អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

ប្តី​ខ្ញុំ​ចង់​មាន​ទាំង​ប្រពន្ធ និង​ស្រី​កំណាន់​ព្រមៗ​គ្នា​

គាត់​និយាយថា ពួកយើង​បន្ត​រួមរស់​នឹង​គ្នា​ទៀត គាត់​មិន​ចង់​ជាន់​កំទេច​គ្រួសារ​គាត់់​ចង់ឱ្យ​កូន​គាត់​មាន​សុភមង្គល តែ​គាត់​មិនអាច​លះ បង់់ស្រី​កំណាន់​របស់គាត់​បានទេ​។ មេឃ​ដី​បីដូច​ជា បាក់ស្រុត​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា ស្នេហា​មិនអាច​ចែកគ្នា​បានទេ​។ គាត់​តប​ថា ស្រី​កំណាន់​របស់គាត់​ចេះ​អធ្យាស្រ័យ​ចិត្តសប្បុរស​ទទួលយកបាន ហេតុ​អី​ខ្ញុំ​អាត្មានិយម​យ៉ាងនេះ​?

​ខ្ញុំ និង​ប្តី​ខ្ញុំ​ស្រឡាញ់គ្នា​៤​ឆ្នាំ ហើយ​ពួកយើង​រៀបការ​នឹង​គ្នា​បាន​៦​ឆ្នាំ ពេលនេះ​មានកូន​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ​ហើយ​ជា​ចំណងដៃ​។ នាង​ខ្ញុំ​តែង​គិតថា ខ្លួន​ជា​អ្នកមាន​សុភមង្គល​ដ៏​លើសលប់ ពីព្រោះ​យើង​រៀបការ​នឹង​គ្នា​ដោយសារ​ស្នេហា​ដ៏​បរិសុទ្ធ​គ្មាន​ការបង្ខិតបង្ខំ​ពី​លោក​ពុក ឬ​អ្នក​ម៉ែ​។ នាង​ខ្ញុំ​ជឿជាក់​លើ​ប្តី​១០០​ភាគរយ ហើយ​ស្រឡាញ់​ប្តី​ជាទីបំផុត​។ ៦​ឆ្នាំ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ គ្មាន​ថ្ងៃ​ណា​ដែល​ឡើង​ផ្សា​រហើយ​នាង​ខ្ញុំ​គិតថា សួរ​ម្ហូប​ដែល​ខ្លួនឯង​ចូលចិត្ត ខ្ញុំ​គិតថា​ធ្វើ​មុខ​ណា​ដែល​ត្រូវមាត់​ប្តី​ខ្ញុំ​មុននឹង​ធ្វើ​ការងារ​គ្រប់យ៉ាង​ខ្ញុំ​គិតដល់​ប្តី​ជាមុនសិន​។ បើ​គិត​ចាប់​ពីថ្ងៃ​ស្គាល់គ្នា​ទល់​ឥឡូវ​គឺ ១០​ឆ្នាំ​ប្លាយ​ហើយ តែ​ខ្ញុំ​នៅតែ​ចង់​នៅក្បែរ​ប្តី​កាន់តែ​យូរ​កាន់តែ​ល្អ បើ​មាន​ពេលទំនេរ​គឺ​ខ្ញុំ​ទុក​សម្រាប់​គ្រួសារ​ទាំងអស់ ហើយ​ការពិត​គឺ​ខ្ញុំ​រវល់​ដក​ដៃ​មិន​ចង់បាន​។ ខ្ញុំ​តែង​លៃលក​ខណៈ​ណា ដែល​គាត់​នៅផ្ទះ​គឺ​ខ្ញុំ​នៅផ្ទះ​នឹង​គាត់​ដែរ នាង​ខ្ញុំ​សែន​មាន​សុភមង្គល​និង​ធ្វើជា​ប្រពន្ធ​គាត់​។ មុននឹង​យើង​បាន​រៀបការ​ក៏មាន​ការជំទាស់​រារាំង​ពី​គ្រួសារ​គាត់​ដែរ ហើយ​ឥឡូវនេះ​សមាជិកគ្រួសារ​គាត់​ស្រឡាញ់​ខ្ញុំ​ណាស់​។ កាលពី​រៀបការ​ដំបូង​ពួកយើង​មានតែ​បាតដៃ​ទទេ ឯ​ពេលនេះ​ការងារ​ខ្ញុំ​ហ្នឹង​ហ្ន​ឯ​គាត់​ឡើង​ស័ក្តិ​កើន​ប្រាក់​ជា​ញយ​។​

