៃ​កេរ្តិ៍​ម្ដាយ​ចែក​ឲ្យ​របស់​អ្នក​។​

​ភាព​បាក់កម្លាំង : នៅពេលដែល​អ្នក​នឿយហត់​ដោយសារ​ធ្វើ​ចលនា​រត់ ដើរ ឬ​ប្រតិបត្តិ​កិច្ចការ​ធ្ងន់ៗ អ្នក​ប្រាកដជា​មិន​ងាយ​សម្រេច​បំណង​ឡើងដល់​ឋានសួគ៌​នោះទេ​។ ចូរ​ព្យាបាល​រាងកាយ​ដោយ​ការពត់​ខ្លួន ម៉ាស្សា ស្អំ​ទឹកកក ឬ​ស្ទី​ម ដើម្បី​ទទួលបាន​កម្លាំងកំហែង​ជាថ្មី​។​

​ការប៉ះពាល់​ជី​ស្ប៉ត​ខ្លាំងពេក : ជាការ​ពិតណាស់ ជី​ស្ប៉ត​គឺជា​ចំណុច​ស្រៀវ​ស្រើប​បំផុត​របស់​ស្ត្រី ប៉ុន្តែ​បើ​បុរស​ប៉ះ ឬ​ត្រដុះ​វា​ខ្លាំងពេក​នាង​មិន​ស្រណុក​ស្រួល ទេ តែ​បែរជា​ចង់​លេច​នោម​ទៅវិញ​។​

​ការរាន​ព្រៃ​តំបន់ត្រីកោណ : ស្ត្រី​ខ្លះ​និយម​បក ឬ​កោរ​រោម​នៅ​ម្ដុំ​អាថ៌កំបាំង ដែល​ជួនកាល​ក្រែ​ម​សម្រាប់​ជម្រុះ​រោម​ទាំងនោះ អាចធ្វើ​ឲ្យ​ស្បែករ​មាស់ក​ន្តួ​ល​។ បើ​ច្រកទ្វារ​មាន​បញ្ហា​ហើយ កុំ​ថា​អាវុធ​ល្អ ឬ​ក្បាច់​ពិសេស​ប៉ុនណា ក៏​មិន​អាចជួយ​ឲ្យ​នាង​ឡើងដល់​ឋានសួគ៌​ដែរ​។​

​ប្រតិកម្ម​អាហារ ឬ​វត្ថុ​ផ្សេង : ប្រដាប់ភេទ​របស់​អ្នក​ក៏​អា​ចរង​ឥទ្ធិពល​ពី​ការ​ញ៉ាំ​អាហារ​ឬ​ការប៉ះពាល់ របស់​កខ្វក់​ផ្ដេសផ្ដាស​ដែរ​។ បើ​អ្នកមាន​អាកា​រៈ​ក្រហាយ ហើម ឬ​រមាស់​ទ្រាំ​មិនបាន សូម​ប្រញាប់​ទៅរក​គ្រូពេទ្យ​ជំនាញ​ភ្លាម​៕

from watphnom

No comments:

Post a Comment

Powered by Blogger.