អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

វត្ថុ​តាំង​ក្នុងផ្ទះ​ដើម្បី​បាន​លាភ​សំណាង​


ការតុបតែង​ផ្ទះសម្បែង​ដោយ​ប្រើ​គ្រឿង​ដី​ដុត​ក្នុងនោះ​មិន​កំណត់ថា អ្វី​ក៏ដោយ​សុទ្ធសឹង​ជួយ​ឱ្យ​អ្នករស់នៅ ក្នុងផ្ទះ​ទទួលបាន​សំណាងល្អ​រឿង​លុយកាក់​មាសប្រាក់​ដូចគ្នា​ទាំងអស់ ។​

​ផ្លិត​: ការនាំយក​រូបភាព​ផ្លិត​មក​តុបតែង​លំអ​ផ្ទះសម្បែង វា​នឹង​ជួយ​ឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ​និង​ក្រុមគ្រួសារ ទទួលបាន​សេចក្តី​សុខដុម​រម្យ​នា​ហើយ​ភាគច្រើន​ហូរ​ចូល​ដំណឹង​ល្អៗ​ទៀតផង ។​

​តុ : តុ​ផ្សេងៗ​សម្រាប់​ការតុបតែង​នៅ​ខាង​ក្នុងផ្ទះ គួរ​ជ្រើស​យក​តុមូល ឬ​តុ​៨​ជ្រុង តែបើ​តុ​រាង​បួន​ជ្រុង គួរ ប៉ិត​ជ្រុង​ឱ្យ​ទាល ដើម្បី​ជួយ​ឱ្យមាន​ជោគជតារាសី​អាច​កំចាត់​ថាមពល​អពមង្គល ហើយ​ស្រូបយក​លាភ សំណាងល្អ​និង​ភាព​រីកចំរើន​ចូលក្នុង​ផ្ទះ ។​

​មាន់​: មាន់​អាចជា​រូបភាព​តុ​ក្តា ឬ​រូបចម្លាក់​អ្វី​ក៏បាន​សុទ្ធតែ​ជួយ​លើក​សិរី​មង្គល​សួស្តី​ដល់ផ្ទះ​សម្បែង​ឱ្យមាន លាភសក្ការៈ​ហូរ​ចូល​មិន​ដាច់ ជាពិសេស​រឿង​លុយកាក់ ។​

​ក្រូច​: ក្រូច​អាច​ប្រើប្រាស់​ជា​រូបភាព ឬ​រូបចម្លាក់​ឬ​ជា​របស់​ពិត​ទុក​នៅក្នុង​ត្រក​ដាក់​នៅលើ​តុ​ទទួលភ្ញៀវ ដើម្បី​ហៅ​លាភសក្ការៈ​ហូរ​ចូល ។​

​អណ្តើក​: អាច​តាំង​ជា​រូប​តុក្កតា ឬ​ជា​រូបចម្លាក់​នៅក្នុង​បន្ទប់​អង្គុយលេង ឬ​នៅ​ជ្រុង​ត្រង់​ណាមួយ​ក្នុង​បរិវេណ ផ្ទះ ដើម្បី​ធ្វើឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ​ទាំងអស់​មាន​ផាសុក​ភាពល្អ​អាយុ​យឺនយូរ តែ​ហាម​ដាក់​ក្នុង​បន្ទប់ធ្វើការ​ងារ​។​

​ផ្លែ​ទទឹម​: អ្នក​អាច​ដាំ​ជាដើម​រក្សាទុក​នៅខាងមុខ​ផ្ទះ ដើម្បី​ឱ្យទទួល​បានកូន​ចៅ​ល្អៗ​ដើរ​តាម​គន្លង​ធម៌​ព្រម ទាំង​ជួយ​បញ្ចៀស​គ្រោះភ័យ​បាន​ទៀតផង ។​

សត្វ​ដំរី​: ជា​រូបភាព​តំណាងឱ្យ​សតិបញ្ញា និង​លាភ​សំណាង ។ គួរ​ដាក់តាំង​រូបនេះ​នៅ ក្នុង​បន្ទប់ទទួលភ្ញៀវ​តែ​ហាម​ដាក់តាំង​បែរមុខ​ទៅរក​មាត់ទ្វារ​ដាច់ខាត​ព្រោះ​នឹង  បណ្តាល មនុស្ស​នៅក្នុង​ផ្ទះ​ជួប​រឿងរ៉ាវ​រញ៉េរញ៉ៃ​ខ្វែងគំនិត​គ្នា​មិនចេះចប់​មិនចេះហើយ ។​

​រូប​ជ្រូក​: ជា​រូបភាព​តំណាងឱ្យ​សំណាងល្អ និង​ភាពសម្បូរ​ហូរហៀរ ៕​


Powered by Blogger.