យើងកាន់តែចាស់ កាន់តែងាយបែកអារម្មណ៍។ ប៉ុន្តែការស្រាវជ្រាវ ដោយសាកលវិទ្យាល័យកាលីហ្វញ៉ា បង្ហាញថា ការរៀនផ្ចង់ស្ដាប់អ្វីមួយ ដោយមានសំឡេងរំខានជុំវិញ អាចជួយពង្រឹងសមត្ថភាពប្រមូលអារម្មណ៍ និងខួរក្បាលរបស់យើង ។
លោកបណ្ឌិត ជីយ៉ូទី មីស្រា (Jyoti Mishra) ជាអ្នកដឹកនាំការសិក្សានេះ បាននិយាយថា ការរៀនផ្ចង់អារម្មណ៍ស្ដាប់រឿងអ្វីមួយ ព្រមគ្នាជាមួយនឹងមានសំឡេងរំខានយ៉ាងច្រើនពីមជ្ឈដ្ឋានខាងក្រៅ អាចពង្រឹងសមត្ថភាពខួរក្បាលរបស់កណ្ដុរនិងមនុស្ស។
ក្នុងការសិក្សាបង្ហាញថា អ្នកចូលរួមដែលបានផ្ដោតអារម្មណ៍ស្ដាប់ទៅលើសំឡេងមួយ ខណៈមានការរំខានពីរលកសំឡេងផ្សេងៗជាច្រើន សមត្ថភាពនៃការផ្ចង់អារម្មណ៍និងការចងចាំរបស់ពួកគេមានភាពប្រសើរឡើងជាលំដាប់។
យោងតាមការពិសោធន៍ទាំងជាមួយកណ្ដុរនិងមនុស្ស ការរៀនស្ដាប់របៀបនេះមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការផ្ចង់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើតការចង់ និងការយកចិត្តទុកដាក់ផងដែរ។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា របកគំហើញនេះអាចយកទៅប្រើប្រាស់ជាវិធីសាស្ត្រ ដើម្បីជួយដល់កុមារដែលមានបញ្ហាក្នុងការបែកអារម្មណ៍ ៕
ប្រភព akt
No comments:
Post a Comment