​ប៉ុន្តែ​មុននេះ​មួយថ្ងៃ​គាត់​ប្រាប់​ខ្ញុំ​ថា "​បង​មាន​កំណាន់ចិត្ត​ម្នាក់​អស់​ពេល​ជាង​មួយឆ្នាំ​ហើយ​"​។ បុរាណ​ពោលថា "​មាន​ប្តូរ​មិត្ត ខ្ពង់ខ្ពស់​ប្តូរ​ចិត្ត​" ពេលនេះ​ខ្ញុំ​យល់​ហើយ​ថែមទាំង​សែន​ឈឺចាប់ ហើយ​ដើរ​តែលតោល​ខាងក្រៅ​ផ្ទះ​សឹង​ពេញ​មួយ​យប់​មួយថ្ងៃ​។ បាយ​មិន​ឃ្លាន​ទឹក​មិន​ស្រេក សំដី​របស់គាត់​ហាក់​នៅ​រងំ​ក្នុង​ត្រចៀក​របស់ខ្ញុំ និង​ជា​អំបិល​ប្រឡាក់​បេះដូង​ខ្ញុំ​។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ស្រឡាញ់​គេ​នោះ​ណាស់ គេ​ជា​ស្ត្រី​ប៉ិនប្រសប់ ឯខ្ញុំ​គ្រាន់តែ​ជា​អត្ថន័យ​ប៉ុណ្ណោះ​គេ​នោះ​ចេះ​ពូន​ជ្រុំ​សុភមង្គល ចេះ​យោគយល់​អធ្យាស្រ័យ មិន​ហួងហែង​ទុក​សេរីភាព​ឱ្យ​គាត់​ពេញទី​។​

​ខ្ញុំ​ក៏​វែកញែក​ឱ្យ​គាត់​ឃើញថា​នាង​នោះ​ចំពោះ​គាត់​បីដូច​ជាការ​ញ៉ាំ​បាយ​ហាង​គេង​ក្នុង​សណ្ឋាគារ ជួបគ្នា​គ្រាន់តែ​ដើម្បី​បំពេញ​នូវ​តម្រេក​តណ្ហា​ឱ្យ​គ្នា តើ​មានការ​ខ្វែងគំនិត​ពី​ណា​មក ហើយ​ពេលវេលា​សែន​ខ្លី​មិន​គ្រប់​សម្រាប់​នែបនិត្យ​គ្នា​ផង​នោះ​។ នាង​នោះ​មិន​រៀបចំ​ឱ្យ​គាត់ រាល់ៗ​ថ្ងៃ​នូវ​អាហារ​បី​ពេល ពេល​ចូល​សម្រាកសម្រាន្ដ​មិន​រៀបចំ នូវ​ភួយ​សំពត់​ខ្នល់ខ្នើយ ហើយក៏​មិនបាន​អត់ងងុយ​ដល់​ម៉ោង​២-៣​ភ្លឺ ដើម្បី​បើកទ្វារ​ឱ្យ​គាត់​(​ប្ដី​ខ្ញុំ​ជា​បុគ្គលិក​ជាន់ ខ្ពស់​ផ្នែក​sale​នៅ​ក្រុមហ៊ុនស្រា​បៀរ​មួយ ហេតុនេះ​ត្រូវ​ផឹកស៊ី​រាល់ថ្ងៃ​)​។ ៦​ឆ្នាំកន្លងមក ខ្ញុំ​មិនដែល​បិទ​ភ្នែក​គេង​មុនពេល​គាត់​មកដល់​ផ្ទះ​ខ្ញុំ​តែង​ស្ដាប់​យ៉ាង​យក​ចិ​ត្ដ​ទុក ដាក់​នូវ​សម្លេង​ម៉ូតូ ហើយ​ឥឡូវ​គឺ​ឡាន​ដែល​បាន​ឈប់​មុខផ្ទះ ហើយ​ស្ទុះ​ភ្ញាក់ ពេលឮ សម្លេង​ប្លែក​ខុសពី​សព្វមួយដង ហើយ​ខ្ញុំ​ចាំ​គាត់​យ៉ាងនេះ​ដរាប​មក​។ បើ​មិនបាន​រួមរស់​ជា ប្តី​ប្រពន្ធ​នឹង​គ្នា​ផង​សួរថា​ធ្វើ​ម៉េច​មានរឿង រកាំរកូស​តិចតួច​នាង​នោះ​ទុកឱ្យ​គាត់​មាន​សេរីភាព​ត្បិត​នាង​ជា​អ្នក​មក​ក្រោយ មិនមែនជា​ប្រពន្ធ គាត់​ពិសេស​គាត់​ស្រឡាញ់​នាង​ងប់​យ៉ាងហ្នឹង​តើ​មាន​អ្វី ត្រូវ​ឃុំគ្រង​បន្ថែមទៀត​នោះ​។ ពោលគឺ​នាង​ខ្ញុំ​បាន​និយាយ​ន័យ​ល្មម​ស្ដាប់​យល់ ដោយ​សម្លេង​ទន់ភ្លន់​ស្មោះ​អស់ពី​ដួង​ចិ​ត្ដ ហើយ​សង្ឃឹមថា​គាត់​នឹង​ពិចារណា​ឡើងវិញ​។ ខ្ញុំ​មិន​ស្រែក​សន្ធាប់​មិន​ជេរប្រទេច​ផ្ដាសា​ប្រមាថកាតទាន​ដូច​ស្រី​ទូទៅ​តែង​ធ្វើ​ពេល​ប្ដី​ផិតក្បត់​។​

