អ្វីៗដែលបានផ្សាយថ្មីៗនេះ
recent

៤​ចំណុច​ដែល​ស្ត្រី​គួរ​ចងចាំ​បំផុត​ពេល​បុរស​ជាស​ង្សា​ក្បត់ចិត្ត​

គួរ​យល់ដឹង : វា​គឺជា​រឿង​ដ៏​ពិបាក​ណាស់​ទៅហើយ​ក្នុងការ​ប្រឈមមុខ​នឹង​ការបែកបាក់​ស្នេហា ប៉ុន្តែ​វារឹតតែ​ពិបាក​នៅពេលដែល​អ្នក​ព្យាយាម​បំភ្លេច​មនុស្ស​ប្រុស ម្នាក់​ដែល​កុហក​បោកប្រាស់​អ្នក​។ ការ​ដឹងថា​សង្សារ​រប​ស់​អ្នក​លួចលាក់​មាន​ស្រី​ផ្សេង​នៅក្រោយ​ខ្នង​អ្នក គឺជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​បំផុត​។ សម្រាប់​យុគសម័យ​ដ៏​នើ​ប​បច្ចុប្បន្ននេះ  រឿងរ៉ាវ​ស្នេហា​ក្បត់ចិត្ត​គ្នា តែងតែ​កើតមានឡើង​ក្នុង​ស្រទាប់​យុវវ័យ​ក្មេងៗ​ដែល​ជ្រួលជ្រើម​ឥត​បទ​តែម្តង​។ ពុំមាន​នរណា​ចង់​ឲ្យ​កើតហេតុ​ការណ៍​នេះ​ឡើង  ក្នុង​សម្ព័ន្ធភាព​នោះទេ ប៉ុន្តែ​បើ​រឿង​មិនល្អ​បែបនេះ​កើតឡើង​ហើយ តើ​មាន​វិធី​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​មិន​បាត់បង​ទំនុកចិត្ត​?

១-​កុំ​ដាក់ទោស​ខ្លួនឯង​
​មនុស្ស​ស្រី​ភាគច្រើន ប្រហែលជា​គិតថា ជា​កំហុស​របស់​ខ្លួនឯង ទើប​ធ្វើ​ឲ្យ​សង្សារ​មាន​អ្នកថ្មី ប៉ុន្តែ​នេះ ជា​មិនមែនជា​ពេលដែល​អ្នក​ត្រូវ​បន្ទោស​ថា ខ្លួនឯង​មិន​ស្អាត និយាយ​មិន​ពីរោះ ទើប​គេ​មាន​អ្នកថ្មី​នោះទេ​។ បើសិនជា​គេ​មិន​ចូលចិត្ត​ទង្វើ​របស់​អ្នក គេ​គួរតែ​និយាយ​ចេញមក ដើម្បី​ឲ្យ​អ្នករៀបចំ​ឡើងវិញ​។ ពិត​ហើយ​ដែល​យើង​គួរ​រក​ចំណុច​ខ្វះខាត​របស់ខ្លួន ប៉ុន្តែ​ក្នុងស្ថានភាព​បែបនេះ បើ​អ្នក​រវល់​តែ​បន្ទោស​ខ្លួនឯង គេ​អាច​ឆ្លាត​ឱកាស​ទម្លាក់កំហុស​ទាំង​អស់​មក​ឲ្យ​អ្នក​។​

២-​អភ័យទោស​បាន តែ​ត្រូវ​ឲ្យ​សមស្រប​
​មុននឹង​អ្នក​ប្រើ​ប្រយោគ​នេះ អ្នក​គួរ​ចងចាំ​ថា តាំង​ពីមុន​មកដល់​ប​ច្ចុ​ប្បន្ន គេ​មានតម្លៃ​សម្រាប់​ការលើកលែងទោស​ឲ្យ​ទេ​? បើ​គេ​ថែរក្សា​អ្នក​មករ​ហូត ហើយ​នេះ ជា​កំហុស​លើកដំបូង​តែប៉ុណ្ណោះ ក៏​អាច​ចាត់ទុកថា លើកលែងទោស​បាន តែបើ​គេ​ធ្លាប់បាន​ជិះជាន់ ធ្វើបាប​ចិត្ត​អ្នក ការដោះលែង​គេ​ទៅ  កី៏​អាច​ជាង​មង្គល​ដល់​ជីវិត​របស់​អ្នក​ផងដែរ​។​

៣-​កុំ​អភ័យទោស បើ​អ្នក​មិនមាន​អារម្មណ៍​បែប​ហ្នឹង​
​ប្រសិនបើ​អារម្មណ៍​គុំកួន​របស់​អ្នក​នៅមាន មិនចាំបាច់​ប្រញាប់​ប្រាប់ថា “ ខ្ញុំ​លើកលែង​ឲ្យ​ទោស​ឲ្យ​ទេ​” ព្រោះ​ពេល​អ្នក​និយាយ​បែបនេះ គេ​ប្រាកដជា​គិតថា អ្នក​ភ្លេច​គ្រប់យ៉ាង ហើយ​ចាប់ផ្តើម​ថ្មី ហើយ​អ្នកខ្លះ​អាច​ឆ្លៀតឱកាស​ធ្វើ​ជាងក់ងរ​ឲ្យ​អ្នកជា​អ្នក​លួង​គេ​វិញ​។​

៤-​កុំ​នៅ​ស៊ូទ្រាំ​បើសិនជា​អ្នក​អស់ចិត្ត​ស្រឡាញ់​
​ប្រសិនបើ​អ្នក​ឈឺចាប់ ដែល​គេ​ផ្តល់​ឲ្យ​វា​ឃោរឃៅ រហូតដល់​អ្នក​អស់ចិត្ត​ស្រឡាញ់​គេ​ហើយ​កុំ​ត្រឡប់​ទៅ​ទ្រាំ​នៅ​ជាមួយ​គេ​ទៀត​។ មនុស្ស​ស្រី​មិនតិច​ទេ ព្រម​សេពគប់​សង្សារ​ខិល ដោយ​មូលហេតុ​ជាច្រើន ដូចជា ខ្លាច​ស្ងាត់ ខ្លាច​លំបាក ខ្លាច​មិត្តភក្តិ បង្អាប់ ទាំង​មិន​នៅសល់​អារម្មណ៍ល្អៗ ហើយ​អ្នកដឹង​ទេ​ថា បើ​អ្នកធ្វើ​បែបនេះ គឺ​អ្នក​កំពុង​ធ្វើ​ឲ្យ​ខ្លួនឯង​វេទនា​ហើយ​៕
ប្រភព​ knt

Powered by Blogger.