អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

រោគសញ្ញា ៩ យ៉ាងដែលបញ្ជាក់ថា ភ្នែករបស់លោកអ្នកកំពុងមានបញ្ហាធ្ងន់ធ្ងរ


តើលោកអ្នកអាចសម្គាល់ថា ភ្នែករបស់លោកអ្នកខុសប្រក្រតីដោយរបៀបណា? វាពិបាកណាស់មែនទេ? ខាងក្រោមនេះ រោគសញ្ញាមួយចំនួនដែលអាចបញ្ជាក់ថាភ្នែករបស់លោកអ្នកកំពុងមានបញ្ហាធ្ងន់ធ្ងរ​ ដែលទាមទារឲ្យលោកអ្នកត្រូវចាត់វិធានការជាបន្ទាន់៖
1. ភ្នែកឡើងក្រហមញឹកញាប់ ហើយរមាស់ ហើម និងមានការឈឺចាប់។ បញ្ហានេះបណ្តាលមកពី អាឡែហ្សី ឬមានរបួសណាមួយនៅលើភ្នែក។
2. ហូរទឹកភ្នែកមិនឈប់ឈរ។ បញ្ហានេះអាចបង្កឡើងដោយសារតែ​ មានបញ្ហាបំពង់បង្ហូរទឹកភ្នែក ឬមានដំបៅក្នុងភ្នែក។
3. មានទឹកដក់នៅខាងក្នុងភ្នែក។ នេះជាបញ្ហាធ្ងន់ធ្ងរមួយ ដែលបង្កឡើងដោយភ្នែករបស់លោកអ្នកប៉ះទង្គិតជាមួយនឹងអ្វីម្យ៉ាងធ្ងន់ធ្ងរ។
4. មានអារម្មណ៍ថាដូចជាមានអ្វីមកបាំងក្នុងភ្នែករបស់លោកអ្នក។ បើកើតមានបញ្ហានេះ សូមកុំព្យាយាមយកដៃញីភ្នែកដើម្បីកម្ចាត់នូវអ្វីដែលបាំងនោះចេញ តែលោកអ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។
5. កើតមានពពែភ្នែក។ ប​ញ្ហានេះបង្កឡើងសោយសារតែលោកអ្នកខ្វះអនាម័យភ្នែក ធ្វើឲ្យមានបាត់តេរីជាច្រើនជាប់នៅភ្នែក។ សូមកុំព្យាយាមបំបែកវាដោយខ្លួនឯង ការទៅជួបគ្រូពេទ្យ ជាជម្រើសល្អបំផុត។
6. ភ្នែកស្ងួត។ បណ្តាលមកពីភ្នែកមិនបានផលិតសំណើមគ្រប់គ្រាន់ដើម្បីកម្ចាត់ធូលីដីចេញពីភ្នែក ហើយវាបានធ្វើឲ្យភ្នែកក្រហម និងឈឺចាប់ទៀតផង។ ក្នុងករណីនេះ លោកអ្នកអាចប្រើថ្នាំបន្តក់ភ្នែក ឬពិគ្រោះជាមួយនឹងគ្រូពេទ្យ។
7. មានទឹករអិលហូរចេញពីភ្នែក។ បញ្ហានេះបង្កឡើងដោយសារភ្នែកមានមេរោគ ឬជំងឺអ្វីមួយ។
8. ភ្នែកឡើងបាយ។ បើលោកអ្នកមិនព្យាបាលវាទេ យូរៗទៅ លោកអ្នកនឹងមើលអ្វីលែងឃើញជាមិនខាន។ ពេលមានបញ្ហានេះ លោកអ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។
9. មានឈាមកកក្នុងភ្នែក។ បញ្ហានេះអាចជាបទាក់ទងជាមួយនឹងខួរក្បាល ឬលោកអ្នកមានរបួសអ្វីម្យ៉ាងនៅលើលលាក្បាល។ សូមទៅជួបគ្រូពេទ្យឲ្យបានកាន់តែឆាប់ កាន់តែល្អ៕

ដោយ ភក្តី
ខ្មែរណូត
ប្រភព myilifestyle

Powered by Blogger.