​គាត់​បាន​អះអាង​ដូច​ពី​ខាងដើម​។ ខ្ញុំ​ពន្យល់ ប្រាប់​គាត់​ថា នាង​នោះ​មិនមែន​ក្រមុំ​ឯណា នាង​មាន​សង្សារ​រាប់​ភ្លេច​បាន​គាត់​ស្រឡាញ់​គឺ​សំណាង​របស់​នាង​ហើយ​។​ចំណែក​ខ្ញុំ​គឺជា​ប្រពន្ធ​ពេញ​ច្បាប់​របស់គាត់​ក្រាប​ក្បាល​ដល់​កន្ទេល​ចំពោះមុខ​មេបា​ហើយ​គាត់​ជា​អ្នក​ក្រេប​យក​ព្រហ្មចារី​របស់ខ្ញុំ​ផងដែរ​។ ពិសេស​គាត់​និង​ខ្ញុំ​មានកូន​ប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​ជា​ចំណង​ខ្ញុំ​មិនអាច​រស់នៅ​ដោយ​ចែក​ប្ដី​គ្នា​បានទេ​។​

​ពុទ្ធោ​អើយ​សម្ដី​ខ្ញុំ​នៅ​គ្រានេះ​គ្មាន​ន័យ​ទេ​។ ខ្ញុំ​ឱ្យ​គាត់​រើស​ផ្លូវ​មួយ​មាន​ខ្ញុំ​និង​កូន​ផ្លូវ​មួយទៀត​មាន​នាង​នោះ​។ គាត់​តប​ថា​គាត់​យក​ទាំងពីរ​។ ខ្ញុំ​មិន​ព្រម​បើ​គាត់​សម្រេច​អញ្ចឹង​គឺ​នាង​ខ្ញុំ​ជា​អ្នក​ចាកចេញ​។ គាត់​និយាយ​លួង​ថា​លុយកាក់​ទាំង​អម្បាល​មាណ​គាត់​ចែក​ឱ្យ​ខ្ញុំ​ចំណែក​ច្រើន ហើយ​គាត់​ធានា​រក​សុភមង្គល​ឱ្យ​ខ្ញុំ​និង​អនាគត​ឱ្យ​កូន ហើយ​មិនឱ្យ​ខ្ញុំ​ចាកចេញ​។​

​ប៉ុន្ដែ​មិ​ត្ដ​អ្នកអាន​ជ្រាប​ស្រាប់​ហើយ នាង​ខ្ញុំ​ត្រូវការ​តែ​គាត់​ប៉ុណ្ណោះ​ត្បិត​គាត់​និង​កូន​ជា​របស់​ថ្លៃ​បំផុត​សម្រាប់​ខ្ញុំ​បើទោះជា​គេ​ទិញៗ​ឬ​ដូរ​ក្នុង តម្លៃ មហាសាល​ក៏​ខ្ញុំ​មិន​ព្រម​។ ខ្ញុំ​ប្រាប់​គាត់​ថា​កូន​យើង​គួរ​បាន​រស់ក្នុង​គ្រួសារ​កក់ក្ដៅ​ធម្មតា​មួយ​។ កូន​នឹងមិន​ធម្មតា​បើ​វា​រស់ក្នុង​គ្រួសារ មិនធម្មតា​មួយ​។ ឪពុក​និង​ម្ដាយ​ខ្ញុំ​បែកបាក់​គ្នា​កាលពី​ខ្ញុំ​នៅ​តូច ខ្ញុំ​អាណិតកូន​ខ្លាច​កូន​ធ្លាក់​ដានរទេះ​នៃ​ជំនាន់​ខ្ញុំ​៕
From kntnews

Powered by Blogger.